ស្ពាន​អាកាស​និង​ផ្លូវក្រោម​ដី​​​នៅ​ចោមចៅ នឹង​បើក​ការដ្ឋាន​សាងសង់​មុន​ចូលឆ្នាំ​ខ្មែរ
Connect with us

ថ្មីៗ

ស្ពាន​អាកាស​និង​ផ្លូវក្រោម​ដី​​​នៅ​ចោមចៅ នឹង​បើក​ការដ្ឋាន​សាងសង់​មុន​ចូលឆ្នាំ​ខ្មែរ

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ខាង​រដ្ឋបាល​រាជធានី​ភ្នពេញ គម្រោង​ស្ពាន​អាកាសនិង​ផ្លូវក្រោមដី នៅ​តំបន់​ចោមចៅ នឹង​ចាប់ដំណើរការសាងសង់​នៅ​មុន​ចូលឆ្នាំ​ខ្មែរ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ពលរដ្ឋ ដែល​បច្ចុប្បន្ន​កំពុ​ងតែកកស្ទះ​សម្បើម។

បច្ចុប្បន្ន​ប្លង់​ពង្រាង​ថ្មី​សម្រាប់​ការ​សាងសង់​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី បាន​​សិក្សា​​រួចរាល់ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ចេញ​ចូល​ទីក្រុង​កាន់​តែ​ងាយ​ជាង​មុន ខណៈ​រាល់​ថ្ងៃ​អ្នក​ធ្វើ​ដំណើរ​តាមផ្លូវ​ជាតិ​លេខ ៣ និង ៤ ជួប​ការ​លំបាក ដោយ​ត្រូវ​ជាប់​ស្ទះ​ចរាចរណ៍​គ្រប់​ពេល៕

ផ្តល់សិទ្ធិដោយ : អង្គរប៉ុស្តិ៏

មតិយោបល់

ពេញនិយម