ក្ដៅៗ! ឃើញរូបភាពឆាកទប់អារម្មណ៍លែងជាប់ហើយ! ជួបគ្នាល្ងាចនេះនៅការប្រគុំតន្រ្តី Share the Love!
Connect with us

ថ្មីៗ

ក្ដៅៗ! ឃើញរូបភាពឆាកទប់អារម្មណ៍លែងជាប់ហើយ! ជួបគ្នាល្ងាចនេះនៅការប្រគុំតន្រ្តី Share the Love!

ធ្មេចបើកៗថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់បានមកដល់ហើយ! នេះជាថ្ងៃដ៏ពិសេសមួយសម្រាប់បងប្អូនមិត្តយុវវ័យក្នុងការនាំមនុស្សជាទីស្រឡាញ់ដើរលេងកំសាន្ដបង្កើនភាពស្និទ្ធស្នាល។

ថ្ងៃនេះក៏រឹងរឹតតែពិសេសដោយសារត្រូវគ្នានឹងថ្ងៃប្រគុំតន្រ្តី Share the Love ដ៏អស្ចារ្យមិនធ្លាប់មាន ដោយមានការចូលរួមពីតារាចម្រៀងល្បីៗជាច្រើនដួងដែលកំពុងមានប្រជាប្រិយភាពខ្លាំងក្នុងស្រទាប់មិត្តយុវវ័យ។

ដូច្នេះល្ងាចថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៨ នេះ ប្រិយមិត្តអាចចំណាយពេលវេលាកំសាន្ដសប្បាយជាមួយមនុស្សជាទីស្រឡាញ់ក្នុងការប្រគុំតន្រ្តី Share the Love ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៩យប់។ អ្វីដែលពិសេសនោះគឺការចូលទស្សនាមិនចាំបាច់ត្រូវបានបង់ប្រាក់ឡើយ គឺប្រិយមិត្តអាចចូលរួមរីករាយដោយសេរី!

ចំណែកទីតាំងវិញគឺមិនពិបាករកឡើយ ពោលគឺនៅឯបរិវេណខាងមុខអគារ Exchange Square តែម្ដង (សូមមើលផែនទីដែលភ្ជាប់ជូនខាងក្រោម) ។

ហើយខាងក្រោមនេះជារូបភាពឆាកដែលត្រៀមរួចជាស្រេចដើម្បីស្វាគមន៍ប្រិយមិត្ត៖

ចង់ជ្រាបច្បាស់ទស្សនាវីដេអូទាំងអស់គ្នា៖

 

(អត្ថបទពាណិជ្ជកម្ម)

មតិយោបល់

ពេញនិយម