បើអ្នកមានមិត្តភក្តិដែលមានចំនុចទាំង៦នេះ អ្នកដាច់ខាតត្រូវតែចាប់ពួកគេអោយជាប់!
Connect with us

គួរដឹង

បើអ្នកមានមិត្តភក្តិដែលមានចំនុចទាំង៦នេះ អ្នកដាច់ខាតត្រូវតែចាប់ពួកគេអោយជាប់!

មិត្តភក្តិល្អ គឺជាកាដូដ៏វិសេសវិសាលមួយដែលពិបាកនឹងរកបាន ប៉ុន្តែប្រសិនជាអ្នកមានហើយ វាប្រៀបនឹងអ្នកមានពិភពលោកទាំងមូលក្នុងដៃអញ្ចឹងដែរ ព្រោះថាពួកគេនឹងអាចនៅតាមជួយអ្នក និងនៅក្បែរអ្នកគ្រប់ពេលវេលា។

ប៉ុន្តែតើមិត្តភក្តិល្អជាមិត្តភក្តិរបៀបណា? ប្រសិនជាមិត្តរបស់អ្នកមានចំនុចទាំង៦នេះ ពួកគេជាមិត្តល្អដែលត្រូវរក្សាទុកហើយ។ ចំនុចទាំងនេះបានដូចជា៖

១. និយាយត្រង់ សុខចិត្តអោយអ្នកស្អប់

សម្រាប់មនុស្សដែលចង់អោយមិត្តរបស់ខ្លួនបានល្អ ពួកគេច្រើនតែជាមនុស្សដែលចូលចិត្តនិយាយត្រង់ នៅពេលដែលពួកគេមិនពេញចិត្តអ្វី រឺឃើញអ្វីមួយមិនប្រក្រតីកើតឡើងចំពោះមិត្តខ្លួន បើទោះបីជាគេដឹងថានិយាយអញ្ចឹងទៅធ្វើអោយគេស្អប់ក៏ដោយ។

២. សប្បាយចិត្តនឹងដំណឹងល្អរបស់អ្នក ទោះបីជាគេគ្មានចំនែកក៏ដោយ

ចំនុចមួយទៀតនៃមិត្តភក្តិល្អគឺថាពួកគេតែងតែសប្បាយចិត្តនឹងដំណឹងល្អរបស់អ្នក ទោះបីជាគេគ្មានចំនែកក៏ដោយនៅក្នុងនោះក៏ដោយ។ ការរាប់អានស្រលាញ់អស់ពីចិត្តគឺបង្ហាញនៅពេលដែលអ្នកមានអ្វីគ្រប់យ៉ាង ប៉ុន្តែផ្ទុយពីច្រណែននឹងភាពជោគជ័យរបស់អ្នក គេបែរជាអបអរជាមួយអ្នកវិញ។

៣. មិនរត់ចោលអ្នកនៅគ្រាលំបាក

ប្រសិនជាអ្នកចង់ដឹងមិត្តភក្តិរបស់អ្នកមាននោះល្អរឺអត់ អ្នកត្រូវមើលថាតើគេរត់ចោលអ្នករឺអត់នៅពេលដែលអ្នកត្រូវការជំនួយ។ មិត្តភក្តិល្អគឺមិត្តភក្តិដែលមិនទៅណាចោលអ្នកនៅគ្រាដែលអ្នកលំបាកបំផុត ព្រោះបើទោះបីជាគេមិនអាចជួយអ្វីបាន ក៏គេអាចផ្តល់ជាយោបល់ និងកម្លាំងចិត្តផងដែរ។

៤. ដឹងពីព្រំដែនរបស់ពួកគេមកកាន់អ្នក

មិនថាមិត្តភក្តិជិតស្និទនឹងគ្នាយ៉ាងណាក៏ដោយ ពួកគេត្រូវតែដឹងអោយច្បាស់ថាអ្វីទៅជារបស់អ្នក រឺគេ។ មិត្តដែលល្អគឺជាមិត្តភក្តិដែលដឹងថាគឺពួកគេគួរឈរនៅកន្លែងណា។ ហេតុផលគឺដោយសារតែគេគោរពអធិបតេយ្យភាពរបស់អ្នក។

៥. ចាំលើកទឹកចិត្ត និងដាស់តឿនអ្នក

បើអ្នកមានមិត្តដែលចាំលើកទឹកចិត្ត និងដាស់តឿនអ្នកគ្រាប់កាលៈទេសៈមិនថាអ្នកកំពុងតែធ្វើអ្វី រឺគិតអ្វី គេនោះហើយជាមិត្តល្អដែលអ្នកត្រូវថែរក្សា។

៦. អោយអ្នកដោយមិនគិតពីការទទួលពីអ្នកវិញ

មិត្តល្អគឺជាមិត្តដែលអោយអ្នកដោយមិនគិតពីការទទួលពីអ្នកវិញឡើយ ព្រោះប្រសិនជាពួកគេអាចធ្វើដូចនេះ វាបញ្ជាក់ថាពួកគេមិនមែនមើលឃើញប្រយោជន៍អ្នកទើបពួកគេនៅជាមួយអ្នកនោះឡើយ៕

អត្ថបទល្អផ្សេងទៀត៖ជឿទេ? មានមិត្តភក្តិល្អនៅជុំវិញខ្លួនច្រើននឹងធ្វើអោយអ្នកមានអាយុវែង!

ថ្មីៗនេះ អ្នកវិទ្យាសាស្ត្របានបង្ហាញលទ្ធផលស្រាវជ្រាវរបស់ខ្លួនជាសាធារណះមួយអោយមនុស្សគ្រប់គ្នាបានដឹងពីគុណប្រយោជន៍នៃការដែលមានមិត្តភក្តិនៅជុំវិញខ្លួន។ ការសិក្សានោះគឺធ្វើអោយដោយយកមនុស្សពីរក្រុមមកប្រៀបធៀបគ្នា ដោយក្នុងនោះមានមួយគឺអ្នកដែលមានមិត្តភក្តិល្អនៅជុំវិញខ្លួនច្រើន និងមួយក្រុមទៀតមិនសូវមានមិត្តភក្តិ។

បន្ទាប់ពីធ្វើការសង្កេតអោយពេលជាយូរ ពួកគេបានរកឃើញថា អ្នកដែលមានមិត្តភក្តិល្អនៅជុំវិញខ្លួនច្រើននោះគឺមានភាពរីករាយច្រើន ដែលភាពរីករាយនេះគឺជាចំនុចវិជ្ជមានសម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់មនុស្សម្នាក់ៗ។ អ្វីដែលកាន់តែធ្វើអោយភ្ញាក់ផ្អើលកាន់តែខ្លាំងជាងនេះទៀតនោះគឺ ការចំនាយពេលនៅជាមួយមិត្តភក្តិល្អៗច្រើន គឺផ្តល់ប្រយោជន៍ដល់សុខភាពមនុស្សម្នាក់ច្រើនជាងពេលដែលគេចំនាយជាមួយគ្រួសារគេទៅទៀត។ នេះគឺដោយសារតែចំនុច២ធំៗ៖

១. ពួកគេអាចនិយាយរឿងក្នុងចិត្តគ្រប់បែបយ៉ាងទៅកាន់មិត្តភក្តិរបស់គេ ខណះដែលរឿងទាំងនោះប្រហែលជាមិនអាចនិយាយទៅកាន់គ្រួសាររបស់គេបាននោះទេ។ ម្យ៉ាងទៀតបញ្ហាជាមួយគ្រួសារច្រើនតែធ្វើអោយគេពិបាកចិត្តជាងបញ្ហាជាមួយមិត្តភក្តិ។

២. មានមិត្តភក្តិល្អៗ នឹងជួយអោយគេមិនមានអារម្មណ៍ឯកោ។ មនុស្សដែលមានមិត្តល្អច្រើនមិនសូវជាបារម្ភរឿងនៅម្នាក់ឯងនោះទេ ដោយសារតែពួកគេដឹងថាមិត្តភក្តិរបស់គេនឹងតែងតែនៅក្បែរគេពេលដែលគេត្រុវការ។

ដូច្នេះចំពោះអ្នកដែលមិនសូវមានមិត្តភក្តិ អ្នកគួរតែចាប់ផ្តើមរាប់អានមិត្តភក្តិល្អអោយបានច្រើនទៅ ព្រោះវាមានប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាពអ្នក៕

មតិយោបល់

ពេញនិយម