ពេល​ក្រ​ពេញទី​រ៉ូ​អ៊ីត​មាន​បញ្ហា នឹង​បង្ហាញ​ជា​អាកា​រៈទាំង​នេះ​ឲ្យបាន​ដឹង​
Connect with us

សុខភាព & សម្រស់

ពេល​ក្រ​ពេញទី​រ៉ូ​អ៊ីត​មាន​បញ្ហា នឹង​បង្ហាញ​ជា​អាកា​រៈទាំង​នេះ​ឲ្យបាន​ដឹង​

​ក្រពេញ​ទី​រ៉ូ​អ៊ីត គឺជា​ក្រពេញ​មួយ​ដែល​មាន​រាង​ដូច​មេ​អំបៅ ស្ថិតនៅក្នុង​បំពង់ករ ដែល​មាន​នាទី​ផលិត​អ័រម៉ូន​ដ៏​សំខាន់​ក្នុង​ការរំលាយ​អាហារ និង​សកម្មភាព​របស់​ខួរក្បាល​។ អាការៈ​នៃ​បញ្ហា​ក្រពេញ​មួយ​នេះ​ច្រើន​តែ​មិន​មាន​បង្ហាញ​អ្វី​ច្បាស់លាស់​ទេ ប៉ុន្តែ​បើសិនជា​អ្នក​សម្គាល់​ឃើញ​មាន​អាការៈ​ដូចខាងក្រោម​នេះ​កើតឡើង​ជាប់​រហូត ឬ​មាន​ច្រើន​ជាង​មួយ យក​ល្អ​គួរតែ​យក​រឿង​នេះ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ និង​សុំ​ធ្វើតេស្ត​ឈាម​ទៅ​។

នៅពេល​ក្រ​ពេញទី​រ៉ូ​អ៊ីត​ធ្វើការ​មិន​បាន​ល្អ វា​អាច​បង្ក​ជា​បញ្ហា​សុខភាព​ច្រើនណាស់ ហេតុដូច្នេះ​ហើយ​គួរតែ​ធ្វើ​ការកត់សម្គាល់​អាការៈ​របស់​វា​ឲ្យបាន​ល្អផង​ដើម្បី​ទទួលបាន​ការព្យាបាល​ទាន់ពេលវេលា​។

១, ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការ​បន្ទោបង់​៖ ការ​ទល់លាមក​ញឹកញាប់​គឺជា​អាការៈ​មួយ​ដែល​បញ្ជាក់ថា ក្រពេញ​ទី​រ៉ូ​អ៊ីត​ធ្វើការ​មិន​គ្រប់ ខណៈពេល​ដែល​រាក​ញឹកញាប់ ដោយសារ​តែ​ក្រពេញ​នេះ​ធ្វើការ​ច្រើនពេក​។

២, វដ្ត​រដូវ​មាន​ការប្រែប្រួល​៖ ទាំង​ក្រ​ពេញទី​រ៉ូ​អ៊ីត​ធ្វើការ​ច្រើន​ជ្រុល និង​ធ្វើការ​តិចពេក សុទ្ធតែ​រំខាន​ដល់​វដ្ត​រដូវ​ស្ត្រី​បាន​ទាំងអស់​។

៣, ទម្ងន់​ប្រែប្រួល​៖ ទោះបីជា​អ្នក​ញ៉ាំ​អាហារ​មាន​កាឡូរី​ទាប ខ្លាញ់​ទាប កាបូ​អ៊ី​ដ្រាត​ទាប​ហើយ បែរ​ជា​ស្រក​ទម្ងន់​បាន​តែ​បន្តិច​ទៀត​នោះ អ្នក​ទំនងជា​មាន​បញ្ហា​ក្រពេញ​ទី​រ៉ូ​អ៊ីត​បញ្ចេញ​អ័រម៉ូ​នតិ​ច​ពេក​ហើយ​។

៤, ស្បែក​ស្ងួត​៖ បើសិនជា​ស្បែក​ស្ងួត ហើយ​រមាស់ វា​អាច​ជា​សញ្ញា​មួយ​នៃ​ការបញ្ចេញ​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​តិចពេក​។ ក្រៅពី​នេះ​ស្បែក​ក៏​ងាយ​នឹង​បែក​ស្រ​ការ ហើយ​ក្រចក​ក៏​ងាយ​ពុកផុយ​ដែរ​។

៥, អស់កម្លាំង​៖ ការ​ដែល​មាន​អារម្មណ៍​អស់កម្លាំង​ជាប់ មាន​ជាប់ទាក់ទង​នឹង​បញ្ហា​ច្រើនយ៉ាង ប៉ុន្តែ​ភាគច្រើន​គឺ​ដោយសារតែ​ក្រពេញ​ទី​រ៉ូ​អ៊ីត​បញ្ចេញ​អ័រម៉ូ​នតិ​ច​ពេក​។ រឿង​នេះ​អាច​សម្គាល់​ដឹង​ជា​ពិសេស​នៅពេល​ដែល​អ្នក​គេ​លក់​ស្កបស្កល​ពេលយប់​ហើយ ព្រឹក​ឡើង​នៅ​តែ​មាន​អារម្មណ៍​អស់កម្លាំង​ទៀត​។

៦, កូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាមឡើង​ខ្ពស់​៖ កាល​ណាកូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ក្នុង​ឈាម​ឡើង​ខ្ពស់ ហើយ​មិន​ឆ្លើយតប​នឹង​ការ​ហាត់ប្រាណ របប​អាហារ ឬ​ថ្នាំ​ទៀត​នោះ ភាគច្រើន​ទាក់ទង​នឹង​ការ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​ក្នុងឈាម​។​

៧, ឈឺ​សន្លាក់ និង​សាច់ដុំ​៖ ការឈឺចាប់​នៅ​សន្លាក់ និង​សាច់ដុំ​ដោយ​គ្មាន​មូលហេតុ និង​គ្មាន​ការ​ធ្វើ​អ្វីខ្លះ​ក្លា​នោះ អាច​ជា​សញ្ញា​មួយ​នៃ​បញ្ហា​ក្រពេញ​ទី​រ៉ូ​អ៊ី​តហើយ​។

៨, ហើមក​៖ ករណី​បែប​នេះ​គឺជា​សញ្ញា​ច្បាស់លាស់​មួយ​នៃ​ជំងឺ​ក្រពេញ​ទី​រ៉ូ​អ៊ី​តហើយ​។ ពាក្យ​ម្យ៉ាងទៀត​ដែល​យើង​ចំណាំ​ហៅ​នោះ​គឺ​ព​កករ​។​

៩, សក់​កាន់តែ​ស្តើង​ទៅៗ​៖ សក់​កាន់តែ​ស្តើង​ទៅៗ ជាពិសេស​ចិញ្ចើម គឺជា​សញ្ញា​មួយ​នៃ​ជំងឺ​ក្រពេញ​ទី​រ៉ូ​អ៊ី​តហើយ​៕

ផ្តល់សិទ្ធិដោយ : សុខភាព

មតិយោបល់

ថ្មីៗ6 hours ago

ចិត្តល្អ ខំចុះពីឡានទៅទទួលខុសត្រូវករណីគ្រោះថ្នាក់ចរាចរណ៍ បែរជាត្រូវគេព្រួតវាយញាត់ភក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

គួរដឹង6 hours ago

បើស្រលាញ់កូនសូមប្រយ័ត្ន! មេរោគម្យ៉ាងកំពុងរាលដាលខ្លាំងនៅថៃនិងវៀតណាម អីលូវកើតមានលើកុមារខ្មែរហើយ

គួរដឹង1 day ago

ទស្សនៈសំខាន់ៗរបស់បិតាស្ថាបនិកសិង្ហបុរី លីខ្វាន់យូ លើប្រទេសកម្ពុជាដែលគេកម្របានដឹង!

ទាក់ទាញ1 day ago

សម្រស់ប៉ុន្មានឆ្នាំមុនរបស់ អូនម៉ី កាលមិនទាន់ល្បីខ្លាំង ពិតជាឃើញហើយទប់អារម្មណ៍មិនបាន!

បែបផែនជីវិត1 day ago

ខឹងអ្នកភូមិមើ់លងាយថាក្ររៀនមិនចេះ… ខំប្រឹងរៀនរហូតបានពិន្ទុខ្ពស់ ហើយព្រីនរូបខ្លួនឯងបិទនៅផ្ទះតែម្តង!

ពេញនិយម