ប្រជាជនកូរ៉េទាំងសងខាងស្រក់ទឹកភ្នែក ក្រោយប្រទេសទាំងពីរនេះរួបរួមគ្នា បន្ទាប់ពីឃ្លាតគ្នាជាង6ទស្សវត្ស!
Connect with us

គួរដឹង

ប្រជាជនកូរ៉េទាំងសងខាងស្រក់ទឹកភ្នែក ក្រោយប្រទេសទាំងពីរនេះរួបរួមគ្នា បន្ទាប់ពីឃ្លាតគ្នាជាង៦ទស្សវត្ស!

រឿងរ៉ាវនៃការបែកបាក់គ្នារវាងប្រទេសកូរ៉េទាំងពីរនៅតែជាបញ្ហាដែលមនុស្សគ្រប់គ្នាកំពុងតាមដាន ដោយសារថ្វីត្បិតតែកើតចេញពីប្រទេសតែមួយក៏ពិតមែន ប្រទេសទាំងពីរនេះត្រូវបានគេមើលឃើញថាតែងតែដូចជាឆ្មារ និងកណ្តុរអញ្ចឹង ពោលគឺប្រទេសកូរ៉េខាងជើងតែងតែព្យាយាមគម្រាមកំហែងប្រទេសកូរ៉េខាងត្បូងជាមួយនឹងគ្រាប់បែកមីស៊ីលដ៏ប្រណិតរបស់ខ្លួន។

ការបែងចែកខណ្ឌជាប្រទេស២ផ្សេងគ្នានេះត្រូវបានធ្វើឡើងតាំងពីការចាប់ផ្តើមថ្មីៗនៃសង្គ្រាមត្រជាក់រវាងសហភាពសូវៀត និងសហរដ្ឋអាមេរិចនៅឯកំឡុងទស្សវត្សទី៦០មកម្ល៉េះ។

គម្លាតនៃប្រទេសនេះត្រូវបានកាត់ផ្តាច់ខ្លាំងទៅៗដោយសារតែអំនាចមនោគមន៍វិជ្ជា ដោយសារតែប្រទេសកូរ៉េខាងជើងជាប្រទេសកុំមុយនីស្តផ្តាច់ការ ខណះដែលប្រទេសកូរ៉េខាងត្បូងជាប្រទេសប្រកាន់របបសេរី។

ក្នុងការបែកប្រះស្រាំអស់ជាង៥០ឆ្នាំនេះ មានប្រជាជនមិនតិចទេដែលនឹងគ្រួសាររបស់ខ្លួន ព្រោះតែមានអ្នកខ្លះ គ្រួសារតែមួយទេ ប៉ុន្តែត្រូវរស់នៅប្រទេសផ្សេងគ្នា ដោយពុំមានការទាក់ទងបានឡើយ។

ទើបតែថ្មីៗនេះ មានព្រឹត្តការណ៍មួយដែលត្រូវបានមនុស្សគ្រប់គ្នាចាត់ទុកចូលជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រមួយបន្ទាប់ពីការបែកបាក់ប្រទេសនេះ ដោយព្រឹត្តការណ៍នេះបានធ្វើអោយប្រជាជនកូរ៉េមិនតិចអ្នកនោះទេ ស្រក់ទឹកភ្នែក។

ព្រឹត្តការណ៍នោះគឺ ប្រទេសកូរ៉េទាំងពីរបានរួបរួមគ្នាជាប្រទេសតែមួយគត់ ដើម្បីចូលរួមបង្កើតក្នុងកីឡាអូឡាំពិចរដូវរងា ដែលប្រព្រឹត្តឡើងនៅឯទីក្រុងព្យុងចាង ប្រទេសកូរ៉េខាងត្បូង។ នេះត្រូវបានគេចាត់ទុកជាចំនុចចាប់ផ្តើមមួយនៃការសម្របសម្រួលរវាងប្រទេសដែលជាបងប្អូនបង្កើតទាំងពីរនេះ។

ការប្រកួតកីឡាអូឡាំពិចលើកនេះត្រូវបានគេប៉ាន់ស្មានថាអាចជាព្រឹត្តការណ៍កីឡាអូឡាំពិចធំជាងគេបំផុតផងដែរ ដោយសារតែមកទល់ពេលនេះ មានប្រទេសដល់ទៅ៩២ប្រទេសហើយបានចូលរួម៕

អត្ថបទល្អផ្សេងទៀត៖ ការផ្លាស់ប្តូរ ១៥ យ៉ាងធំៗរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង បន្ទាប់ពីបែកបាក់គ្នាអស់ពេល៧០ឆ្នាំ!

បន្ទាប់ពីមានការបែកបាក់គ្នាប្រមាណ៧០ឆ្នាំកន្លងមក គេសង្កេតឃើញថាកូរ៉េខាងជើង និងកូរ៉េខាងត្បូងមានការផ្លាស់ប្តូរ និងខុសប្លែកគ្នាយ៉ាងខ្លាំង។ ចូលក្រឡេកមើលទៅការផ្លាស់ប្តូរទាំងនោះ ថាតើខុសគ្នាដូចម្តេចខ្លះ?

១. ក្រុងព្យុងយ៉ាង និង ក្រុងសេអ៊ូល

២. ទិដ្ធភាពទីក្រុង

៣. ទីប្រជុំជន

៤.តំបន់លំនៅដ្ធាន

៥. ភាពទាន់សម័យ

៦. វិស័យអប់រំ

៧. ការងារ

៨. វប្បធម៍

៩. ម្ហូបអាហារ

១០. ការដឹកជញ្ជូន ឫធ្វើដំណើរសាធារណៈ

១១. បច្ចេកវិទ្យា

១២. ការកំសាន្ត

១៣. ព្រះរាជវាំង

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម