អញ្ចឹងសោះបានជាជនជាតិចិនចូលចិត្តផ្សិតលីងជឺដល់ថ្នាក់ហ្នឹង! គុណប្រយោជន៍ច្រើនអស់ស្ទះ!
Connect with us

គួរដឹង

អញ្ចឹងសោះបានជាជនជាតិចិនចូលចិត្តផ្សិតលីងជឺដល់ថ្នាក់ហ្នឹង! គុណប្រយោជន៍ច្រើនអស់ស្ទះ!

ប្រសិនជាអ្នកធ្លាប់បានទស្សនារឿងចិន រឺធ្លាប់បានដឹងខ្លះៗពីគ្រឿងថ្នាំរបស់ចិន អ្នកប្រាកដជាធ្លាប់បានលឺឈ្មោះផ្សិតម្យ៉ាងដែលគេចំណាំដែលហៅថា ផ្សិតលីងជឺហើយ។ ហេតុអ្វីបានជាជនជាតិចិនអោយតម្លៃទៅលើផ្សិតលីងជឺនេះខ្លាំងម្ល៉េះ?

ផ្សិតនេះត្រូវបានគេប្រទះឃើញមានដុះនៅតំបន់អាស៊ីភាគខាងលិច ជាពិសេសនៅក្នុងប្រទេសចិននេះតែម្តង។ វាត្រូវបានគេយកមកទទួលទានតាំងពីជំនាន់បុរាណ ប្រមាណជា២០០០ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែដោយសារតែវាគឺជាអាហារកម្រ ពួកវាច្រើនត្រូវបានតែគេយកទៅថ្វាយស្តេច រឺមន្ត្រីធំៗដែលមានលុយនោះទេ ដោយសារតែពួកគេជឿថា ផ្សិតប្រភេទនេះអាចជួយអោយពួកគេមានអាយុវែង និងជាពីជម្ងឺឈឺថ្កាត់ផ្សេងៗ។

ទើបតែពេលដែលវិទ្យាសាស្ត្រមានការរីកចម្រើននោះទេ ទើបអ្នកវិទ្យាសាស្ត្រចាប់ផ្តើមធ្វើការស្រាយជ្រាវពីគុណប្រយោជន៍នៃផ្សិតមួយនេះ ថាតើវាពិតជាប្រសិទ្ធិភាពចំពោះរាងកាយមនុស្សពិតរឺក៏មិនមែន។ លទ្ធផលគឺបានបង្ហាញថា សារធាតុចិញ្ចឹមដែលនៅក្នុងផ្សិតកម្រមួយនេះពិតជាអាចជួយថែរក្សាសុខភាពមនុស្សអោយល្អបានប្រាកដមែន។

ខាងក្រោមនេះគឺជាប្រយោជន៍ទាំង៦យ៉ាងធំៗដែលផ្សិតលីងជឺអាចផ្តល់ដល់សុខភាពមនុស្សយើង៖

១. ការពារការឡើងឈាម

២. ជំនួយដល់ប្រព័ន្ធស៊ាំក្នុងរាងកាយ

៣. ការពារខ្លួនអ្នកពីកោសិកាមហារីកនានា

៤. ជួយបន្ថយជាតិស្ករសម្រាប់អ្នកជម្ងឺទឹកនោមផ្អែម

៥. ជំនួយថ្លើម

៦. ការពារជម្ងឺថ្លើមទាំងបីប្រភេទ៕

អត្ថបទល្អផ្សេងទៀត៖ ឃើញវ៉ាសាប៊ីជប៉ុនមានជាតិឆួលៗអញ្ចឹងទេ មិននឹកស្មានថាវាមានគុណប្រយោជន៍ច្រើនដល់ម្លឹង!

ប្រសិនជាអ្នកធ្លាប់បរិភោគអាហារជប៉ុនជាពិសេសអាហារប្រភេទស៊ូស៊ី រឺត្រីឆៅនោះ លោកអ្នកច្បាស់ជាឃើញគ្រឿងផ្សំម្យ៉ាងដែលមានឈ្មោះហៅជាជប៉ុនថា វ៉ាសាប៊ី។ វ៉ាសាប៊ីត្រូវបានគេប្រើប្រាស់ដើម្បីយកមកលាយជាមួយនឹងទឹកស៊ីអ៊ីវដើម្បីបន្ថែមរសជាតិមុននឹងយកទៅច្រលក់អាហារ។

វ៉ាសាប៊ីនេះមានផ្តល់ជាក្លិន និងរសជាតិដែលជួយអោយម្ហូបទាំងនោះមានរសជាតិឆ្ងាញ់ល្អ។ មានមនុស្សមួយចំនួនមិនចូលចិត្តដាក់វ៉ាសាប៊ីនេះនៅក្នុងអាហាររបស់ខ្លួនឡើយ ដោយសារតែជួនកាលពួកគេមិនអាចទ្រាំនឹងរសជាតិហិរ និងឆួលរបស់វាបាន។ ថ្វីត្បិតតែបែបនេះក្តីវ៉ាសាប៊ីមិនត្រឹមតែផ្តល់ជារសជាតិឆ្ងាញ់ដល់ម្ហូបអាហារឡើយ វាក៏មានប្រយោជន៍ដល់សុខភាពអ្នកទទួលទានផងដែរ។

អត្ថប្រយោជន៍របស់វ៉ាសាប៊ីមានដូចជា៖

១. ការពារជម្ងឺមហារីក

ការទទួលទានវាអាចបង្ការជម្ងឺមហារីកមួយចំនួន ដោយសារតែនៅក្នុងវាមានផ្ទុកសារធាតុជាច្រើនប្រភេទដូចជា isothiocyanate antioxidantsជាដើម ដែលសារធាតុនេះជាអ្នកជំនាញក្នុងការសម្លាប់កោសិកាមហារីកដែលអាចបង្កជាគ្រោះថ្នាក់ដល់អ្នក។

២. ពង្រឹងសុខភាពបេះដូង

នៅក្នុងវ៉ាសាប៊ីមានផ្ទុកធាតុដែលអាចជួយកាត់បន្ថយបរិមាណកូឡេស្តេរ៉ូលនៅក្នុងសរសៃឈាមបាន ដូច្នេះវាធ្វើអោយសុខភាពបេះដូងមានភាពប្រសើរឡើង ខណះដែលការពារបេះដូងពីជម្ងឺផ្សេងៗទៀតដែលបណ្តាលមកពីលើសជាតិខ្លាញ់។

៣. សម្លាប់បាក់តេរី

ជួនកាលនៅក្នុងអាហារដែលយើងបរិភោគគឺមានពពួកបាក់តេរីមិនល្អដែលបណ្តាលមកពីការចម្អិនមិនស្អាត ប៉ុន្តែជាមួយនឹងវ៉ាសាប៊ី វាអាចសម្លាប់បាក់តេរីមិនល្អទាំងនោះបាន ហើយថែមទាំងអាចជួយបង្ការបញ្ហាពុលអាហារទៀតផង។

៤. ព្យាបាលបញ្ហាផ្លូវដង្ហើម

សារធាតុឆួលនៅក្នុងវានេះមិនមែនកើតឡើងដោយឥតប្រយោជន៍នោះឡើយ ប៉ុន្តែវាអាចជួយសម្រាលអោយការដកដង្ហើម និងផ្លូវដង្ហើមរបស់មនុស្សធ្វើការបានល្អប្រសើរជាងមុន៕

មតិយោបល់

ពេញនិយម