ស្ទើមិនជឿ ! OPPO កំពុងវាយលុកទីផ្សារស្មាតហ្វូនទំនើប ៤ស៊េរី
Connect with us

ថ្មីៗ

ស្ទើមិនជឿ ! OPPO កំពុងវាយលុកទីផ្សារស្មាតហ្វូនទំនើប ៤ស៊េរី

បន្ទាប់ពីទទួលបានភាពជោគជ័យជាបន្តបន្ទាប់ជាមួយនឹងស្មាតហ្វូនស៊េរី​ F5 F5 Youth និង F5 6GB ក្រុមហ៊ុន​ OPPO បាន​នាំមកនូវស្មាតហ្វូនស៊េរីថ្មី OPPO​ A83​ ដែលមាននូវអេក្រង់ពេញអាចឲ្យអ្នកប្រើប្រាស់មើលនូវរូបភាពកាន់តែធំនិងច្បាស់ជាងមុន។​

លោក លាង នរិន្ទ ដែលជានាយកផ្នែកទីផ្សាររបស់ OPPO ប្រចាំប្រទេសកម្ពុជា​ បានឲ្យដឹងថា៖​ “យើងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីអតិថិជន នៅទីនេះនាពេលកន្លង ដូច្នេះហើយទើបយើងសម្រេចចិត្តយកមកនូវទូរស័ព្ទស៊េរី​ថ្មីដែលមានគុណភាពខ្ពស់និងតម្លៃសមរម្យ។​”

ស្មាតហ្វូន OPPO A83 ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ជាមួយផ្ទៃអេក្រង់ខាងក្រៅរាងកោង និងធំទំហំ 5.7 អ៊ីញ ហើយមានកម្រិតភាពច្បាស់ 1440 X 720 ភិចស៊ែល។ ទូរស័ព្ទដៃនេះ ក៏មានភ្ជាប់មកនូវបច្ចេកវិទ្យាជួយចាប់យកភាពស្រស់ស្អាតនៃសម្រស់ធម្មជាតិ ក៏ដូចជាកាម៉េរ៉ាមុខទំហំ 8 មេហ្គាភិចស៊ែល និងកាម៉េរ៉ាក្រោយ 13 មេហ្គាភិចស៊ែល ដែលមានមុខងារ Ultra-HD។

នាពេលកន្លងមកនេះគេសង្កេតឃើញថា ទូរស័ព្ទដៃរបស់​ OPPO ក៏ទទួលការពេញនិយមយ៉ាងខ្លាំពីសំណាក់តារាល្បីៗក្នុងប្រទេសកម្ពុជា ដូចជា៖លោក ជា វណ្ណារិទ្ធ និង​លោក​ ចន អាឡិចហ្សូរ៉ា ជាដើម។​​

នេះត្រូវបានបំពាក់បន្ទះឈីបនិងស៊ីភីយូប្រភេទ Octa-Core រត់ក្នុងល្បឿន 2.5GHz និង RAM ទំហំ 4GB, អង្គផ្ទុកទិន្នន័យខាងក្នុងមានទំហំ 32GB ប៉ុន្តែវាមិន​មាន​រន្ធដោត​ម៉េម៉ូរី MicroSD ​បន្ថែមឡើយ។

ចំពោះថាមពលថ្មវិញមានទំហំ 3,090 mAh ដែលអាច​អោយ​​ប្រើ​ប្រាស់​បានយូរគួរសមដែរ ទាំងការនិយាយក៏ដូចជាប្រើប្រាស់ផ្សេងៗ។

ស្មាតហ្វូន​ OPPO A83 ក៏មានលក្ខណៈ​ពិសេស​នៃ​បច្ចេកវិទ្យា​ដោះ​សោរដោយសម្គាល់ផ្ទៃមុខផងដែរ ដែលក្រុមហ៊ុនអះអាងថា វា​អាច​ដោះសោរទូរស័ព្ទប្រើរយៈពេលតែ 0.18 វិនាទីប៉ុណ្ណោះ។ OPPO A83 មានពីរពណ៌សម្រាប់​ជ្រើស​រើស គឺមានពណ៌ទឹកមាស និងពណ៌ខ្មៅ ហើយមានតម្លៃត្រឹមតែ 229 ដុល្លារ​ ក្នុងប្រទេសកម្ពុជា។​
OPPO គឺជាក្រុមហ៊ុនតែមួយគត់ដែលផលិតនូវស្មាតហ្វូន​មានអេក្រង់កោងធំច្រើនជាងគេរហូតដល់ទៅ៤ស៊េរី ងាយស្រួសសម្រាប់អតិថិជនជ្រើសរើស គឺ OPPO​ F5, OPPO F5 Youth, OPPO F5 6GB និង OPPO A83៕

ផ្តល់សិទ្ធិដោយ : អង្គរប៉ុស្តិ៏

មតិយោបល់

ពេញនិយម