រឿងខុសឆ្គងបំផុតមួយដែលធ្វើអោយក្រុមហ៊ុនទឹកក្រូចPepsi លែងមានអ្នកទិញនៅប្រទេសហ្វីលីពីន!
Connect with us

ទាក់ទាញ

រឿងខុសឆ្គងបំផុតមួយដែលធ្វើអោយក្រុមហ៊ុនទឹកក្រូច Pepsi លែងមានអ្នកទិញនៅប្រទេសហ្វីលីពីន!

វត្តមាននៃទឹកក្រូចរបស់ក្រុមហ៊ុនPepsi ត្រូវបានឈរជើងជាយូរណាស់មកហើយនៅតាមបណ្តាប្រទេសជាច្រើនលើពិភពលោក ដោយក្រុមហ៊ុនមួយនេះមានភាពល្បីល្បាញខ្លាំងក្លាបំផុត ដែលអាចឈានជើងប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនទឹកក្រូច Cocacola។

ប៉ុន្តែការប្រកួតប្រជែងតែងតែតម្រូវអោយមានយុទ្ធសាស្ត្រ ដើម្បីទាក់ទាញការចាប់អារម្មណ៍អោយអតិថិជនងាកមករកខ្លួន។ យុទ្ធសាស្ត្រទីផ្សារនីមួយៗតែងតែត្រូវការអោយមានការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់បំផុតមុននឹងដាក់អោយអនុវត្ត ព្រោះបើមិនដូច្នេះទេ វានឹងអាចនាំអោយមានបញ្ហាមកក្រុមហ៊ុន ហើយខាតបង់ទាំងអតិថិជនទៀតផង។

តួយ៉ាងដូចជារឿងមួយដែលធ្វើអោយក្រុមហ៊ុន Pepsi មានឈ្មោះមិនល្អ និងឈប់ទទួលការពេញនិយមពីសំណាក់អថិតិជននៅក្នុងប្រទេសហ្វីលីពីនអញ្ចឹងដែរ។

រឿងនោះកើតឡើងតាំងពីឆ្នាំ១៩៩២មកម្ល៉េះ ខណះដែលក្រុមហ៊ុននេះបានបង្កើតយុទ្ធសាស្ត្រទីផ្សារក្នុងការពង្រីកការលក់របស់ខ្លួន ដោយបង្កើតជាប្រូម៉ូសិនពិសេសមួយ អោយអតិថិជនមានសំណាងដូចជាលេងឆ្នោតឡូតូអញ្ចឹង ពោលគឺពួកគេគ្រាន់តែជាវទឹកក្រូច Pepsi នេះ ហើយមើលនៅក្រោមបាតដបជាការស្រេច។

រៀងរាល់ថ្ងៃ ក្រុមហ៊ុននឹងប្រកាសលេខ ហើយអតិថិជននឹងផ្ទៀងផ្ទាត់លេខនោះដើម្បីឈ្នះរង្វាន់ ដែលមានជាទឹកប្រាក់ចាប់ពី ១ពាន់ ១ម៉ឺន ១សែន និង១លានប៉េសូ ដែលជារង្វាន់ធំបំផុត។

ថ្ងៃមួយ ក្រុមហ៊ុននេះបានប្រកាសលេខមួយ គឺលេខ ៣៤៩ ដែលខណះនោះមានមនុស្សដល់ទៅ ៤៩០ ១១៦នាក់ បានឈ្នះរង្វាន់នេះ រីឯប្រាក់រង្វាន់គឺឡើងដល់ ១លានប៉េសូទៅហើយ។ តាមពិតទៅក្រុមហ៊ុននេះគឺប្រកាសខុសលេខនោះទេ ចំណែកឯលេខ ៣៤៩នោះត្រូវបានក្រុមហ៊ុន Pepsi បោះដល់ទៅ ៨សែនកំប៉ុងឯណោះ។

ក្រោយពីមានព្រឹត្តការណ៍នោះ ក្រុមហ៊ុនបានប្រកែកមិនព្រមអោយប្រាក់ទៅអតិថិជន ដោយនិយាយថាវាជាកំហុសបច្ចេកទេស ហើយខ្លួនមានប្រាក់ត្រឹមតែ ១០០លានប៉េសូប៉ុំណ្ណោះសម្រាប់ការធ្វើទីផ្សារលើកនោះ។

អ្នកឈ្នះរងា្វន់ទាំងអស់មានការមិនសុខចិត្តជាខ្លាំង ដល់ថ្នាក់ដាក់ពាក្យបណ្តឹងទៅកាន់ក្រុមហ៊ុននេះ ដោយមកទល់សព្វថ្ងៃ បញ្ហានេះនៅមិនទាន់បានដោះស្រាយនៅឡើយទេ។ ព្រឹត្តការណ៍នេះបានក្លាយជារឿងអាស្រូវមករបស់ក្រុមហ៊ុននេះ ហើយធ្វើអោយបាត់បង់អ្នកគាំទ្ររាប់សិបលានអ្នកនៅក្នុងប្រទេសហ្វីលីពីន៕

អត្ថបទល្អផ្សេងទៀត៖ ចង់ដឹងអត់? តើក្រុមហ៊ុន SpaceX ផ្ទុករបស់អ្វី​ក្នុងគ្រាប់​រ៉ុក្កែតថ្មីនេះ រួចបាញ់បង្ហោះ​ទៅ​ទីអវកាស?

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន​អវកាសឯកជន​អាមេរិក SpaceX បានបាញ់បង្ហោះគ្រាប់​រ៉ុក្កែតដ៏ខ្លាំងជាងគេ​បង្អស់ ទៅកាន់លំហ​អាកាស ដោយ​នាំ​យករបស់​ដែលនាំយកវត្ថុនឹកស្មាន​មិនដល់មួយ ទៅកាន់ទីនោះថែមទៀត។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីន​ហួរ នៅល្ងាចថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨។

គ្រាប់រ៉ុក្កែត​ទម្ងន់ធ្ងន់​ Falcon Heavy ​បានហោះឡើងចាកចេញ​ពីមជ្ឈមណ្ឌលអវកាស Kennedy នៃរដ្ឋផ្លូរីដា បាននាំយកវត្ថុ​ម៉្យាង​​គ្រាន់សម្រាប់​ជាការកម្សាន្តប៉ុណ្ណោះ គឺរថយន្ត Tesla Roadster ពណ៌ក្រហម ជាមួយអវកាសយានិក​សិប្បនិម្មិត ដែលជិះ​នៅលើ​នោះ ខណៈរថយន្តនោះ​ជាកម្មសិទ្ធិផ្ទាល់របស់​​ស្ថាបនិកក្រុមហ៊ុន SpaceX និង Tesla គឺ​មហាសេដ្ឋី​លោក Elon Musk។

ក្រោយពីទៅដល់​លំហអាកាសរ៉ុក្កែតជំនួយ​ទាំងពីរគ្រាប់ ដែលនៅសងខាង​រ៉ុក្កែតធំ បានវិលត្រឡប់មក​ចុះចតនៅផែនដី ដោយ​​ជោគជ័យ​តំណាលគ្នា ខណៈគ្រាប់រ៉ុក្កែតធំ បានព្យាយាម​តម្រង់ទិស​រថយន្ត Roadster ឲ្យទៅនៅគន្លង​អវកាស ក្បែរ​ភពអង្គារ (Mars) មុនពេលបក​ត្រឡប់ចុះមក​វិញដូច្នេះ​។ បើតាមលោក Musk រថយន្ត និងអវកាសយានិក​សិប្បនិម្មិត ត្រូវគេរំពឹងថា ​នឹង​ស្ថិត​នៅ​​​គន្លង​នោះ ​សម្រាប់រយៈពេល​រាប់រយលានឆ្នាំ​ទៅមុខទៀត ឬក៏ប្រហែលជា​​រហូតដល់មួយពាន់លានឆ្នាំ​ផងមើលទៅ។

គួរជម្រាបថា Falcon Heavy មានសមត្ថភាព​នាំយកវត្ថុទម្ងន់​ ៦៣,៥០០គីឡូក្រាម​ ទៅកាន់គន្លង​កម្រិតទាបរបស់​ភពផែនដី ដែល​ប្រការនេះ​ធ្វើឲ្យវា​គឺជាគ្រាប់រ៉ុក្កែត​ ដែលមានសមត្ថភាពខ្លាំង​ជាងគេ​បំផុតលើកលោក ជាពិសេស​សម្រាប់ការបាញ់​បង្ហោះ​ផ្កាយ​រណប​ធំៗ ព្រមទាំងស្ថានីយ​អវកាសនា​ពេលអនាគត ទៅកាន់​ទីអវកាស។ ខណៈការធ្វើតេស្ត​នាសប្តាហ៍នេះ​របស់វា គឺជាការ​ស្ទាប​ស្ទង់មើល​ក៏ដូចជាការបង្ហាញ​ពី សមត្ថភាព​របស់គ្រាប់​រ៉ុក្កែតនេះ៕

មតិយោបល់

ពេញនិយម