ដឹងទេហេតុអ្វីបានជាអ្នកមិនអាចប្រើប្រាស់បន្ទប់ទឹកបានពេលយន្ដហោះចាប់ផ្ដើមហោះហើរ?
Connect with us

គួរដឹង

ដឹងទេហេតុអ្វីបានជាអ្នកមិនអាចប្រើប្រាស់បន្ទប់ទឹកបានពេលយន្ដហោះចាប់ផ្ដើមហោះហើរ?

អ្នកគួរតែទៅបន្ទប់ទឹកមុនពេលឡើងយន្ដហោះ។ វាមិនមែនត្រឹមតែជាដំបូន្មានធម្មតាមួយនោះទេ ប៉ុន្ដែវាក៏ជាច្បាប់អាកាសចរណ៍អន្តរជាតិផងដែរ។

កាលពីឆ្នាំមុនបុរសម្នាក់ត្រូវបានគេសុំឲ្យចេញពីជើងហោះហើរ Delta Air Lines ខណៈពេលដែលគាត់កំពុងព្យាយាមប្រើបង្គន់មុនពេលហោះឡើង បើទោះបីពេលនោះយន្តហោះមិនទាន់បានចាប់ផ្ដើមក៏ដោយ។ ក្នុងករណីនេះ មនុស្សភាគច្រើននៅលើយន្តហោះបាននៅខាងអ្នកដំណើរម្នាក់នោះ ប៉ុន្ដែពួកគេមិនបានយល់ពីផ្នែកសំខាន់មួយនៃសុវត្ថិភាពអាកាសចរណ៍នោះទេ។ អ្នកបើកយន្តហោះមិនអាចធ្វើការហោះហើរដោយស្របច្បាប់នោះទេ ប្រសិនបើមានអ្នកដំណើរណាម្នាក់នៅក្នុងបន្ទប់ទឹកនោះ។

គួរបញ្ជាក់ផងដែរថា ពេលវេលាដ៏គ្រោះថ្នាក់បំផុតនៃការហោះហើរនីមួយៗគឺនៅកំឡុងពេលហោះហើរ និងពេលចុះចត ហើយអ្នកដំណើរទាំងអស់ត្រូវស្ថិតនៅក្នុងកន្លែងអង្គុយរៀងៗខ្លួនរបស់ពួកគេ។

ក្នុងករណីដែលអ្នកបើកបរជួបប្រទះបញ្ហាណាមួយក្នុងកំឡុងពេលទាំងពីរនេះ ប្រាកដណាស់ គ្មាននរណាម្នាក់ចង់ជាប់នៅក្នុងបង្គន់នោះទេ។ បន្ទប់ទឹកមិនមានប្រដាប់ការពារសុវត្ថិភាពណាមួយ ដូចជាខ្សែក្រវាត់សុវត្ថិភាពនោះឡើយ ហើយវាមានគែមមុតស្រួចដែលអាចបណ្ដាលឲ្យមានគ្រោះថ្នាក់បាន។ ក្នុងករណីបន្ទាន់ដែលទាមទារឲ្យមានការជម្លៀសខ្លួនជាបណ្ដោះអាសន្ន អ្នកដំណើរដែលជាប់ក្នុងបន្ទប់ទឹកក៏មិនអាចគេចខ្លួនបានទាន់ពេលផងដែរ។

អ្នកបម្រើជើងហោះហើរនិយាយថា ពេលវេលាដ៏ល្អបំផុតក្នុងការប្រើបន្ទប់ទឹកក្នុងយន្តហោះគឺ បន្ទាប់ពីអ្នកបើកយន្ដហោះបិទសញ្ញាខ្សែក្រវ៉ាត់សុវត្ថិភាព និងមុនពេលអ្នកបម្រើលើយន្ដហោះចាប់ផ្ដើមផ្ដល់នូវភេសជ្ជៈ៕

ប្រភព៖ Insider

អត្ថបទល្អផ្សេងទៀត៖ ស្រៀវណាស់! ឱ្យតែមុនពេលយន្ដហោះជិតធ្លាក់ អ្នកបើកយន្ដហោះតែងពោលពាក្យប៉ុន្មានម៉ាត់នេះ!

បើទោះបីជាដំណើរតាមផ្លូវអាកាស ជាពិសេសតាមយន្ដហោះពាណិជ្ជកម្មមានសុវត្ថិភាពខ្ពស់ជាងការធ្វើដំណើរតាមមធ្យោបាយផ្សេងទៀតក៏ដោយ ក៏គ្រោះថ្នាក់នៅតែជៀសមិនផុត។រាល់សោកនាដកម្មធ្លាក់យន្ដហោះនីមួយៗតែងបណ្ដាលឱ្យមានការខូចខាត និងបាត់បង់អាយុជីវិតមនុស្សច្រើន។

គួរកត់សម្គាល់ថា ពេលគេពិនិត្យលើករណីធ្លាក់យន្ដហោះកន្លងទៅ គេសង្កេតឃើញថាមុនពេលធ្លាក់យន្ដហោះ អ្នកបើកយន្ដហោះ (Pilot)  តែងនិយាយពាក្យប៉ុន្មានម៉ាត់ដូចៗគ្នា មុនពេលឧបទ្ទវហេតុកើតឡើង។

Image result for pilot in emergency

លោក Richard Paul ដែលជាអ្នកបើកយន្ដហោះជនជាតិស្វីសមួយរូបបានឲ្យដឹងថា មុនពេលដែលយន្តហោះត្រូវធ្លាក់ អ្នកបើកយន្ដហោះជនជាតិស្វ៊ីសទាំងឡាយតែងតែនិយាយពាក្យពីរម៉ាត់ ជាភាសាអង់គ្លេសគឺ  “Goodbye everybody” ឬ “លាហើយអ្នកទាំងអស់គ្នា” ។

លោកថានេះវាជាទម្លាប់ ឬជាគោលការណ៍មួយ ក្នុងចំណោមអ្នកបើកយន្ដហោះជនជាតិស្វីសទាំងអស់ នៅពេលដឹងថាយន្តហោះកំពុងជួបគ្រោះអាសន្ន កែស្ថានការណ៍លែងឡើង ហើយច្បាស់ថានឹងត្រូវធ្លាក់ចុះមកដី។

ឧទាហរណ៍ជាក់ស្ដែងគឺនៅឆ្នាំ ១៩៧០ ជើងហោះហើរ Swissair SR 330 ធ្វើដំណើរពីទីក្រុង Zürich ឆ្ពោះទៅកាន់ទីក្រុង Tel Aviv ហើយក៏ត្រូវជួបគ្រោះភេរវកម្មបំផ្ទុះគ្រាប់បែក។ 

១៥ នាទី ក្រោយការបំផ្ទុះគ្រាប់បែកបានកើតឡើង ម៉ាស៊ីនយន្ដហោះមិនអាចគ្រប់គ្រងបាន ហើយផ្សែងខ្មៅខ្មួរខ្មាញ់ពេញយន្ដហោះ។ អ្នកបើកយន្ដហោះជនជាតិស្វីសមួយរូប បានដឹងជាស្រេចថាលោកអស់សមត្ថភាពនឹងស្រោចស្រង់ហើយក៏បាននិយាយពាក្យលា “Goodbye everybody” ឬ “លាហើយអ្នកទាំងអស់គ្នា” ទៅកាន់អ្នកដំណើរនិងភ្នាក់ងារនៅព្រលានយន្តហោះ៕

មតិយោបល់

ពេញនិយម