មិននឹងស្មានថាប្រទេសចិនអស្ចារ្យយ៉ាងនេះសោះ! ប្រើប្រាស់ដើម្បីកំនត់មុខជនលើ្មស!
Connect with us

គួរដឹង

មិននឹងស្មានថាប្រទេសចិនអស្ចារ្យយ៉ាងនេះសោះ! ប្រើប្រាស់ដើម្បីកំនត់មុខជនលើ្មស!

ការអភិវឌ្ឍន៍របស់ប្រទេសចិនបានធ្វើអោយពិភពលោកបើកភ្នែកធំៗពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែប្រទេសមួយនេះតែងតែបានធ្វើរឿងរ៉ាវអស្ចារ្យជាច្រើនទាក់ទងនឹងផ្នែកបច្ចេកវិទ្យា ដោយក្នុងនោះរួមមានការដំរាបបន្ទះសូឡារ រឺការបំពាក់តេឡេស្កូបធំជាងគេបង្អស់ក៏ដោយ។

ថ្វីៗនេះ រឿងដែលធ្វើអោយប្រទេសចិនកាន់តែមានភាពល្បីល្បាញទៀតនោះ គឺបន្ទាប់ពីប្រទេសនេះដាក់អោយប៉ូលីសរបស់ខ្លួនប្រើប្រាស់បច្ចេកវិទ្យាយ៉ាងទំនើបទុកសម្រាប់ចាប់ខ្លួនជនល្មើសនានាដែលប្រព្រឹត្តខុស។

ឧបរកណ៍នោះគឺជាវែនតាពិសេសម្យ៉ាងដែលមានសមត្ថភាពកត់សម្គាល់ និងផ្ទៀងផ្ទាត់មុខជនល្មើស ពោលគឺវាត្រូវបានភ្ជាប់ជាមួយនឹងប្រព័ន្ធកុំព្យូទ័រដែលមានផ្ទុកទិន្នន័យទាំងស្រុងរបស់ជនលើ្មសនោះ បូករួមទាំងឈ្មោះ អាយុ សញ្ជាតិ រឺអាស័យដ្ឋានរស់នៅផងដែរ។

ភាពខ្លាំងនៃវែនតាពិសេសនេះបានជួយប៉ូលីសចិនអោយបំបែកករណីជនល្មើសទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍បាន ៦អ្នក ខណះដែលជនលើ្មសប្រមាណជិត៣០នាក់ផ្សេងទៀតត្រូវបានឃាត់ខ្លួនទាក់ទងនឹងបញ្ហាក្លែងបន្លំអត្តសញ្ញាណបណ្ណ។ ទាំងនេះគឺគង់តែបានបច្ចេកវិទ្យាចំណាំមុខយ៉ាងលឿនរបស់វែនតាំមួយនេះ៕

អត្ថបទល្អផ្សេងទៀត៖ ការពិតទាំង៥ នៃការប្រើប្រាស់អ៊ិនធើណេតនៅប្រទេសចិន

តោះ! ថ្ងៃនេះ អាណាចក្រនាំអ្នកមកមើលពីសារៈសំខាន់របស់អ៊ិនធើណេតនៅក្នុងប្រទសចិនតាមរយះការពិតទាង៥ នេះទាំងអស់គ្នា។

១. ប្រទេសចិនមានចំនួនអ្នកប្រើប្រាស់អ៊ិនធើណេតច្រើនជាងគេនៅលើពិភពលោក

ប្រទេសចិនមានអ្នកប្រើប្រាស់អ៊ិនធើណេតប្រមាណ ៦៦៨លាននាក់ ដែល ៥៩៤លានក្នុងចំណោមនោះប្រើប្រាស់អ៊ិនធើណេតតាមរយះទូរស័ព្ទ នេះបើយោងតាម មជ្ឈមណ្ឌលពត៌មាននៃប្រព័ន្ធអ៊ិនធើណេតរបស់ចិន។

២. អ្នកប្រើប្រាស់អ៊ិនធើណេតនៅប្រទេសចិនចំណាយពេល ២ម៉ោងកន្លះជារៀងរាល់ថ្ងៃលេងទូរស័ព្ទ

អ្នកប្រើប្រាស់ទូរស័ព្ទនៅប្រទេសចិនចំណាយពេលជាមធ្យម ១៥៨នាទីជារៀងរាល់ថ្ងៃលើទូរស័ព្ទសម្រាប់ការកំសាន្តក្នុងឆ្នាំ២០១៤។​ នេះមានន័យថាប្រសិនបើអ្នកបូករយះពេលដែលជនជាតិចិនប្រើទូស័ព្ទជារៀងរាល់ថ្ងៃសម្រាប់ការកំសាន្ត វាស្មើនិង ១៧៨, ៥៦១ឆ្នា។

៣. ប្រទេសចិនបានហាមឃាត់វេបសាយសរុបចំនួន ៥,០០០

ប្រទេសចិនមានប្រព័ន្ធត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយស្មុគស្មាញ និងខ្លាំងជាងគេនៅលើពិភពលោក។ វេបសាយប្រមាណ ៥,០០០ ត្រូវបានផ្អាកដំណើរការ បើយោងតាមអង្គការ  GreatFire.org ។ ក្នុងចំណោមវេបសាយដែលត្រូវបានហាមឃាត់ទាំងនោះក៏មានប្រព័ន្ធបណ្តាញសង្គមដូចជា Twitter Facebook និង Instagram។

៤. ទីផ្សារបង់លុយតាមទូរស័ព្ទកំពុងតែរីកចំម្រើន

ការបង់លុយតាមទូរស័ព្ទនៅប្រទេសចិនមានចំនួន ៤.១៦ លានលានដុល្លារក្នុងកំឡុងត្រីមាសទីមួយក្នុងឆ្នាំ ២០១៥ ដែលកើនឡើង ៤៤៥% ក្នុងរយះពេលដូចគ្នាកាលពីឆ្នាំ ២០១៤ (យោងតាមការក្រុមហ៊ុនស្រាវជ្រាវ China Internet Watch. ក្នុងចំណោមអ្នកប្រើប្រាស់សកម្ម ៦៥០លាននាក់របស់កម្មវិធីទូរស័ព្ទ WeChat មាន៦០%ប្រើសេវាកម្មបង់លុយតាម WeChat Wallet ដែលធ្វើប្រតិបត្តិការតាមគម្រោងបង់លុយ Tencent’s Tenpay.

៥. ប្រទេសចិននិងក្លាយជាទីផ្សារពាណិជ្ជកម្មតាមអ៊ិនធើណេតធំជាងគេ

ពាណិជ្ជកម្មលក់ទំនិញតាមអ៊ិនធើណេតរបស់ចិនបានឈានដល់ ៦៧២ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ ដែលស្មើនិង ៤០%នៃពាណិជ្ជកម្មលក់ទំនិញតាមអ៊ិនធើណេតរបស់ពិភពលោក។ នេះដោយសារតែអ្នកប្រើប្រាស់នៅប្រទេសសចិនងាកមកទីញទំនិញអនឡាញដូចជាតាម  Alibaba’s Taobao និង Tmall ជាដើម។

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម