រោង​ចក្រ​ថ្មី​បួន​ចំណាយ​ទុនជាង ៥០ លាន​ដុល្លារ នឹង​ផ្តល់​ការងារ ១ ២​០០ កន្លែង​ដល់​ពលរដ្ឋ​ខ្មែរ
Connect with us

ថ្មីៗ

រោង​ចក្រ​ថ្មី​បួន​ចំណាយ​ទុនជាង ៥០ លាន​ដុល្លារ នឹង​ផ្តល់​ការងារ ១ ២​០០ កន្លែង​ដល់​ពលរដ្ឋ​ខ្មែរ

នាពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំ២០១៨នេះ ​មាន​រោងចក្រថ្មី​ចំនួន ៤ ដែល​ចាយ​ទុនប្រមាណ​ជាង ៥០ លាន​ដុល្លារ ទទួល​បាន​ច្បាប់​អនុញ្ញាត​អោយ​ដំណើរការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដោយ​អាច​បង្កើតការងារបានចំនួន ជាង១២០០កន្លែង។

រោង​ចក្រ​ទាំង​បួន​មាន៖

@ ក្រុមហ៊ុន WEICHUANG COMMODITY (CAMBODIA) CO., LTD គ្រោង​បង្កើតរោងចក្រផលិតវត្ថុអនុស្សាវរីយ៍ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣១៣កន្លែង។

@ ក្រុមហ៊ុន HE YI TECHNOLOGY (CAMBODIA) PRINTING & PACKAGING CO., LTD គ្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ កេសក្រដាសកាតុង ប្រអប់/ថង់ផ្លាស្ទីក និងបោះពុម្ពលើសម្ភារៈវេចខ្ចប់, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសស្វាយរៀងហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង មានទុនវិនិយោគចំនួន៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៤៨៣កន្លែង។

@ ក្រុមហ៊ុន KING ELEPHANT CONSTRUCTION MATERIAL INDUSTRIAL CO., LTD គ្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ២០.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥៩កន្លែង។

@ ក្រុមហ៊ុន CAMBODIAN CHAOTHUO MINING & METALLURGY CO., LTD គ្រោង​បង្កើតរោងចក្រផលិតស្ពាន់ សារធាតុសំណ ស័ង្កសី និងអាស៊ីតស៊ុលផួរិច, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៣០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៤០កន្លែង។

ផ្តល់សិទ្ធិដោយ : អង្គរប៉ុស្តិ៏

មតិយោបល់

ពេញនិយម