គួរដឹង
អ្នកជំនាញថាឡានជជុះនៅកម្ពុជា កំពុងថយចុះ ព្រោះប្រជាជនយល់ដឹងច្រើន
ការនាំចូលរថយន្ដជជុះនៅកម្ពុជា កំពុងមានការថយចុះខ្លាំងមួយរយៈចុងក្រោយនេះ បន្ទាប់ពីប្រជាជនងាកមកប្រើរបស់ថ្មី និងមានការយល់ដឹងច្រើនពីរថយន្ដ។ នេះបើតាមការបញ្ជាក់របស់លោក Brian Ko នាយកប្រតិបត្តិក្រុមហ៊ុនហ៊ីយ៉ាន់ដាខេមកូម៉ូធ័រ ខេមបូឌា។
ក្រៅពីប្រជាពលរដ្ឋយល់ដឹងច្រើនហើយ ខាងសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ក៏កំពុងដាក់វិធានការហាមឃាត់ការនាំចូលរថយន្ដមួយទឹកពីបរទេសមកដែរ។ ដោយនេះជាគោលដៅមួយសម្រាប់បង្កើនការនាំចូលរថយន្ដថ្មីៗ។ ខណៈដែលវាក៏មានប្រយោជន៍ច្រើនសម្រាប់ប្រជាជនកម្ពុជាផងដែរ ព្រោះរថយន្ដថ្មីមិនពិបាកក្នុងការជ្រើសរើសឡើយ។
នៅកម្ពុជាក្នុង១ឆ្នាំៗ មានការនាំចូលរថយន្ដមិនក្រោម៦ម៉ឺនគ្រឿងឡើយ។ ហើយស្របពេលសេដ្ឋកិច្ចកំពុងដើរទៅមុខផងដែរ គេរំពឹងថាឆ្នាំក្រោយៗទៅការនាំចូលនេះនឹងកាន់តែកើនឡើងថែមទៀត៕
ផ្តល់សិទ្ធដោយ : អង្គរប៉ុស្តិ៏