រឿងទាំង៥នេះនឹងកើតមានលើខ្លួនអ្នក បើអ្នកហ៊ានតែគេងទាំងឃ្លាន!
Connect with us

សុខភាព & សម្រស់

រឿងទាំង៥នេះនឹងកើតមានលើខ្លួនអ្នក បើអ្នកហ៊ានតែគេងទាំងឃ្លាន!

តើអ្នកធ្លាប់រឺទេ? នៅពេលដែលអ្នកមានអារម្មណ៍ឃ្លាន ប៉ុន្តែអ្នកមិនមានអាហារ រឺពេលយប់ស្ងាត់ទៅហើយ ផ្ទុយពីស្វែងរកអ្វីមកចម្អែតក្រពះ អ្នកបែរជាចូលគេងវិញ ដោយសង្ឃឹមថាវានឹងលែងធ្វើទុកពោះរបស់អ្នក?

ទម្លាប់នេះត្រូវបានមនុស្សជាច្រើនធ្វើវាជារឿយៗ ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថា តើការធ្វើបែបនេះមានលទ្ធផលបែបណា។ ខាងក្រោមនេះគឺជារឿងទាំង៥ដែលអាចនឹងកើតមានលើខ្លួនអ្នក បើអ្នកហ៊ានតែគេងទាំងឃ្លាន៖

១. ឡើងទម្ងន់

ថ្វីត្បិតតែអ្នកគិតថា ការមិនទទួលទានអាហារក្នុងពោះ នឹងមិនអាចធ្វើអោយអ្នកឡើងទម្ងន់ក៏ពិតមែន ប៉ុន្តែការពិតគឺមិនមែនដូច្នេះនោះទេ។នៅពេលដែលអ្នកគេង ខ្លួនប្រាណរបស់អ្នកនឹងបញ្ចេញជាតិគ្លុយកូស ដែលវាគឺជាជាតិស្ករដែលបណ្តាលអោយឡើងទម្ងន់នេះហើយ។ ដូច្នេះនៅពេលដែលអ្នកគេងមិនបានបញ្ចេញកម្លាំង សារធាតុគ្លុយកូសនេះហើយដែលធ្វើអោយអ្នកឡើងទម្ងន់។

២. អស់កម្លាំងពេលងើបមកវិញ

នៅពេលដែលអ្នកចូលគេងទាំងពោះទទេរ អ្នកនឹងមានអារម្មណ៍ថាអស់កម្លាំងល្ហិតល្ហៃនៅពេលដែលងើបឡើង ដោយសារតែនៅពេលគេង ខ្លួនអ្នកបានដុតជាតិកាឡូរីជាច្រើន។ ដូច្នេះប្រសិនជាខ្លួនអ្នកពុំមានកាឡូរីគ្រប់គ្រាន់ វានឹងធ្វើអោយអ្នកអស់កម្លាំងនៅព្រឹកស្អែក។

៣. សាច់ដុះរួមតូច

សម្រាប់អ្នកដែលចង់សន្សំសាច់ដុំ ការចូលគេងតាំងពោះកម្លាំងឃ្លានគឺជាជម្រើសដែលអាក្រក់បំផុត ព្រោះការដែលធ្វើដូច្នេះនឹងធ្វើអោយសាច់ដុំអ្នករលាវិញបានយ៉ាងលឿនជាទីបំផុត។

៤. មានអារម្មណ៍មិនល្អ

ចំនុចអវិជ្ជមានផ្សេងទៀតនោះគឺ ការធ្វើបែបនេះអាចនឹងធ្វើអោយអ្នកមានអារម្មណ៍មិនល្អ ព្រោះថានៅពេលដែលអ្នកគេងទាំងឃ្លាន អរម៉ូនសេរ៉ូតូនីននឹងមានភាពធ្លាប់ចុះ ខណះដែលអរម៉ូននេះគឺសំខាន់ណាស់ដើម្បីអោយអ្នកសប្បាយរីករាយ។

៥. គេងមិនសូវស្កប់

ចំនុចចុងក្រោយគឺអ្នកនឹងគេងមិនសូវស្កប់នោះទេ ដោយសារតែនៅថ្វីត្បិតតែអ្នកបិទភ្នែកគេងលក់ហើយក៏ដោយ ខ្លួនប្រាណរបស់អ្នកនៅតែមិនសម្រាកព្រោះតែក្រពះនៅតែរោហ៍៕

អត្ថបទល្អផ្សេងទៀត៖ តើអ្នកចង់គេងតិច តែនៅតែអាចមានកំលាំងគ្រប់គ្រាន់សំរាប់ធ្វើការងារដែរឬទេ? បើចង់ សាកអានអត្ថបទនេះទៅ!

តើអ្នកបានគេងគ្រប់គ្រាន់ដែរទេយប់មិញ? មានការសិក្សាជាច្រើន បានបង្ហាញថា ការដែលគេងមិនបានគ្រប់គ្រាន់ អាចធ្វើឲ្យអ្នកប្រឈមមុខនឹង ជំងឺមហារីក ជាដើម។ ក្នុងសង្គមយើងបច្ចុប្បន្ននេះ គេតែងតែឲ្យតម្លៃទៅលើអ្នកដែលគេងបានតិច ដោយលើកយកឧទាហរណ៍របស់អ្នកល្បីល្បាញជាច្រើនដែលគេងតែ២ ទៅ ៣ម៉ោង។ ប៉ុន្តែ អ្នកពិបាកនឹងធ្វើខ្លួនឯងឲ្យដូចនឹងមនុស្សល្បីទាំងនោះណាស់ ដោយសារតែអ្នកពិបាកនិយាយណាស់ពីការដែលអ្នកត្រូវការប៉ុន្មានម៉ោងដើម្បីគេង។ ជាទូទៅ គេណែនាំឲ្យគេង ពី ៧ ទៅ ៨ម៉ោង។ មនុស្សប្រហែលជា ៩៧ ទៅ ៩៩%គេងបានតិចជាង ៦​ម៉ោង នៅធ្វើអ្វីបានដូចធម្មតា។

ចុះចំពោះមនុស្ស ១ ទៅ ៣ %ផ្សេងទៀតវិញ? គេជាមនុស្សដែល មានហ្សែនមួយដែលមានឈ្មោះថា hDEC2 ដែលធ្វើឲ្យគេត្រូវការតែប៉ុន្មានម៉ោងប៉ុណ្ណោះដើម្បីគេង។ អ្នកទាំងនោះតែងតែសុទិដ្ឋិនិយម មានថាមពលពេញលេញ។

ប៉ុន្តែ ទោះជាយ៉ាងណា អ្នកនៅតែអាចធ្វើឲ្យខ្លួនឯង កាត់បន្ថយការគេង របស់ខ្លួនបាន ដូចខាងក្រោម៖

១. ដាក់ម៉ោងរ៉ូ នៅម៉ោងដូចគ្នាជាប្រចាំ ទោះជានៅថ្ងៃចុងសប្តាហ៍ក៏ដោយ

២. នៅសប្តាហ៍ទីមួយ ចូលគេងយឺតជាងមុន២០នាទី

៣. នៅសប្តាហ៍ទី២ ចូលគេងយឺត៤០នាទី

៤. នៅសប្តាហ៍ទី៣ ចូលគេងយឺត១ម៉ោង

៥. កាត់បន្ថយ២០នាទីរហូតដល់អ្នកគេងបានដល់ម៉ោងដែលអ្នកចង់គេង។

ជាទូទៅ អ្នកគួរតែគេងឲ្យគ្រប់៦ម៉ោង។ តែប្រសិនបើអ្នកខំប្រឹងធ្វើខ្លួនឯងឲ្យគេងនៅតិចជាង៦ម៉ោង អ្នកនឹងត្រូវតែប្រឹងប្រែងខ្លាំង។ តែក្នុងស្ថានភាពមួយចំនួន អ្នកអាចគេងបានត្រឹម៤ម៉ោងជាដើម៕

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម