ទំនៀមទម្លាប់ប្លែកមួយដែលប្រជាជនខ្មែរនៅសៀមរាបបានប្ររព្ធនៅក្នុងពិធីបុណ្យមាឃបូជា!
Connect with us

គួរដឹង

ទំនៀមទម្លាប់ប្លែកមួយដែលប្រជាជនខ្មែរនៅសៀមរាបបានប្ររព្ធនៅក្នុងពិធីបុណ្យមាឃបូជា!

ពិធីបុណ្យមាឃបូជា ទើបតែបានកន្លងទៅមិនបានប៉ុន្មាននោះទេ ប៉ុន្តែថ្វីត្បិតតែពិធីបុណ្យត្រូវបានគេប្រារព្ធធ្វើជាច្រើនឆ្នាំហើយក៏ពិតមែន ការថែរក្សាប្រពៃណីនៃការប្រារព្ធពិធីនេះគឺនៅតែរក្សាបានយ៉ាងខ្ជាប់ខ្ជួន ពោលគឺប្រជាជនខ្មែរតែងតែធ្វើចង្ហាន់ រឺយកទិយ្យទានទៅប្រគេនដល់ព្រះសង្ឃនៅឯវត្តក្បែរៗផ្ទះខ្លួនជាដើម។

ប៉ុន្តែក្រៅពីការទៅវត្តទទួលយកការប្រោះព្រំពីព្រះសង្ឃ ខ្មែរយើងក៏មានទំនៀមទម្លាប់ប្រព្រឹត្តពិធីនេះតាមបែបមួយទៀត ដែលប្រហែលជាមិនមានមនុស្សជាច្រើននោះទេបានដឹង រឺលឺ។

តាមពត៌មានពីហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សារា អស់រយះពេលរាប់រយឆ្នាំ រាប់ជំនាន់មនុស្សមកហើយ ជារៀងរាល់ឆ្នាំ ឱ្យតែដល់ខែមាឃ (ពិសេស៣កើតខែមាឃឬកំឡុងពេលណាមួយក្នុងខែមាឃ) អ្នកស្រុកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប មិនដែលខកខាននិងតែងតែនាំគ្នាប្រារព្ធពិធីចាប់ត្រីរួមជាលក្ខណៈសហគមន៍ដើម្បីត្រៀមរៀបចំពិធីឡើងមាឃតាមទំនៀមទម្លាប់ពីបុរាណ។

ការចាប់ត្រីរួមធ្វើឡើងនៅត្រពាំងបឹងដែលជាត្រពាំងបុរាណ មានទឹកខួបប្រាំងខួបវស្សា អ្នកស្រុកបានអភិរក្សទុក ការពារមិនអនុញ្ញាតឱ្យនរណាម្នាក់ចូលមកនេសាទផ្តេសផ្តាស់ខុសពីខែមាឃនេះឡើយ លុះត្រាតែមានការណាត់គ្នាពីមេភូមិជាមុន ហើយកំណត់ថ្ងៃនេសាទរួម ទើបអ្នកស្រុកអាចទៅរកចាប់បាន។

លោកមេភូមិបង្កោងមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំឱ្យតែខែមាឃមកដល់ គាត់តែងតែប្រកូកប្រកាស និងកំណត់ពេលវេលាសមស្របណាមួយដល់អ្នកស្រុកក្នុងភូមិ ដើម្បីឱ្យពួកគាត់នាំគ្នាទៅចាប់ត្រីទាំងអស់គ្នា ហើយត្រីដែលចាប់បាននោះសម្រាប់ធ្វើទឹកនំបញ្ចុកនិងធ្វើម្ហូបអាហាររួម សម្រាប់ពិធីឡើងមាឃ ឬបុណ្យឡើងអ្នកតានៅក្នុងខែនេះតាមទំនៀមបុរាណ។ ទោះបីពិធីនេះមិនបានប្រារព្ធក្នុងថ្ងៃណាមួយច្បាស់លាស់ តែមិនឱ្យហួសពីខែមាឃនេះឡើយ។

លោកមេភូមិបញ្ជាក់ថា ក្នុងការនេសាទត្រី គឺយើងប្រកូកប្រកាសឱ្យអ្នកស្រុកមកជុំគ្នា ហើយក៏ចាប់ផ្តើមដុតកាំជ្រួច ទើបអ្នកស្រុកអាចចុះរកបាន។ ភាគច្រើនតែងចាប់ផ្តើមពីព្រឹកព្រាងៗប្រហែលម៉ោងជិត៥ភ្លឺ តែដោយសារឆ្នាំនេះរងាពេក ទើបយើងចាប់ផ្តើមរកនៅម៉ោង៦ព្រឹក។

ត្រពាំងបឹងនេះត្រូវបានថែរក្សា ការពារបានយ៉ាងល្អ មិនឱ្យអ្នកក្រៅមកនេសាទឡើយ និងហាមដាច់ខាតការនេសាទដោយប្រើម៉ាស៊ីនឆក់ និងអូសមង។ ចំពោះទិន្នន័យត្រីឆ្នាំនេះដែរ គឺទទួលបានច្រើនជាងឆ្នាំមុន។

ចំណែកការរកត្រីដើម្បីយកទៅធ្វើពិធីនេះ គឺបានអនុញ្ញាតប្រជាជនប្រើប្រាស់តែឧបករណ៍បុរាណទាំងអស់ មានដូចជាឈ្នាង អង្រុត និងសំណាញ់ជាដើម។

ការប្រារព្ធពិធីបុណ្យឡើងមាឃឬឡើងអ្នកតានេះ ជាផ្នែកមួយនៃបេតិកភណ្ឌអរូបី ក្រៅពីបង្ហាញឱ្យឃើញតម្លៃវប្បធម៌ ការថែរក្សាមរតកវប្បធម៌ ក៏បានឆ្លុះបញ្ចាំងពីសាមគ្គីភាពនិងភាពរស់រវើកនៅតាមសហគមន៍ និងដើម្បីអបអរដល់ទិន្នផលទទួលបាន ក្រោយពីបានប្រមូលផលស្រូវរួចរាល់ហើយ។ ចំពោះពិធីនេះ ក៏មានការប្រារព្ធប្រហាក់ប្រហែលគ្នានៅតាមស្រុក និងខេត្តមួយចំនួនទៀតទូទាំងប្រទេសកម្ពុជាផងដែរ៕

អត្ថបទល្អផ្សេងទៀត៖ ញាក់សាច់ បន្ទាប់ពីឃើញប្រពៃណីទំនៀមទម្លាប់គេនេះដែលអ្នកមិនដែលធ្លាប់ដឹង

មិនថាមនុស្សនៅទីណា កន្លែងណា ពួកគេតែងតែមានប្រពៃណីទំនៀមទម្លាប់ប្លែកៗពីគ្នា ដែលពួកគេតែងតែប្រកាន់ភ្ជាប់មកដល់សព្វថ្ងៃ។

ក្នុងនោះ មានប្រពៃណីមួយចំនួនតូចដែលមិនសូវបានគេស្គាល់ដឹងច្រើន តែវាមានលក្ខណះសាហាវ និងអាចធ្វើអោយអ្នកដទៃខ្លាចរអា។ នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញពីប្រពៃណីរបស់ក្រុមមនុស្ស ៥ជាតិសាសន៍ផ្សេងៗគ្នា ដែលអ្នកមើលហើយដឹងតែស្រាវឆ្អឹងខ្នងតែម្តង៖

១. ពាក់ស្រោមដៃដែលមានស្រមោច


តាមប្រពៃណីរបស់កុលសម្ព័ន្ធក្នុងព្រៃអាម៉ាហ្សូនមួយបានធ្វើឡើងមកទល់សព្វថ្ងៃដោយតម្រូវអោយក្មេងប្រុសដែលពេញវ័ញ ពាក់ស្រោមដៃដែលមានសុទ្ធតែស្រមោចនៅក្នុងនោះ អោយបានដប់នាទី។ ការធ្វើបែបនេះអាចមានដល់ទៅ ២០ដង ក្នុងរយះពេលកន្លះឆ្នាំ ទៅមួយឆ្នាំ ដើម្បីសម្រេចបានថាក្មេងប្រុសទាំងអស់នោះអាចក្លាយជាអ្នកប្រយុទ្ធដ៏សខ្លាំងក្លាសម្រាប់កុលសម្ព័ន្ធ។ បន្ទាប់ពីពាក់ស្រោមដៃនោះហើយ ដោយសារតែសារធាតុពិសចេញពីសត្វស្រមោចទាំងអស់ដែលនៅក្នុងនោះ ដៃរបស់ពួកគេនឹងមានសភាពហើម រលាក និងញ័ររហូតដល់៣ថ្ងៃក្រោមយ៉ាងតិចបំផុត។

២. ពិធីបុណ្យសាសនាហិណ្ឌូ


អ្នកទាំងអស់គ្នាប្រាកដជាដឹងហើយថា ប្រជាជនប្រទេសឥណ្ឌា បង់ក្លាដែស នេប៉ាល់… ជាច្រើនសុទ្ធតែជាអ្នកប្រកាន់សាសនាហិណ្ឌូ។ ទោះជាយ៉ាងណាក៏ដោយ សាសនាមួយនេះមានពិធីបូជាចម្លែកមួយដែលអ្នកកាន់សាសនារបស់គេនឹងចោះផ្នែកណាមួយនៃខ្លួនប្រាណរបស់ខ្លួន ដើម្បីចាត់ទុកជាការបូជាជូនព្រះរបស់ខ្លួន។ ឯការបូជានេះក៏ធ្វើឡើងដោយការស្ម័គ្រចិត្តផងដែរ ពោលគឺពួកគេសប្បាយចិត្តនឹងចោះខ្លួនប្រាណរបស់ខ្លួនដោយមិនបារម្ភពីគ្រោះថ្នាក់អ្វីទាំងអស់។

៣. ប្រពៃណីដើរប្រមាញ់កូនក្រមុំ


ប្រពៃណីនេះត្រូវបានធ្វើឡើងដោយជនជាតិប៊ូតាន់ ហើយមានឈ្មោះថា បូនីម៉ា ដែលកំលោះៗក្មេងៗនឹងចេញប្រមាញ់នៅពេលយប់ ហើយសម្រុកចូលផ្ទះកូនក្រមុំដើម្បីចាប់នាងយកមករៀបការធ្វើជាប្រពន្ធ។

៤. ប្រពៃណីយ៉ាណូម៉ាមី


ប្រពៃណីនេះត្រូវបានប្រារព្ធឡើងដោយជនជាតិភាគតិចមួយនៃភាគខាងត្បូងរបស់ប្រទេសប្រេស៊ីល ដោយនៅពេលដែលពួកគេបូជាសពរបស់សាច់ញាតិគេណាម្នាក់ អ្វីដែលនៅសល់ពីការដុតនឹងត្រូវយកមកលាយជាមួយទឹកអោយសាច់ញាតិដែលនៅរស់ផឹក៕

មតិយោបល់

ពេញនិយម