NASA បង្កើតសមុទ្រសិប្បនិម្មិត «ដើម្បីធ្វើ​តេស្តនាវាមុជទឹក​អវកាស» ត្រៀមយកទៅព្រះច័ន្ទ Titan របស់ភពសោរ៍…
Connect with us

គួរដឹង

NASA បង្កើតសមុទ្រសិប្បនិម្មិត «ដើម្បីធ្វើ​តេស្តនាវាមុជទឹក​អវកាស» ត្រៀមយកទៅព្រះច័ន្ទ Titan របស់ភពសោរ៍…

(វ៉ាស៊ីនតោន)៖ ការសាងសង់​នាវាមុជទឹកមួយ នឹងជួបការ​លំបាកខ្លាំងនៅពេលដែល​សីតុណ្ហភាព​ចុះត្រជាក់​​ដល់​​ ១៨៤​អង្សាសេ​​​ក្រោមសូន្យ ហើយមហាសមុទ្រ​ទៀតសោត​ រួមផ្សំឡើង​ពីធាតុមេតាន (Ethane) និង​អេតាន (Ethane)។ បច្ចុប្បន្ន​ក្រុមអ្នកវិទ្យាសាស្រ្ត​ ​កំពុងខិតខំ​ធ្វើយ៉ាងណា អភិវឌ្ឍន៍នាវា​មុជទឹកមួយ​គ្រឿង ដែលអាច​ដំណើរការ​បាន នៅក្នុងផ្ទៃសមុទ្រ​របស់ព្រះច័ន្ទ​ទីតាន (Titan) ជា​ព្រះច័ន្ទ​ធំជាងគេ ក្នុងចំណោមព្រះច័ន្ទ​ជាច្រើនផ្សេងទៀត​របស់ភពសៅរ៍ (Saturn) និងធំជាង​គេទី ២ នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ ដែលគេ​សង្ស័យថា អាចមានផ្ទុកវត្តមានជីវិត​ក្នុងទម្រង់​ណាមួយ។ នេះបើតាមការចេញផ្សាយ​ពីវែបសាយ Science Today នារសៀលថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។

ក្រុមវិស្វករ​ជំនាញៗ ដឹងច្បាស់អំពី​រៀបរចនា​នាវាមុជទឹក ឲ្យដំណើរការ​បាននៅ​ក្នុង​មហាសមុទ្រ​លើភពផែនដី​របស់យើង ប៉ុន្តែ​​បើឲ្យ​ពួកគេ​បង្កើតនាវា​មុជទឹក​មួយ សម្រាប់ធ្វើ​ប្រតិបត្តិការ នៅក្នុង​មហាសមុទ្រ​ ដែលចុះត្រជាក់​ក្រោមជិត ២០០អង្សាសេក្រោមសូន្យ និង​ផ្សំឡើងពីធាតុ​មេតាន និងអេតាន ខុសពីមហាសមុទ្រ​របស់យើង​ទៀតនោះ គឺពិតជាមាន​ការលំបាកយ៉ាងខ្លាំ​ងក្រៃលែង។

​ក្រុមអ្នកស្រាវជ្រាវ​ នៃសាកល​វិទ្យាល័យ​រដ្ឋវ៉ាស៊ីនតោន កំពុងសហការ​ជាមួយទីភ្នាក់ងារ​អវកាស​អាមេរិក NASA ដើម្បីរិះរក​វិធី ដែល​នឹង​​​​អាចឲ្យ​នាវាមុជទឹក​មួយគ្រឿង ដំណើរការ​បាននៅលើ​ព្រះច័ន្ទ Titan របស់ភពសៅរ៍ Saturn ខណៈដែល NASA មានបំណងបាញ់​បញ្ជូន​​នាវាមុជទឹក​មួយគ្រឿង ទៅកាន់សមុទ្រ​របស់ព្រះច័ន្ទ​នោះ នៅក្នុងពេល ២០ឆ្នាំទៀត ដើម្បី​សិក្សា​ស្រាវជ្រាវ។

ក្រុមអ្នកវិទ្យាសាស្រ្ត​ខាងលើ បានបង្កើតសមុទ្រ​សិប្បនិម្មិតមួយ ដែលមានលក្ខខណ្ឌដូ​ចទៅនឹង​សមុទ្ររបស់ Titan នៅក្នុងមន្ទីរ​​ពិសោធន៍ ​សម្រាប់ធ្វើតេស្ត​នាវាមុជទឹក និងកំពុងបន្ត​ពិភាក្សាជាមួយ NASA អំពីការកែប្រែ​បន្ថែមទៅលើគំរូ​​រចនា នៃនាវាមុជទឹក​​អវកាស សម្រាប់​ព្រះច័ន្ទ Titan នេះ។

គួរជម្រាបថា នាវាមុជទឹក​ខាងលើ នឹងត្រូវធ្វើប្រតិបត្តិការ​ដោយស្វ័យប្រវត្តិ​ដោយវាត្រូវធ្វើការ​សិក្សាទៅលើលក្ខខណ្ឌ​បរិកាស និង​ផ្ទៃសមុទ្រ, ចល័តនៅ​ជម្រៅជ្រៅក្បែរ​បាតសមុទ្ររបស់ Titan ហើយបណ្តែតខ្លួន​នៅលើ ឬក្រោមផ្ទៃសមុទ្រ​អេលៀ​ន​នោះ៕

ផ្តល់សិទ្ធដោយ : អវកាស & វិទ្យាសាស្រ្ត

មតិយោបល់

ពេញនិយម