អត់មានគូនឹងគេ តើគួរធ្វើអ្វីទៅនៅថ្ងៃ Valentine's Day?
Connect with us

ទាក់ទាញ

អត់មានគូនឹងគេ តើគួរធ្វើអ្វីទៅនៅថ្ងៃ Valentine’s Day?

បើទោះបីវាជាថ្ងៃនៃការបង្ហាញសេចក្ដីស្រលាញ់ទូទៅដូចជាការស្រលាញ់ឪពុកម្ដាយជាដើម ទិវានៃសេចក្ដីស្រលាញ់ រឺយើងភាគច្រើនតែងហៅថាថ្ងៃបុណ្យសង្សារ ត្រូវបានចាត់ទុកថាជាថ្ងៃរបស់មនុស្សដែលមានគូ។ ចុះបើយើងគ្មានគូនឹងគេ តើយើងគួរធ្វើអ្វីដើម្បីឲ្យថ្ងៃ Valentine’s Day នេះមិនមែនត្រឹមជាថ្ងៃធម្មតា? តើអ្នកបានគ្រោងនឹងធ្វើអ្វីខ្លះនៅថ្ងៃនោះ? ខាងក្រោមនេះជាគំនិតមួយចំនួនសម្រាប់អ្នក single ទាំងឡាយ៖

១.​ មើលរឿងដើរតួដោយតារាដែលអ្នកស្រលាញ់៖ តើអ្នកចូលចិត្តតួសម្ដែងណាជាងគេ? មិនថាជាតួខ្មែរ​ ចិន កូរ៉េ អាមេរិច រឺថៃនោះទេ អ្នកអាចមើលរឿងនោះ ហើយស្រម៉ៃថាអ្នកជាតួឯកជាមួយនឹងតារាដែលអ្នកស្រលាញ់នោះ។ អ្នកនឹងមិនមានអារម្មណ៍ឯកានោះទេ។

២. ធ្វើអ្វីដែលអតីតមិត្តប្រុសរឺមិត្តស្រីរបស់អ្នកស្អប់៖ អតីតសង្សារអ្នកមិនចូលចិត្តឲ្យអ្នកស្លៀកពាក់ឡូយឆាយមែនទេ? គេមិនចូលចិត្តញ៉ាំអាហារតាមផ្លូវមែនទេ? ប្រសិនបើមានរឿងមួយចំនួនដែលអ្នកមិនសូវបានធ្វើនៅពេលទាក់ទងជាមួយគេម្នាក់នោះ ចូរចំណាយពេលពេញមួយថ្ងៃនេះធ្វើវា! ស្លៀកអ្វីដែរអ្នកចង់ ហើយញ៉ាំអ្វីដែលអ្នកចូលចិត្ត។

៣. ជូនកាដូទៅកាន់មិត្តភក្ដិ single របស់អ្នក៖ អ្នកអាចទិញកាដូតូចល្មមមួយសម្រាប់ផ្ញើជូនមិត្តភក្ដិរបស់អ្នកដែលមិនទាន់មានគូដូចគ្នា ប៉ុន្ដែចូរធ្វើវាដោយសម្ងាត់ ឧទាហរណ៍ដូចជាផ្ញើតាមនរណាម្នាក់ផ្សេងទៀត។ ភាពភ្ញាក់ផ្អើលនិងភាពរីករាយរបស់គេនឹងផ្ដល់ស្នាមញញឹមចំពោះអ្នកផងដែរ។

៤. ចំណាយពេលជាមួយគ្រួសារ៖ សេចក្ដីស្រលាញ់មិនចំពោះតែគូសង្សារនោះទេ ប៉ុន្ដែវាក៍ជាការស្រលាញ់គ្រួសារ ប៉ាម៉ាក់ និងបងប្អូនផងដែរ។ ដូច្នេះហើយ អ្នកអាចយកថ្ងៃនេះ ដើម្បីបង្ហាញពីសេចក្ដីស្រលាញ់និងការដឹងគុណចំពោះពួកគាត់ ដូចជាការទិញកាដូជូនពួកគាត់ រឺក៏នាំគាត់ទៅពិសាអាហារពេលល្ងាចនៅខាងក្រៅ។

៥. ដើរកម្សាន្ត៖ ទៅកន្លែងដែលអ្នកចង់ទៅ ទាន់អ្នកនៅមានសេរីភាពច្រើន។ ប៉ុន្ដែចូរជៀសវាងកន្លែងដែលពោរពេញទៅដោយគូស្នេហ៍ ដូចជានៅតាមឆ្នេរសមុទ្រជាដើម។

៦. បន្លំធ្វើជាគូស្នេហ៍៖ រាល់ពេលថ្ងៃបុណ្យនៃក្ដីស្រឡាញ់នេះ នៅតាមហាងនានាតែងមានការបញ្ចុះតម្លៃ។ ហេតុអ្វីមិនចាប់ឪកាសនេះ ដោយបន្លំធ្វើជាគូស្នេហ៍ជាមួយពួកម៉ាកជិតស្និតរបស់អ្នក?

៧. ញ៉ាំអ្វីដែលអ្នកចូលចិត្ត៖ វាជារឿងសាមញ្ញ ប៉ុន្ដែក៏ជាសុភមង្គលដ៏ធំធេងមួយដែរសម្រាប់អ្នកដែលចូលចិត្តញ៉ាំ។ អ្នកអាចសម្រាកពីការតមអាហារមួយថ្ងៃ ហើយញ៉ាំអ្វីដែលអ្នកប៉ងចង់ញ៉ាំជាយូរមកហើយ ដូចជាការ៉េមជាដើម៕

អត្ថបទល្អផ្សេងទៀត៖ ទាំងនេះហើយគឺជាហេតុផលដែលអ្នកគួរតែសម្រេចចិត្តនៅ Single

មិនថាស្នេហារបស់អ្នកជាមួយបុគ្គលដែលអ្នកស្រលាញ់ជ្រៀលជ្រៅប៉ុណ្ណា នៅក្នុងដំណាក់កាលមួយនៃជីវិតរបស់អ្នក អ្នកប្រហែលជាត្រូវបង្ខំចិត្តអោយនៅម្នាក់ឯងដោយហេតុផលអ្វីមួយ ក៏ប៉ុន្តែកុំមានអារម្មណ៍ថាភ័យ រឺមិនសប្បាយនឹងការដែលនៅម្នាក់ឯង។ ពិភពលោកមិនទាន់បញ្ចប់ដោយគ្រាន់តែគែចាកចេញពីអ្នកទេ។

នេះជាចំនុចទាំង១០ ដែលបង្ហាញថាអ្នកឯងមានអីមិនល្អ៖​

១. នៅពេលដែលអ្នកនៅម្នាក់ឯង អ្នកអាចចំនាយពេលក្នុងជីវិតរបស់អ្នកមកលើខ្លួនឯងបានច្រើនជាងមុន។ ការដែលអ្នកត្រូវបានរុំព័ទ្ធដោយអ្នកដទៃ ចង់ឬមិនចង់ អ្នកបានចំនាយពេលរបស់ខ្លួនយ៉ាងច្រើនដើម្បីពួកគេ ដូចជានៅក្នុងការណាត់ជួបផ្សេងៗ។
២. ពេលដែលនៅម្នាក់ឯងជាពេលដែលល្អបំផុតសម្រាប់អ្នកដើម្បីស្គាល់កាន់តែច្បាស់ពីខ្លួនឯង។ ពេលខ្លះ អ្នកត្រូវឈានជើងមួយជំហានចេញពីកន្លែងដែលអ្នកកំពុងតែឈរដើម្បីស្វែងយល់ពីពិភពលោក និងរកអោយឃើញថាតើការឈររបស់អ្នកនៅកន្លែងមួយនោះពិតជាត្រឹមត្រូវចំពោះអ្នកមែនរឺអត់។ ពេលខ្លះ ការដែលអាចរកឃើញខ្លួនឯងពិតជាមានសារៈសំខាន់ណាស់ ព្រោះអ្នកអាចដឹងថាអ្នកចង់បានអ្វីពិតប្រាកដ។ ពេលល្អបំផុតដែលអ្នកអាចធ្វើដូចនេះបានគឺពេលដែលអ្នកកំពុងនៅម្នាក់ឯងនេះហើយ។

៣. អ្នកមានសេរីភាព និងអាចធ្វើអ្វីបានគ្រប់យ៉ាង ហើយគ្រប់ពេលដែលអ្នកចង់។ ពេលដែលនៅជាមួយគេ អ្នកត្រូវគិតថាតើពេលដែលអ្នកធ្វើអ្វីមួយ វាអាចប៉ះពាល់ដល់គេឬក៏អត់ រឺក៏តើគេចូលចិត្តធ្វើវាដែររឺយ៉ាងណា។ ប៉ុន្តែចំនុចអស់ទាំងនេះលែងជាបញ្ហាសម្រាប់អ្នកទៀតហើយដោយសារតែអ្នកមិនចាំបាច់ខ្វល់ពីការសម្រេចចិត្តរបស់អ្នកដទៃទៀតនោះទេ។

៤.​ អ្នកអាចមានទំនាក់ទំនងកាន់តែជិតស្និទជាមួយមិត្តរបស់អ្នក។ ពេលដែលអ្នកនៅម្នាក់ឯង អ្នកអាចចំនាយពេលច្រើនទៅធ្វើរឿងដែលអ្នកចង់ធ្វើ ដូចជាការជួបជុំមិត្តរបស់អ្នកដោយមិនបាច់ខ្វល់ថាអាចនឹងមាននរណាម្នាក់អន់ចិត្តនឹងអ្នកដោយសារតែអ្នកគ្មានពេលអោយគេគ្រប់គ្រាន់។​

៥. អ្នកនឹងចាប់ផ្តើមយល់ពីតម្លៃគ្រួសារច្រើនជាងមុន។ វាជាការចាំបាច់ណាស់ដែលអ្នកត្រូវដឹងថាគ្មាននរណាម្នាក់ល្អប្រៀបបាននឹងគ្រួសាររបស់អ្នកនោះទេ។ ពេលដែលមនុស្សគ្រប់គ្នាចាកចេញពីអ្នក អ្នកនឹងមើលឃើញថាគ្រួសាររបស់អ្នកនឹងមិនទុកអ្នកចោលឡើយ ដោយពួកគេនឹងនៅតែផ្តល់ក្តីស្រលាញ់និងការយកចិត្តទុកដាក់ចំពោះអ្នក។​

៦. អ្នកនឹងចាប់ផ្តើមស្រលាញ់ខ្លួនឯងកាន់តែច្រើន។ នៅពេលដែលមនុស្សគ្រប់គ្នាចាកចេញពីអ្នក អ្នកនឹងបានដឹងថាគ្មាននរណាម្នាក់ដែលអ្នកស្រលាញ់ច្រើនដូចដែលអ្នកស្រលាញ់ខ្លួនឯងទេ។ អ្នកនឹងស្វែងយល់ថាអ្វីទៅជាតម្លៃរបស់អ្នក។​

៧. ការនៅម្នាក់ឯងគឺជាឳកាសមួយដែលអាចអោយអ្នកស្គាល់ពីមនុស្សថ្មីៗដែលល្អជាងបុគ្គលមុនៗ។ ដោយសារតែអ្នកមានពេលនិងសេរីភាពច្រើនជាងមុន អ្នកអាចបើកចិត្តខ្លួនឯងកាន់តែទូលាយដើម្បីរាប់អានមិត្តភក្តិថ្មី ដែលក្នុងចំនោមនោះប្រហែលជាមានម្នាក់ដែលជាដៃគូរជីវិតរបស់អ្នកទៀតលផង។

៨. អ្នកអាចសន្សំលុយបានច្រើន។ ពេលដែលកំពុងមានស្នេហា អ្នកត្រូវតែទទួលស្គាល់ថាអ្នកត្រូវចំនាយលុយច្រើនណាស់ទៅលើវា ដោយសារអ្នកត្រូវជួបគេញ៉ាំអាហារ ទិញកាដូសម្រាប់គេ ធ្វើដំណើរកំសាន្តជាមួយគេ ទាំងអស់នេះសុទ្ធតែត្រូវចាយលុយ។ តែពេលដែលអ្នកនៅម្នាក់ឯង អ្នកអាចទុកលុយទាំងនោះសម្រាប់ខ្លួនឯង ធ្វើរឿងដែលខ្លួនចង់ធ្វើដោយមិនចាំបាច់បារម្ភច្រើន។​

៩. ក្នុងពេលឆាប់ៗ អ្នកនឹងត្រៀមខ្លួនរួចរាល់ដើម្បីដើរចូលទៅទំនាក់ទំនងស្នេហាជាមួយនរណាម្នាក់។ ប៉ុន្តែលើកនេះមានភាពខុសគ្នាដោយសារអ្នកនឹងស្រលាញ់ខ្លួនឯងខ្លាំងជាងមុន អ្នកយល់ពីស្នេហាប្រសើរជាងមុន ហើយអ្នកអាចយល់ពីដៃគូររបស់អ្នកល្អជាងមុនទៀតផង៕

មតិយោបល់

ពេញនិយម