តើសង្ឃដាឡៃឡាម៉ារបស់ប្រទេសចិនជានរណា? ហេតុអ្វីបានជាលោកល្បីម្ល៉េះក្នុងឆាកនយោបាយ?
Connect with us

ពួកគេជានរណា

តើសង្ឃដាឡៃឡាម៉ារបស់ប្រទេសចិនជានរណា? ហេតុអ្វីបានជាលោកល្បីម្ល៉េះក្នុងឆាកនយោបាយ?

តើអ្នកធ្លាប់បានលឺពីឈ្មោះព្រះសង្ឃម្នាក់ដែលគេតែងតែហៅថា ដាឡៃឡាម៉ារឺទេ? មានសារពត៌មានជាច្រើននៅក្នុងពិភពលោកដែលបានចាត់ទុកព្រះសង្ឃមួយអង្គនេះជាបុគ្គលនៃការចាប់អារម្មណ៍នៃមនុស្សរាល់គ្នា ជាពិសេសសម្រាប់អ្នកដែលតាមដានវិស័យនយោបាយ។ តើព្រះអង្គជានរណា? ហេតុអ្វីបានជាព្រះអង្គទទួលបានការចាប់អារម្មណ៍ដូច្នេះ?

ព្រះសង្ឃដាឡៃឡាម៉ាដែលគេចំណាំតែសរសេរដល់នោះ គឺជាព្រះសង្ឃមួយព្រះអង្គដែលមានប្រភពចេញទីខេត្តទីបេប្រទេសចិន។ ពាក្យដាឡៃឡាម៉ានេះចង់សម្តៅទៅងាររបស់ព្រះសង្ឃដែលកាន់សាសនាព្រះពុទ្ធមហាយាននោះ ខណះដែលងារនេះគឺស្មើនឹងឋានះសម្តេចសង្ឃជាដើម។


ដាឡៃឡាម៉ានាពេលបច្ចុប្បន្ននេះគឺ ដាឡៃឡាម៉ាទី១៤ហើយ ដែលព្រះអង្គត្រូវបានគេចាត់ទុកជាបុគ្គលតស៊ូ និងក្លាហាននៅក្នុងឆាកនយោបាយ ទាក់ទងនឹងការងើបឡើងក្រោកឈរប្រឆាំងជាមួយនឹងរដ្ឋាភិបាលចិន។

ដាឡៃឡាម៉ាមួយព្រះអង្គនេះក៏បានធ្វើដំណើរទស្សនកិច្ចនយោបាយជាមួយប្រទេសជាច្រើនផងដែរនៅក្នុងសកលលោក ដែលក្នុងនោះមានប្រទេសដែលប្រកាន់របបសេរីប្រជាធិបតេយ្យជាច្រើនសុទ្ធតែគាំទ្រដល់ព្រះអង្គ រួមមានតាំងពីប្រទេសឥណ្ឌាជាដើម។

ព្រះអង្គបានចូលរួមសកម្មភាពសង្គមជាច្រើនដើម្បីធ្វើការតវ៉ាសុំអោយមានការបន្ថែមសិទ្ធិសេរីភាព និងទាមទារអោយមានលទ្ធិប្រជាធិតេយ្យនៅក្នុងប្រទេសចិនខណះដែលប្រទេសនេះត្រូវបានគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ពីរដ្ឋាភិបាលសង្គមនិយម។

លើសពីនេះទៅទៀត ព្រះអង្គក៏បានធ្វើការទាមទារដើម្បីបំបែកខ្លួនខេត្តទីបេ អោយទៅជាប្រទេសឯករាជ្យមួយចេញពីប្រទេសចិនផងដែរ ដោយសម្អាងលើវប្បធម៌ ជាតិសាសន៍ និងនិន្នានយោបាយខុសគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ បំនងរបស់សង្ឃទីបេមួយអង្គនេះត្រូវបានចាត់ទុកជាទង្វើគម្រាមកំហែងដល់បូរណភាពប្រទេសចិនយ៉ាងខ្លាំង ហើយត្រូវបានប្រឆាំងដាច់អហង្ការពីសំណាក់រដ្ឋាភិបាលកុំមុយនីស្តចិន។

បច្ចុប្បន្ន ព្រះអង្គ ព្រមទាំងអ្នកតាមព្រះអង្គមួយចំនួនបាននឹងកំពុងតែរស់នៅប្រទេសឥណ្ឌា ដោយសារតែគេចពីការតាមចាប់របស់រដ្ឋាភិបាលចិន៕

អត្ថបទល្អផ្សេងទៀត៖ តើ “ខុងជឺ” ជានរណា? គាត់មានប្រវត្តិបែបណាមុនអាចក្លាយជាទស្សនវិទូល្បីល្បាញដល់បច្ចុប្បន្ន?

សាធារណជនទូទៅប្រហែលជាធ្លាប់លឺហើយពីឈ្មោះនិងទស្សនវិជ្ជាមួយចំនួនរបស់លោក ខុងជឺ ដែលជាទស្សនវិទូដ៏ល្បីមួយរូបរបស់ពិភពលោក។

លោក ខុងជឺ កើតនៅឆ្នាំ 551 មុនគ្រឹស្ដសករាជ នៅម្ដុំទីក្រុងសានទុង ប្រទេសចិនសព្វថ្ងៃ និងបានទទួលមរណភាពនៅឆ្នាំ 479 នៅមុនគ្រឹស្ដសករាជ។

គ្រួសាររបស់លោកស្ថិតនៅចន្លោះរវាងវណ្ណៈអភិជន និងរាស្ដ្រសាមញ្ញ ពោលគឺថ្នាក់កណ្ដាលមិនស្ដុកស្តម្ភ ក៏មិនក្រីក្រ។

លោកបានកំព្រាឪពុកតាំងពីអាយុ 3 ឆ្នាំនិងត្រូវបានចិញ្ចឹមបីបាច់បន្តដោយអ្នកម្ដាយ។

កាលពីក្មេង ខុង​ ជឺ ជាកុមារដែលវ័យឆ្លាតសង្វាតរៀនសូត្រនិងជាកូនដ៏កត្តញ្ញូ។ លោកក៏បានទទួលការងារមន្ដ្រីរាជការតាំងពីអាយុខ្ទង់ 20 ឆ្នាំស្ដើងម្ល៉េះដោយសារសមត្ថភាពដ៏ពូកែ។

តែលោកក៏មិនមែនជាមនុស្សរើសការងារខ្លាំងដែរដោយលោកធ្លាប់បម្រើការជាអ្នកកត់ត្រាបញ្ជីលុយកាក់ឱ្យគេ និងអ្នកចិញ្ចឹមចៀម និងសេះទៀតផង។

លោកក៏ជាគ្រូបង្រៀននិងអ្នកអប់រំទស្សវិជ្ជាដល់សិស្សនិងបណ្ដាជនទូទៅ រហូទត្រូវបានរដ្ឋអំណាចទទួលស្គាល់ ហើយទស្សនវិជ្ជាលោកក៏បានប្រែក្លាយទៅជាលទ្ធិមួយដែលមានមនុស្សជាច្រើនក្នុងតំបន់គោរពមកទល់សព្វថ្ងៃគឺលទ្ធិខុងជឺនិយម។

គោលការណ៍ដ៏ចម្បងមួយរបស់ខុងជឺគឺ ការរក្សាភាពស្មោះត្រង់ចំពោះគ្រួសារ ការគោរពបុព្វការីជន ការគោរពប្រណិបត្តដល់អ្នកដែលចាស់ជាងឬមានអំណាចជាង ការគោរពឪពុកម្ដាយពីសំណាក់កូនៗ និងការគោរពស្វាមីពីសំណាក់ភរិយា។

ខុងជឺក៏បានរំលឹកផងដែរថា គ្រួសារគឺជាកោសិកាដ៏សំខាន់របស់រដ្ឋាភិបាលដ៏រឹងមាំមួយ។ ហេតុនេះដើម្បីអភិវឌ្ឍប្រទេសមួយគេត្រូវការចាប់ផ្ដើមពីគ្រួសារនីមួយៗ។

ក្នុងចំណោមសម្រង់ឃ្លាល្បីៗរបស់លោក មានឃ្លាមួយដែលគេតែងពោល និងចែករំលែក៖ “កុំធ្វើដាក់អ្នកដទៃនូវទង្វើអ្វីដែលអ្នកមិនចង់ឱ្យអ្នកដទៃធ្វើមកដាក់អ្នក”៕

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម