​ធ្លាប់​លឺ​ទេ​ជំងឺ​រលាក​ភ្នាស់​បេះដូង​? វា​មាន​អាការៈ​អ្វី​ខ្លះ​ទៅ​?
Connect with us

សុខភាព & សម្រស់

​ធ្លាប់​លឺ​ទេ​ជំងឺ​រលាក​ភ្នាស់​បេះដូង​? វា​មាន​អាការៈ​អ្វី​ខ្លះ​ទៅ​?

ធម្មតា​បេះដូង​របស់​យើង​គឺ​មាន​ភ្នាស់​ខាងក្នុង​របស់​វា​ដូច​សរីរាង្គ​ផ្សេងៗ​ទៀត​ដែរ ហើយ​ការ​ដែលរ​លា​កនៅ​ភ្នាស់​នេះ​ភាគច្រើន​គឺជា​ការបង្ក​រោគ​ដោយ​ពពួក​បាក់តេរី​តែម្តង​។ ប៉ុន្តែ​ជំងឺ​នេះ​មិន​កើត​ឡើង​ជា​ញឹកញាប់​លើ​អ្នក​ដែល​មាន​បេះដូង​សុខភាព​ល្អ​ឡើយ​។

​រោគសញ្ញា​នៃ​ជំងឺ​រលាក​ភ្នាស់​បេះដូង​មិនមែន​តែងតែ​ធ្ងន់ធ្ងរ​នោះទេ ហើយ​វា​ក៏​អាច​កើតឡើង​បន្តិច​ម្តងៗ​រយៈពេល​យូរ​ដែរ​។ ករណី​ដំណាក់កាល​ភ្លាមៗ រោគសញ្ញា​របស់​វា​ក៏​មិន​ខុស​គ្នា​នឹង​ជំងឺ​ផ្សេងៗ​ទៀត​ដែរ ដែល​ជាហេតុ​នាំ​ឲ្យ​វា​ត្រូវបាន​គេ​ដាក់​រោគវិនិច្ឆ័យ​ខុស​។ ភាគច្រើន​ជំងឺ​នេះ​មាន​អាការៈ​ស្រដៀង​គ្នា​នឹង​ជំងឺ​ផ្តាសាយ ឬ​ការបង្ក​រោគ​ទូទៅ​ដែរ​ដូចជា​ជំងឺ​រលាក​សួត​ជាដើម​។ យ៉ាងណាមិញ អ្នកខ្លះ​មាន​អាការៈ​ធ្ងន់ធ្ងរ​ដែល​កើតឡើង​ភ្លាមៗ​តែម្តង​។ អាការៈ​ទាំងនេះ​អាច​ដោយសារតែ​ការរ​លា​ក ឬ​ការខូចខាត​ណាមួយ​ក្នុង​ស្រទាប់​បេះដូង​។

រោគសញ្ញា​ញឹកញាប់​នៃ​ការ​រលាក​ភ្នាស់​នៅក្នុង​បេះដូង​មានដូចជា​៖
•​    ​ស្បែក​ទៅជា​ស្លេកស្លាំង​
•​    ​ក្តៅខ្លួន​
•​    ​គ្រុន​ញ៉ាក់​
•​    ​ឈឺ​សាច់ដុំ​
•​    ​ឈឺ​សន្លាក់​
•​    ​ច​ង្អោ​
•​    ​ថយ​ចុះ​ចំណង់​អាហារ​
•​    ​មាន​អារម្មណ៍​ថា​ណែនៗ​ក្នុង​ពោះ​ផ្នែក​ខាងឆ្វេង​និង​ខាងលើ​
•​    ​ស្រក​ទម្ងន់​

អាការៈ​ធ្ងន់ធ្ង​រនៃ​ការ​រលាក​ភ្នាស់​បេះដូង​ដូចជា​៖
•​    ​ឈាម​ក្នុង​ទឹកនោម​
•​    ​ហើម​ប្រអប់ជើង​
•​    ​ហើម​ជើង​
•​    ​ហើម​ពោះ​
•​    ​ពិបាក​ដកដង្ហើម​
•​    ​ក្អក​
•​    ​ស្រក​ទម្ងន់​
•​    ​អណ្តើក​រីក​ធំ ដែល​ឈឺ​នៅ​ពេល​ប៉ះ​
•​    ​បេះដូង​លោត​លឺ​សម្លេង​ខុស​ធម្មតា​

ការប្រែប្រួល​ទៅ​លើ​ស្បែក​ក៏​អាច​កើតមាន​ដែរ​ដូចជា​៖
•​    ​មាន​ឡើង​កន្ទយលក្រហមៗ ឬ​ពណ៌​ស្វាយ​នៅក្រោម​ស្បែក​ម្រាមដៃ ឬ​ជើង​
•​    ​បែក​សរសៃឈាម ដែល​ជាហេតុ​នាំឲ្យ​កើត​ជា​កន្ទួលក្រហមៗ​នៅ​ភ្នែក ក្នុង​ថ្ពាល ឬ​មាត់ ឬ​ទ្រូង​

រោគសញ្ញា​នៃ​ជំងឺ​រលាក​ភ្នាស់​បេះដូង​មាន​ការប្រែប្រួល​ខ្លាំង​ណាស់​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត​។ វា​អាច​ប្រែប្រួល​គ្រប់ពេល ហើយ​ក៏​អាស្រ័យ​ទៅលើ​មូលហេតុ​នៃ​ការបង្ក​រោគ​ដែរ​។ បើសិណ​ជា​អ្នក​ធ្លាប់មាន​ប្រវត្តិ​បញ្ហា​បេះដូង ការវះកាត់​បេះដូង ឬ​រលាក​ភ្នាស់​បេះដូង​ពីមុនមក អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ឲ្យបាន​លឿន​បើសិនជា​មាន​រោគសញ្ញា​ទាំងអស់​ខាងលើ ជាពិសេស​ក្តៅខ្លួន​រយៈពេល​យូរ​ជាង ៣​ថ្ងៃ ឬ​អស់កម្លាំង​ខុស​ធម្មតា និង​មិនដឹង​មូលហេតុ​៕

ផ្តល់សិទ្ធិដោយ : សុខភាព

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម