ខ្មាស​គេ​ណាស់ ​អ្នក​នៅ​ភ្នំពេញ ជំពាក់​លុយ​ថ្លៃ​សំរាម​ជាង​២០​លាន​ដុល្លារ.....
Connect with us

ថ្មីៗ

ខ្មាស​គេ​ណាស់ ​អ្នក​នៅ​ភ្នំពេញ ជំពាក់​លុយ​ថ្លៃ​សំរាម​ជាង​២០​លាន​ដុល្លារ…..

ពលរដ្ឋ​នៅ​ភ្នំពេញ ​មិន​បាន​ទៅ​បង់​លុយ​ថ្លៃ​ប្រមូល​សំរាម​ទៅ​ឱ្យ​ក្រុមហ៊ុន ស៊ីនទ្រី ​នោះ​ទេ ​ដែល​ធ្វើ​ឱ្យ​ខាង​ក្រុមហ៊ុន​នេះ​ខាត​បង់​ជា​រៀងរាល់​ខែ។

ស៊ីនទ្រី ដែល​ជា​ក្រុមហ៊ុន​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ បាន​ត្អូញត្អែរ​អំពី​ការ​រកស៊ី​ខាត​ជា​រៀងរាល់​ខែ ដោយសារ​តែ​មាន​ពលរដ្ឋ​មួយ​ចំនួន​ជំពាក់​ថ្លៃ​ប្រមូល​សំរាម​មិន​សង។ ក្រុម​ហ៊ុន​ថា ចំនួន​ទឹក​ប្រាក់​​សរុប​​ដែល​ប្រជា​ពល​រដ្ឋ​ជំពាក់ មាន​ប្រមាណ​​ជាង ២០​​លាន​ដុល្លារ​អាមេរិក។ ​

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ស៊ីនទ្រី​ធ្វើ​ការ​សង​ថ្លៃ​ជំពាក់​ទីលាន​ចាក់​សំរាម​ក្នុង​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ចំនួន​ជាង ២០​ម៉ឺន​ដុល្លារ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ ដោយ​ឡែក​ ក្រុមហ៊ុន​ស៊ីនទ្រី បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​សង់ថ្លៃ​ជំពាក់​ទីលាន​ចាក់​សំរាម​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ តែ​សុំ​ឲ្យ​ខាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជួយ​ទារ​ថ្លៃ​ប្រមូល​សំរាម​ពី​ប្រជា​ពលរដ្ឋ​ដែល​ជំពាក់​ក្រុមហ៊ុន​មក​វិញ​ផង៕

ផ្តល់សិទ្ធិដោយ : អង្គរប៉ុស្តិ៏

មតិយោបល់

ពេញនិយម