បើចង់បានក្តីសុខតាមក្បួនហុងស៊ុយចិន សូមប្រយ័ត្នជាមួយនឹងការដាក់រុក្ខជាតិទាំងនេះនៅក្នុងផ្ទះ!
Connect with us

គួរដឹង

បើចង់បានក្តីសុខតាមក្បួនហុងស៊ុយចិន សូមប្រយ័ត្នជាមួយនឹងការដាក់រុក្ខជាតិទាំងនេះនៅក្នុងផ្ទះ!

ក្បួនហុងស៊ុយរបស់ចិនត្រូវបានមនុស្សជាច្រើនទទួលស្គាល់ថាពិតជាមានប្រសិទ្ធភាពយ៉ាងខ្លាំងនៅក្នុងការផ្តល់នូវសេចក្តីសុខ ព្រមទាំងលាភទ្រព្យហូរចូលដល់បុគ្គល និងក្រុមគ្រួសារ។ នៅក្នុងនោះ ហុងស៊ុយផ្ទះគឺជារឿងសំខាន់បំផុតមួយ ព្រោះការវាគឺជាកន្លែងដែលអ្នកចំនាយពេលសឹងតែមួយជីវិតដើម្បីរស់នៅ ដូច្នេះប្រសិនជាអ្នករស់នៅខុសក្បួនហុងស៊ុយ វាអាចនឹងធ្វើអោយជីវិតអ្នកមិនបានទទួលនូវភាពវិជ្ជមាន និងសំណាងពេញលេញ។

នៅក្នុងចំនោមហុងស៊ុយផ្ទះទាំងអស់ ការដាក់តាំងរុក្ខជាតិនៅក្នុងផ្ទះក៏ចាត់ទុកជាប្រភេទហុងស៊ុយមួយដែរ ដែលអ្នកត្រូវយកចិត្តទុកដាក់។ ចំពោះជំនឿងហុងស៊ុយ ការដាក់រុក្ខជាតិនៅក្នុងផ្ទះគឺជារឿងល្អមួយ ព្រោះថាវាជាធាតុដែលអាចនាំយកនូវកម្លាំងមកអោយអ្នក និងធ្វើអោយអ្នកមានអារម្មណ៍ស្រស់ស្រាយ។

ដូច្នេះចង់ដឹងរុក្ខជាតិប្រភេទណាដែលមានហុងស៊ុយរឺក៏អត់នៅក្នុងការដាក់ដាំវាក្នុងផ្ទះគឺពាក់ព័ន្ធនឹងលក្ខខណ្ឌច្រើនដូចជារូបរាង អារម្មណ៍ដែលអ្នកមើលទៅកាន់វា ក៏ដូចជាភាពខ្លាំងរបស់វានៅក្នុងការលូតលាស់នៅក្នុងស្ថានភាពដែលមានពន្លឺថ្ងៃមិនគ្រប់គ្រាន់ជាដើម។

ប៉ុន្តែទាក់ទងនឹងការលូតលាស់របស់រុក្ខជាតិមួយចំនួនក៏មិនប្រាកដថាមានហុងស៊ុយដែរ។ ឧទាហរណ៍ សម្រាប់ដើមផ្ការាសី ថ្វីត្បិតតែអ្នកអាចនឹងពិបាកថែវាអោយសារវាមានអាយុខ្លី និងឆាប់ងាប់ប្រសិនជាមិនបានដាក់ទឹកដិតដល់ក៏ពិតមែន ប៉ុន្តែវាគឺជារុក្ខជាតិដែលពេញនិយមបំផុត ដែលអាចនាំហុងស៊ុយដល់ផ្ទះ។ ផ្ទុយទៅវិញ ដើមប្រទាលបន្លាមួយចំនួនដែលមានអាយុកាលវែង និងងាយស្រួលមើលថែបែរជាមិនសាកសមនៅក្នុងការដាក់ក្នុងផ្ទះទៅវិញ។

សម្រាប់ដើមរុក្ខជាតិដែលចាត់ទុកជារុក្ខជាតិដែលមានហុងស៊ុយល្អ វាត្រូវតែអាចបំពេញពីរលក្ខខណ្ឌនេះ។ ទីមួយគឺវាអាចបន្សត់ខ្យល់ ដោយសារតែហុងស៊ុយគឺផ្តោតសំខាន់ខ្លាំងណាស់នៅលើកម្លាំងមនុស្ស ដូច្នេះកាលណាដែលវាមានសមត្ថភាពបន្សត់ខ្យល់អាកាសអោយសុទ្ធល្អ ងាយស្រួលដកដង្ហើម វានឹងធ្វើអោយម្ចាស់ផ្ទះរស់នៅស្រួលខ្លួន។

លក្ខខណ្ឌទី២គឺវាអាចជាប្រភេទដើមលុយ ដែលដើមលុយនេះមានច្រើនប្រភេទតាមប្រពៃណីរបស់ចិន។ នៅក្នុងការដាក់តាំងវាក្នុងផ្ទះដើម្បីបានហ៊ុយសុយ អ្នកត្រូវដាក់វាយ៉ាងហោចណាស់២ដើម។

សម្រាប់ដើមរុក្ខជាតិដែលគ្មានហុងស៊ុយសំណាងវិញនោះ ជៀសវាងដើមឈើណាដែលបញ្ចេញជាតិពុលចូលក្នុងផ្ទះ ព្រោះវានឹងធ្វើអោយផ្ទះកាន់តែមានអារម្មណ៍អាប់អួរនៅពេលដែលដាក់វារួច។ ម្យ៉ាងទៀត ដើម្បីឈើណាដែលមានងាប់ហើយ គឺដាច់ខាតត្រូវតែយកវាចេញពីផ្ទះ។

សម្រាប់កន្លែងនៃការតាំងរុក្ខជាតិទាំងនេះ ទិសខាងលិច ត្បូង និងអាគ្នេយ៍ គឺជាទិសដែលស័ក្តសមបំផុតសម្រាប់ដាក់វា ចំណែកឯទិសខាងជើងគឺជាទិសដែលគួរតែជៀសវាង៕

អត្ថបទល្អផ្សេងទៀត៖ មិនជឿកុំប្រមាថ! វត្ថុគ្រោះថ្នាក់ទាំង ៦ យ៉ាងដែលអ្នកជឿហុងស៊ុយមិនត្រូវដាក់នៅក្នុងផ្ទះ!

“អាគមផ្សំអាយុ” ជាពាក្យចាស់បុរាណខ្មែរដែលចង់បង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធមិនអាចកាត់ផ្ដាច់បានរវាងអបិយជំនឿនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សជាពិសេសនៅសង្គមខ្មែរតែម្ដង។

ចំណែកបងប្អូនខ្មែរដែលមានជាប់សែស្រឡាយចិន ឬបងប្អូនខ្មែរមួយចំនួនក៏មានជំនឿនិងរឿងហុងស៊ុយដែរ ជាពិសេសការរៀបចំផ្ទះសំបែងតែម្ដង។ 

ខាងក្រោមនេះជាវត្ថុទាំង ៦​ ដែលអាចមានគ្រោះថ្នាក់ចំពោះសមាជិកគ្រួសារក្នុងផ្ទះបើតាមក្បួនហុងស៊ុយចិន៖

១. អំបោសចាស់៖

 

ការទុកអំបោសចាស់នៅក្នុងផ្ទះជាពិសេសបើសិនយកវាទៅប្រើប្រាស់ក្នុងផ្ទះថ្មី នោះតាមក្បួនហុងស៊ុយគឺជាការដែលកំពុងតែបោសចោលសំណាងល្អចេញពីផ្ទះនោះហើយ។

២. កៅអីយោល៖

 

ការទុកកៅអីយោលនៅក្នុងផ្ទះអាចជារូបភាពគួរឱ្យភ័យខ្លាចមួយ ជាពិសេសនៅពេលសមាជិកគ្រួសារនៅតែម្នាក់ឯងនៅពេលយប់ស្ងាត់ ហើយកៅអីនេះវាមានចលនាយោលដោយខ្លួនឯង នោះវាអាចជាសញ្ញាថា ក្នុងផ្ទះនោះមានព្រលឹងឬវិញ្ញាណសណ្ឋិត។

៣. កញ្ចក់បែក៖

ការទុកកញ្ចក់បែកជាពិសេសកញ្ចក់សម្រាប់ឆ្លុះមុខរាល់ថ្ងៃនៅក្នុងបន្ទប់គេងនោះជាសញ្ញាមិនល្អនោះទេ។​ ព្រោះវាអាចផ្ដល់សំណាងមិនល្អឬគ្រោះថ្នាក់សម្រាប់អ្នកដែលឆ្លុះកញ្ចក់នោះ។ យល់ល្អកុំគួរស្ដាយលុយអីគួរប្ដូរកញ្ចក់ថ្មីឱ្យលឿនតាមអាចទៅរួច។

៤.​ ការចិញ្ចឹមបក្សី (សេក ចាប) នៅក្នុងទ្រុងក្នុងផ្ទះ៖

ការចិញ្ចឹមបក្សីដែលអាចហើរបាននេះតាមក្បួនហុងស៊ុយមិនសូវជាល្អទេ ព្រោះនៅពេលបក្សីត្រូវរួចចេញពីទ្រុងហើយហើរចេញទៅគេជឿថាអាចនឹងមានសមាជិកនៃគ្រួសារត្រូវស្លាប់។

៥. ដាំដើមដំបងយក្ស៖

ដើមដំបងយក្សវាអាចធ្វើឱ្យបរិស្ថានជុំវិញមានថាមពលមិនល្អ អាចនាំទុក្ខទោសដល់អ្នកផ្ទះបានដូចជាបញ្ហាសុខភាពជាដើម។

៦. នាឡិកាខូច៖

ការទុកនាឡិកាខូចនេះដោយមិនព្រមយកវាទៅបោះចោលឱ្យបាត់នោះអាចបង្កជាភាពភ័យខ្លាចបាន ប្រសិនបើវាបញ្ចេញសម្លេងលោតទ្រនិចរបស់វាដែលអាចតំណាងថាសេចក្ដីស្លាប់កំពុងតែខិតមកជិតហើយ៕

មតិយោបល់

ពេញនិយម