ហេតុផលដែលអ្នកគួរ និងមិនគួរប្រើ ពេលសុំចេញពីធ្វើការមុនម៉ោង!
Connect with us

គួរដឹង

ហេតុផលដែលអ្នកគួរ និងមិនគួរប្រើ ពេលសុំចេញពីធ្វើការមុនម៉ោង!

នៅក្នុងជីវិតការងារ មិនថាអ្នកចង់រឺមិនចង់ តែងតែមានពេលមួយដែលអ្នកត្រូវបានកាលះទេសះបង្ខំអោយសុំច្បាប់ឈប់សម្រាក រឺសុំចេញពីធ្វើការហើយ។ ការសុំចេញពីធ្វើការមុនម៉ោង មិនមែនជារឿងអ្វីដែលគួរអោយខ្មាសអៀន រឺភ័យខ្លាចនោះឡើយ ប្រសិនណាជាអ្នកមានហេតុផលត្រឹមត្រូវដើម្បីសុំចេញនោះ។

តើហេតុផលណាខ្លះដែលចាត់ទុកថាស័ក្តសម និងមិនស័ក្តសមនៅក្នុងការសុំច្បាប់ចេញមុនម៉ោង?

ហេតុផលដែលត្រឹមត្រូវ៖

១. ប្រសិនជាអ្នកត្រូវទៅចូលរួមពិធីណាមួយដែលពាក់ព័ន្ធជាមួយនឹងការងារ ឧទាហរណ៍ដូចជាការត្រូវបានគេអញ្ចើញហៅអោយចូលរួមជាដើម។ ការចូលរួមបែបនេះអាចនឹងធ្វើអោយអ្នកបង្កើតបានបណ្តាញល្អៗជាច្រើន ដែលអាចជួយអ្នកសម្រេចការងារបានជោគជ័យជាងមុន។

២. ប្រសិនជាអ្នកត្រូវចូលរួមកម្មវិធីបណ្តុះបណ្តាលរឺ សិក្ខាសិលាអ្វីមួយផ្សេងៗដែលអាចផ្តល់ជាចំណេះដឹងដល់អ្នក និងជួយអោយការងារអ្នកអាចធ្វើបានដោយរលូនជាងមុន។

៣. ប្រសិនជាអ្នកមានបញ្ហាដែលទាក់ទងនឹងក្រុមគ្រួសារ ដូចជាសមាជិកក្នុងក្រុមគ្រួសារណាម្នាក់មានរឿងអាសន្នដែលត្រូវការវត្តមានអ្នក រឺប្រសិនជាផ្ទះរបស់មានបញ្ហាអ្វីមួយត្រូវការការដោះស្រាយ។

៤. ប្រសិនជាអ្នកមានបញ្ហាផ្ទាល់ខ្លួន ដូចជាមិនស្រួលខ្លួនខ្លាំងមិនអាចបំពេញការងារបន្តទៀត រឺត្រូវធ្វើឯកសារផ្ទាល់ខ្លួនអ្វីមួយដែលពាក់ព័ន្ធនឹងម៉ោងធ្វើការជាដើម។

ហេតុផលដែលអ្នកមិនគួរប្រើប្រាស់៖

១. ប្រសិនជាអ្នកមានភាពធុញទ្រាន់ រឺមិនសូវមានការងារធ្វើនៅកន្លែងធ្វើការ។

២. ប្រសិនជាអ្នកមិនស្រួលខ្លួនដោយសារតែអ្នកបានទទួលទានជាតិស្រវឹងពីម្សិលមិញ រឺពីពេលណាមក ដែលធ្វើអោយអ្នកមិនអាចបំពេញការងារបាន។ ប្រសិនជាអ្នកមានបញ្ហាបែបនេះ អ្នកមិនត្រូវបញ្ជាក់មូលហេតុដែលអ្នកមិនស្រួលខ្លួនឡើយ។

៣. ប្រសិនជាអ្នកត្រូវទៅដើរកំសាន្តជាមួយមិត្តភក្តិ រឺត្រូវទៅចូលរួមកម្មវិធីមិនសូវសំខាន់មួយចំនួនដូចជាខួបកំណើតរបស់មិត្តភក្តិជាដើម។

៤. ប្រសិនជាអ្នកត្រូវទៅសម្ភាសការងារជាមួយក្រុមហ៊ុនផ្សេង ដែលអ្នកបានដាក់ពាក្យព្រោះចង់ឈប់ពីក្រុមហ៊ុនបច្ចុប្បន្ន។ ៥. ប្រសិនជាអ្នកមានបញ្ហាបន្តិចបន្តួចនៅក្នុងក្រុមហ៊ុន នៅក្នុងក្រុមគ្រួសារ រឺផ្ទាល់ខ្លួនជាដើម៕

អត្ថបទល្អផ្សេងទៀត៖ បោះបង់គំនិតទាំងបីនេះចោល បើអ្នកចង់ធ្វើការដោយរីករាយ

មានមនុស្សជាច្រើនដែលតែងតែចង់ឲ្យថ្ងៃចុងសប្ដាហ៍មកដល់ឆាប់ៗ ហើយតែងមានអារម្មណ៍ធុញទ្រាន់នៅពេលដែលដល់ថ្ងៃច័ន្ទម្ដងៗ។ នេះអាចបណ្ដាលមកពីមូលហេតុជាច្រើនដូចជាការមិនពេញចិត្តនឹងការងារ កិច្ចការច្រើនពេកដែលធ្វើឲ្យមានភាពស្មុគស្មាញ កន្លែងធ្វើការមិនមានបរិយាកាសល្អ មិត្តរួមការងារមិនសូវចុះសម្រុងគ្នា ចៅហ្វាយនាយតឹងតែងពេក រឺហេតុផលផ្សេងៗជាច្រើនទៀត។ យ៉ាងណាក្ដី មូលហេតុចម្បងមួយគឺជាការគិតរបស់ពួកគេផ្ទាល់។ ដូច្នេះហើយ ចូរបោះបង់ចោលនូវគំនិតទាំងបីខាងក្រោមនេះ បើអ្នកចង់ឲ្យជីវិតការងារសព្វថ្ងៃមានភាពប្រសើរឡើង។

១. “ការងារគេល្អជាងការងារខ្ញុំ”៖ ការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃគឺជារឿងដ៏សាមញ្ញមួយដែលមនុស្សទូទៅតែងតែធ្វើ ហើយវាក៏ជាមូលហេតុដែលធ្វើឲ្យអ្នកមិនសប្បាយចិត្តជាមួយនឹងអ្វីដែលអ្នកកំពុងធ្វើ។ នៅពេលដែលអ្នកតែងតែចាប់អារម្មណ៍ទៅលើរឿងរបស់អ្នកដទៃនិងអ្វីដែលពួកគេសម្រេចបាន អ្នកនឹងចាប់ផ្ដើមមានអារម្មណ៍អាក់អន់ស្រពន់ចិត្តជាមួយការងាររបស់ខ្លួនឯង។ ដូច្នេះហើយ ចូរបង់បោះចោលនូវគំនិតដែលថាអ្នកដទៃកំពុងតែសប្បាយចិត្តនឹងការងាររបស់គេជាងយើង ហើយផ្ដោតលើតែការងារយើងនិងព្យាយាមធ្វើឲ្យខ្លួនឯងកាន់តែប្រសើរទៅបានហើយ។

Image result for unhappy jealous at workplace

២. “ខ្ញុំនឹងសប្បាយចិត្ត បើសិនជា…”៖ បើសិនជាខ្ញុំជាអ្នកគ្រប់គ្រង? បើសិនជាខ្ញុំបានឡើងតំណែង? បើសិនជាខ្ញុំរកបាន ២ ពាន់ដុល្លារក្នុងមួយខែ? អ្នកគួរចងចាំថា សុភមង្គលមិនមែនជាគោលដៅចុងក្រោយណាមួយដែលអ្នកត្រូវដើរទៅដល់នោះទេ។ អ្នកក៏មិនអាចប្រាកដបានដែរថានឹងសប្បាយចិត្ត នៅពេលដែលអ្នកដើរដល់ចំនុចមួយនោះ។ ការកំណត់គោលដៅដែលខ្លួនចង់បានមិនមែនជារឿងមិនល្អនោះទេ ប៉ុន្ដែអ្វីដែលជាបញ្ហានោះគឺជាការគិតស្រមៃច្រើនពេក ជាហេតុធ្វើឲ្យអ្នកមិនអាចរីករាយជាមួយនឹងការងារបាន។

Related image

៣. “ការពេញចិត្តនឹងការងារគឺមានន័យថាត្រូវសប្បាយចិត្តគ្រប់ពេលវេលានោះទេ”៖ មិនមែនទាល់តែអ្នកសប្បាយចិត្តគ្រប់ពេលនោះទេ ទើបមានន័យថាអ្នកពេញចិត្តនឹងការងារនោះ។ វាក៏មិនមែនមានន័យថាអ្នកមិនដែលជួបប្រទះថ្ងៃអាក្រក់ឬកិច្ចការងារស្មុគស្មាញច្រើននោះដែរ។ ហើយអ្នកដែលប្រាប់អ្នកថាពួកគេមិនមានបទពិសោធន៍បែបនោះទេគឺ ពួកគេកំពុងកុហកអ្នកប៉ុណ្ណោះ។

អ្វីដែលសំខាន់នោះគឺថា អ្នកស្រលាញ់អ្វីដែលអ្នកកំពុងតែធ្វើជារៀងរាល់ថ្ងៃ ហើយចូរចងចាំថា វាជារឿងធម្មតាទេដែលថ្ងៃខ្លះអ្នកអាចនឹងមិនសប្បាយចិត្ត៕

មតិយោបល់

ពេញនិយម