ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ស្តាប់​ទៅ​គួរឲ្យខ្លាច មាន​ដឹងថា​វា​មាន​រោគសញ្ញា​អ្វីខ្លះ​ទេ​?
Connect with us

សុខភាព & សម្រស់

ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ស្តាប់​ទៅ​គួរឲ្យខ្លាច មាន​ដឹងថា​វា​មាន​រោគសញ្ញា​អ្វីខ្លះ​ទេ​?

​នៅ​ប្រទេស​កម្ពុជា​យើង ការ​កើត​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិនសូវ​ល្បី​ដូច​ជំងឺ​ខ្លាញ់​រុំ​បេះដូង​ទេ ប៉ុន្តែ​ជំងឺ​នេះ​កំពុងតែ​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ទូទាំង​ពិភពលោក​។ វា​គឺជា​ជំងឺ​មួយ​ដែល​ជាប់​ទាក់ទង​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ ជំងឺ​ធាត់​ជ្រុល និង​ការ​ស៊ាំ​របស់​អាំង​ស៊ុយ​លីន​។ បើសិន​ជា​ជំងឺ​នេះ​មិន​ត្រូវបាន​រកឃើញ​ក្នុង​ដំណាក់កាល​ដំបូង​ទេ វា​ប្រហែលជា​អាច​ក្លាយទៅជា​ជំងឺថ្លើម​ធ្ងន់ធ្ងរ និង​បញ្ហា​សុខ​ភាព​ផ្សេងៗ​ទៀត​បាន​។​

​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​បង្កឡើង​ដោយសារ​តែ​ការ​កកកុញ​ខ្លាញ់​ច្រើន​ក្នុង​កោសិកា​ថ្លើម​។ ថ្លើម​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ខ្លាញ់​សុទ្ធ​បើសិនជា​កោសិកា​របស់​វា​មាន​ជាតិ​ខ្លាញ់​ច្រើនជាង ៥​ភាគរយ​។ មូលហេតុ​ដ៏​ចំបង​របស់​ជំងឺ​នេះ​គឺ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ ប៉ុន្តែ​វា​ក៏​បណ្តាលមកពី​មូលហេតុ​ផ្សេងៗ​ទៀត​ដែរ​។ ករណី​មួយទៀត​គឺថា វា​ជា​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដោយសារ​មិន​មែន​គ្រឿង​ស្រវឹង (Non-alcoholic Fatty Liver Disease, NAFLD) ដែល​វា​ច្រើនតែ​កើតឡើង​ជា​ញឹកញាប់​លើ​មនុស្ស​ធំ​ទាំង​ពីរ​ភេទ និង​ក្មេងៗ​នៅ​ប្រទេស​លោកខាងលិច​។

ស្ថិត​ក្នុង​ករណី​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ប្រភេទ NAFLD គឺជា​ដំណាក់កាល​ដំបូង ដែល​វា​អាច​វិវត្តន៍​ទៅ​ជា​ធម្មតា​វិញ​បាន​បើសិនជា​ព្យាបាល​ទាន់ពេលវេលា​។ ប៉ុន្តែ​បើសិនជា​មិន​រក​ឃើញ​ទាន់​ពេលវេលា​ទេ វា​អាច​វិវត្តន៍​ទៅ​ជា​អាការៈ​មួយ​ធ្ងន់ធ្ងរ​បាន​ឈ្មោះថា Non-alcoholic Steatohepatitis (NASH) ដែល​ជា​ស្ថានភាព​ជំងឺ​មួយ​ប្រភេទ​មាន​ការប្រមូលផ្តុំ​ខ្លាញ់​យ៉ាងច្រើន និង​ការ​រលាក​លើ​ថ្លើម ដែល​ជាហេតុ​នាំ​ឲ្យ​កោសិកា​ថ្លើម​មាន​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​។ ការខូចខាត​នេះ​នឹង​ធ្វើឲ្យ​កើត​ជា​សម្លាក​ដល់​ជាលិកា​ថ្លើម និង​ចុងក្រោយ​អាច​ប្រឈម​នឹង​ជំងឺ​ក្រិន​ថ្លើម ឬ​មហា​រីកថ្លើម​ខ្ពស់​។

ចំពោះ​រោគសញ្ញា​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​វិញ​មាន​ដូចជា​៖

  • ​អស់កម្លាំង​
  • ​កម្រិត​អាំង​ស៊ុយ​លីន ខ្លាញ់ Triglycerides និង​អង់ស៊ីម​ថ្លើម​កើនឡើង​
  • ​ឈឺចាប់​តិចតួច​នៅ​កណ្តាល​ពោះ ឬ​ផ្នែក​ខាងស្តាំ​នៃ​ពោះ​

​នៅពេល​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​វិវត្តន៍​ទៅជា NASH រោគសញ្ញា​របស់​វា​អាច​មាន​ដូចជា ក្អួតចង្អោ ឈឺពោះ​មធ្យម​ឬ​ខ្លាំងក្លា ភ្នែក​និង​ស្បែក​ទៅជា​លឿង និង​មិន​ឃ្លាន​អាហារ​៕

ផ្តល់សិទ្ធិដោយ : សុខភាព

មតិយោបល់

ពេញនិយម