កម្ពុជា ​សុំ​ឱ្យ​ខាង​អង់គ្លេស ​មក​វិនិយោគ​​លើ​ការ​ដំឡើង​រថយន្ត​នៅ​ស្រុក​ខ្មែរ
Connect with us

ថ្មីៗ

កម្ពុជា ​សុំ​ឱ្យ​ខាង​អង់គ្លេស ​មក​វិនិយោគ​​លើ​ការ​ដំឡើង​រថយន្ត​នៅ​ស្រុក​ខ្មែរ

កម្ពុជា ​បាន​ស្នើ​ទៅ​ខាង​អង់គ្លេស ​ឱ្យ​ធ្វើ​ការ​ វិនិយោគ​លើ​វិស័យ​កម្មន្តសាល​កម្ម​ធុន​ស្រាល និង​ការ​ដំឡើង​រថយន្ត​នៅ​កម្ពុជា។ ​នេះ​ជា​ការ​បញ្ជាក់​របស់​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម ​លោក ប៉ាន សូរស័ក្តិ ​បាន​ជួប​ពិភាក្សា​ជាមួយ​លោក Edward Vaizey សមាជិក​រដ្ឋសភា​នៃ​ចក្រភព​អង់គ្លេស ​ស្ដី​ពី​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។ លោក​រដ្ឋមន្រ្តី បាន​លើកឡើង​ពី​ទីតាំង​យុទ្ធសាស្ត្រ​របស់​កម្ពុជា​ចំ​កណ្ដាល​អាស៊ាន ដែល​មាន​ភាព​ងាយស្រួល​ក្នុងការ​នាំចេញ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​អាស៊ាន និង​ដៃគូ​ដទៃ​ទៀត​ក្នុង​តំបន់ និង​ពិភពលោក។ លើសពីនេះ​បរិយាកាស​ធុរកិច្ច​របស់​កម្ពុជា ជាពិសេស​ការ​អនុញ្ញាត​ឲ្យ​វិនិយោគិន​បរទេស​មាន​សិទ្ធិ​កាន់​កាប់​ក្រុមហ៊ុន ១០០% ជា​ចំណុច​ទាក់ទាញ​ផង​ដែរ។

លោក Edward Vaizey បាន​ទទួល​យក​ការ​លើកឡើង​របស់​លោក​រដ្ឋមន្ត្រី និង​សន្យា​ថា​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​បន្ត​ទៀត​រវាង​ប្រទេស​ទាំង២៕

ផ្តល់សិទ្ធដោយ : អង្គរប៉ុស្តិ៏

មតិយោបល់

ថ្មីៗ7 hours ago

ចិត្តល្អ ខំចុះពីឡានទៅទទួលខុសត្រូវករណីគ្រោះថ្នាក់ចរាចរណ៍ បែរជាត្រូវគេព្រួតវាយញាត់ភក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

គួរដឹង7 hours ago

បើស្រលាញ់កូនសូមប្រយ័ត្ន! មេរោគម្យ៉ាងកំពុងរាលដាលខ្លាំងនៅថៃនិងវៀតណាម អីលូវកើតមានលើកុមារខ្មែរហើយ

គួរដឹង1 day ago

ទស្សនៈសំខាន់ៗរបស់បិតាស្ថាបនិកសិង្ហបុរី លីខ្វាន់យូ លើប្រទេសកម្ពុជាដែលគេកម្របានដឹង!

ទាក់ទាញ1 day ago

សម្រស់ប៉ុន្មានឆ្នាំមុនរបស់ អូនម៉ី កាលមិនទាន់ល្បីខ្លាំង ពិតជាឃើញហើយទប់អារម្មណ៍មិនបាន!

បែបផែនជីវិត1 day ago

ខឹងអ្នកភូមិមើ់លងាយថាក្ររៀនមិនចេះ… ខំប្រឹងរៀនរហូតបានពិន្ទុខ្ពស់ ហើយព្រីនរូបខ្លួនឯងបិទនៅផ្ទះតែម្តង!

ពេញនិយម