ប្រាសាទ​២​ទៀត ​នៅ​កម្ពុជា​នឹង​ត្រៀម​ចុះ​បញ្ជី​បេតិកភណ្ឌ​ពិភពលោក
Connect with us

ថ្មីៗ

ប្រាសាទ​២​ទៀត ​នៅ​កម្ពុជា​នឹង​ត្រៀម​ចុះ​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មានបំណង​ស្នើសុំ​ទៅ​អង្គការ​យូណេស្កូ បញ្ចូល​ប្រាសាទ​២​ទៀត ចូល​ជា​បេតិកភណ្ឌ​ពិភពលោក គឺ​ប្រាសាទ​កោះ​កេរ និង​ប្រាសាទបន្ទាយឆ្មារ ដោយ​ក្រសួង​កំពុងតែ​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ដាក់​ទៅ​អង្គការ​យូណេស្កូ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ នៅ​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។

បើ​គិត​មកទល់នឹង​ពេលនេះ កម្ពុជា​មានសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទាំងអស់​ចំនួន​៧​ហើយ ហើយ កម្ពុជា​នឹង​ស្នើ​ទៅកាន់​អង្គការ​យូណេស្កូ ដើម្បី​បញ្ចូល​ប្រាសាទ​ចំនួន​២​ទៀត ចូល​ជា​បេតិកភណ្ឌ​ពិភពលោក គឺ​ប្រាសាទ​កោះ​កេរ និង​ប្រាសាទបន្ទាយឆ្មារ​។

លោកស្រី ភឿង សកុណា បាន​គូសបញ្ជាក់​ទៀតថា ក្រៅពី​ការស្នើ​ដាក់​ប្រាសាទ​កោះ​កេរ និង​ប្រាសាទបន្ទាយឆ្មា​រហើយ ក្រសួង​ក៏បាន​រៀបចំ​ឯកសារ​ល្ខោន​ខោល និង​ក្បាច់ល្បុក្កតោ​ទៅកាន់​អង្គការ​យូណេស្កូ​រួចជាស្រេច​ផងដែរ​។ ម្យ៉ាងវិញទៀត​លោកស្រី​កំពុងតែ​រៀបចំ​ខាង​តម្បាញ​សូត្រ និង​ទាក់ទង​ទៅ​បណ្ដា​ប្រទេស​នានា ដើម្បី​ស្វែងរក​វត្ថុ​​បុរាណ​​ដែល​​បាន​​បាត់​បង់​​យក​មក​​មាតុ​ប្រ​ទេស​​វិញ​ផងដែរ​។​​

ផ្តល់សិទ្ធិដោយ : អង្គរប៉ុស្តិ៏

មតិយោបល់

ពេញនិយម