មុននឹងកុហកអ្វីមួយទៅនរណាម្នាក់ ត្រូវសួរខ្លួនឯង៦សំណួរនេះសិន!
Connect with us

បែបផែនជីវិត

មុននឹងកុហកអ្វីមួយទៅនរណាម្នាក់ ត្រូវសួរខ្លួនឯង៦សំណួរនេះសិន!

ការកុហកមិនមែនជារឿងអ្វីចម្លែកនោះទេ ព្រោះថាជារៀងរាល់ថ្ងៃនៅក្នុងមួយជីវិតរបស់មនុស្សម្នាក់ នរណាៗក៏ធ្លាប់ និងចេះកុហកដែរ គ្រាន់តែតិច រឺក៏ច្រើនតែប៉ុណ្ណោះ។ ការកុហកអាចធ្វើអោយឡើងដោយហេតុផលច្រើន និងក្នុងស្ថានការណ៍ផ្សេងៗគ្នា អាស្រ័យទៅលើអ្នកដែលកំពុងកុហកនោះខ្លួនឯង ថាតើគេកំពុងគិតអ្វីទើបធ្វើអោយគេសម្រេចចិត្តនិយាយកុហកបែបនេះ។

ទោះជាយ៉ាងណាក៏ដោយ មុននឹងអ្វីមួយទៅនរណាម្នាក់ អ្នកគួរតែសួរខ្លួនឯង៦សំណួរនេះសិន ដែលពួកវាមានដូចជា៖

១. តើអ្នកមានគោលបំនងអ្វី?

មនុស្សណាក៏ដោយ នៅពេលដែលគេនិយាយកុហក ពួកគេសុទ្ធតែមានបំណងអ្វីមួយ មិនថាអាក្រក់ រឺល្អនោះ ដូច្នេះនៅពេលដែលអ្នកកុហក អ្នកត្រូវដឹងសិនថាអ្នកធ្វើវាឡើងនៅក្នុងគោលបំនងអ្វី។ ទាល់តែអ្នកដឹងពីគោលបំនងខ្លួន ទើបអ្នកដឹងថាវាល្អ រឺអាក្រក់សម្រាប់ទង្វើមួយនេះ។

២. តើការកុហកនេះអាចជួយ រឺអាចវាយប្រហារដល់អ្នកដែលអ្នកកុហក?

នេះគឺសំណួរទី២ដែលសំខាន់បំផុត ហើយអ្នកគួរតែសួរខ្លួនឯង។ តើការកុហកនេះអាចជួយ រឺអាចវាយប្រហារដល់អ្នកដែលអ្នកកុហក? បើសិនជាវាមិនបានជួយអ្វីនោះទេ ហេតុអ្វីបានជាអ្នកកុហក?

៣. តើវាស័ក្តសមនឹងអោយអ្នកកុហកទេ?

ជួនកាល នៅក្នុងការកុហកនីមួយៗដែលមានលក្ខណះធំ រឺធ្ងន់ធ្ងរ អ្នកដែលកុហកច្រើនមានសម្ពាធខ្លាំងណាស់ ព្រោះប្រសិនជាការពិតបែកធ្លាយ ពួកគេអាចនឹងមានបញ្ហាអ្វីមួយ ដូច្នេះហើយមុននឹងកុហកអ្នកគួរតែគិតសិនថាតើវាស័ក្តសមនឹងអោយអ្នកកុហកទេ?

៤. តើមានវិធីអ្វីដែលអាចនិយាយការពិតអោយល្អជាងកុហករឺទេ?

ប្រសិនជាអ្នកមិនមានបំណងនៅក្នុងការកុហកមនុស្សទេនោះ អ្នកគួរខ្លួនឯងសិនថា តើមានវិធីអ្វីដែលអាចនិយាយការពិតអោយល្អជាងកុហករឺទេ? ហេតុផលគឺជួនកាលពាក្យពិតខ្លះអាចនឹងពិបាកនៅក្នុងការនិយាយ ប៉ុន្តែវានៅតែប្រសើរជាងការកុហក។

៥. ប្រសិនជាអ្នកជាគេ តើអ្នកចង់លឺពាក្យអ្វីជាងគេ?

មុននឹងកុហកនរណាម្នាក់ អ្នកត្រូវយកចិត្តគេដាក់ក្នុងចិត្តខ្លួនឯងសិន ហើយសួរថាប្រសិនជាអ្នកជាគេ តើអ្នកចង់លឺពាក្យអ្វីជាងគេ? អ្វីក៏ដោយដែលអ្នកគិតឃើញ គេប្រហែលជាគិតដូចអ្នកអញ្ចឹងដែរ ដូច្នេះអ្នកដឹងហើយថាអ្នកគួរនិយាយពិត ឬកុហក។

៦. តើគេគួរតែលឹពាក្យកុហកពីអ្នក រឺការពិតពីអ្នកដទៃ?

ការពិតនេះគឺជាចំនុចគ្រោះថ្នាក់បំផុត ហើយវានឹងអាចធ្វើអោយប៉ះពាល់ដល់ខ្លួនអ្នកទៀតផងប្រសិនជាគេស្វែងរកឃើញពីអ្នកដទៃឃើញថាអ្នកបាននិយាយកុហកដូច្នេះ មុននឹងកុហកអ្នកត្រូវសួរសំណួរមួយនេះមកកាន់ខ្លួនឯងសិន៕

អត្ថបទល្អផ្សេងទៀត៖ ពាក្យកុហក៦ឃ្លា ដែលមនុស្សប្រុសរៀបការហើយតែងតែកុហកមនុស្សស្រី

ក្នុងសម័យនេះ មនុស្សប្រុសមានច្រើនប្រភេទ មនុស្សប្រុសល្អក៏មាន អាក្រក់ក៏មាន កាន់តែអាក្រក់នោះគឺមនុស្សប្រុសដែលរៀបការហើយ នៅហ៊ានលួចលាក់ទាក់ទងមនុស្សស្រីផ្សេងទៀត។

ក្នុងសង្គមយើងក៏មានមនុស្សច្រើនដូចគ្នាដែរដែលរិះគន់ទៅលើ ស្រីកំណាន់ ឬស្រីលួចលាក់ ឬប្រពន្ធចុង ប៉ុន្តែមនុស្សប្រុសដែលចិត្តរាយមាយត្រូវតែបានទទួលវិញនូវការរិះគន់ពីសង្គមដូចគ្នា អញ្ចឹងមកមើលមនុស្សប្រុសផ្លាស់ប្តូរចិត្តរបស់ខ្លួនមានសញ្ញាដូចខាងក្រោមនេះ៖

បុរសដែលរៀបការហើយក្បត់ចិត្តប្រពន្ធ

១. “ខ្ញុំស្មានតែមួយជីវិតនេះគឺវាបែបនេះ រហូតដល់ពេលដែលបានជួបអ្នក”

មនុស្សស្រីឆាប់ជឿបំផុតគឺពាក្យសន្យាមនុស្សប្រុសដែលស្រលាញ់ស្មោះស្មគ្រ ជាពិសេសគឺមនុស្សដែលបានស្តាប់លឺការសារភាពបែបនេះ។ ពាក្យសំដីមួយឃ្លា រហូតដល់បានជួបនាង ជាពាក្យសំដីដែលមនុស្សស្រីស្តាប់ហើយគឺរំភើបបំផុត មនុស្សស្រីដែលស្មោះត្រង់កាន់តែស្មានថាមនុស្សប្រុសក្រោយពេលដែលបានជួបនាងហើយគឺបានជួបស្នេហ៍ពិត និងសុភមង្គលពិតប្រាកដ ប៉ុន្តែសំរាប់មនុស្សប្រុស នេះគឺជាពាក្យកុហក់ធំបំផុតដែលអាចឆក់យកបេះដូងមនុស្សស្រីអោយធ្លាក់ចូលអន្ទាក់របស់ខ្លួន។

មនុស្សប្រុសដែលកុហក់មនុស្សស្រី

២. “កាលខ្ញុំនៅជាមួយនាងពីមុនគ្មានមនោសញ្ចេតនាអ្វីទេ មានតែភាពជូរចត់”

នៅពេលដែលមនុស្សប្រុសដែលរៀបការហើយ និយាយប្រាប់អ្នកថា គាត់ហើយនឹងប្រពន្ធរបស់គាត់គ្មានមនោសញ្ចេតនាអ្វីនោះទេ គឺគ្រាន់តែដើម្បីកូនៗប៉ុណ្ណោះទើបមិនទាន់លែងលះគ្នា។ អញ្ចឹងហើយមនុស្សប្រុសម្នាក់នេះគឺកំពុងតែនិយាយកុហក់អ្នកហើយ។ បើទោះបីជាអាពាហ៍ពិពាហ៍របស់គាត់គ្មានសុភមង្គល ប៉ុន្តែពេលដែលមិនទាន់បានជួបអ្នក គាត់ក៏អាច លែងលះគ្នាបាន ដូចច្នេះហើយបើអ្នកមិនបានដឹងច្បាស់លាស់គ្រប់ជ្រុងជ្រោយទេ មិនត្រូវជឿជាដាច់ខាត។ ពាក្យសំដីមនុស្សប្រុសដែលព្យាយាមនិយាយនេះ គឺ ខ្ញុំនិងអ្នកទើបជាស្នេហាពិតប្រាកដ ពេលនៅជាមួយអ្នកទើបខ្ញុំយល់ថា សុភមង្គលគឺជាអ្វី។ ស្រីៗទាំងអស់គ្នាត្រូវតែស្តាប់អោយបានច្បាស់ថា ពាក្យសំដីនេះគឺវាផ្អែមជាងទឹកឃ្មុំ ហើយប្រសិនបើគេពិតជាគោរពចំពោះទំនាក់ទំនងនិងអារម្មណ៍របស់អ្នក ប្រសិនបើគេពិតជាស្រលាញ់អ្នក គេប្រាកដជាលែងលះជាមួយប្រពន្ធគេជាមុន មុនពេលដែលតាមចែចង់អ្នក បើមិនអញ្ចឹងទេអ្វីដែលគេនិយាយទាំងប៉ុន្មានគឺគ្រាន់តែនិយាយដើម្បីខ្លួ​នឯងតែប៉ុណ្ណោះ។

៣. “មិនថាខ្ញុំរៀបការជាមួយអ្នកណា ក្នុងបេះដូងខ្ញុំអ្នកគ្មានអ្វីអាចជំនួសបានទេ”

មនុស្សប្រុសដែលរៀបការហើយច្រើនតែប្រើវិធីសាស្ត្រចិត្តវិទ្យាដើម្បីចាប់យកបេះដូងមនុស្សស្រី គាត់និយាយថា មិនថារៀបការជាមួយអ្នកណាក៏មិនអាចជំនួសតំនែងអ្នកក្នុងបេះដូងរបស់គេបានដែរ ពាក្យសំដីនេះមិនមែនក្លែងក្លាយទេ ក្រៅពីប្រពន្ធរបស់គាត់ មនុស្សស្រីគ្រប់គ្នាក្នុងបេះដូងរបស់គាត់គឺគ្មានអ្នកណាដូចឬក៏ជំនួសបានឡើយ​ ដូច្នេះពាក្យសំដីគឺគ្មានន័យអ្វីសោះ គឺគ្រាន់តែរកពាក្យនិយាយដើម្បីអោយមនុស្សស្រីដែលងាយជឿគេ បានស្តាប់តែប៉ុណ្ណោះ។ អ្នកស្មានថាអ្នកគឺជាមនុស្សដែលស្ថិតក្នុងបេះដូងគាត់តែម្នាក់ ប៉ុន្តែគឺគ្រាន់តែចង់គេងជាមួយអ្នកតែប៉ុណ្ណោះ។

ប្រុសដែលរៀបការហើយកុហក់បោកប្រាស់មនុស្សស្រី

៤. “អ្នកអាចជឿខ្ញុំម្តងទៀតបានទេ? ទុកពេលអោយខ្ញុំបន្តិច”

មនុស្សប្រុសដែលរៀបការហើយ គួរអោយខ្លាចបំផុតគឺកុហក់មនុស្សស្រីម្តងហើយម្តងទៀត គេបានប្រើពាក្យសន្យា និងពាក្យកុហក់ម្តងហើយម្តងទៀតដើម្បីអោយអ្នកទុកឪកាសអោយ ពេលដែលគេចាប់យកចំនុចខ្សោយរបស់មនុស្សស្រីបានហើយ  គេនឹងចាប់ផ្តើមធ្វើដូចដដែលៗ ហើយមនុស្សប្រុសម្នាក់នេះច្បាស់ណាស់ថានិងមិនអាចផ្តល់លទ្ធផលអ្វីដល់អ្នកបានឡើយ។ដូច្នេះហើយប្រសិនបើអ្នកបានជួបនិងមនុស្សបែបនេះហើយ ប្រញ៉ាប់និយាយ បាយ បាយភ្លាមទៅ មិនត្រូវខ្ជះខ្ជាយភាពយុវវ័យ និងទឹកភ្នែករបស់ខ្លួនឯងឡើយ ហើយត្រូវប្រាប់ខ្លួនឯងថាធ្វើជា ស្រីកំណាន់របស់គេគឺមិនទទួលបានអ្វីល្អទេ។

៥. “ស្រលាញ់មនុស្សម្នាក់ ខុសដែរមែនទេ?”

ស្រលាញ់មនុស្សម្នាក់គឺវាមិនខុសទេ ប៉ុន្តែប្រសិនបើអ្នករៀបការហើយនៅទៅស្រលាញ់មនុស្សស្រីផ្សេងទៀត នោះគឺវាខុសពិតមែនហើយ បើនិយាយអោយស្រាលទៅគឺ គ្មានមនស្សកា បើនិយាយអោយធ្ងន់ទៅគឺវាល្មើសច្បាប់។ មិនត្រូវយកពាក្យថាស្រលាញើមនុស្សម្នាក់វាខុសដែរទេ ទៅធ្វើជាលេសដោះសារគ្រប់កំហុសនោះឡើយ ហើយក៏មិនមែនគ្រប់ពេលដែលនិយាយពាក្យនេះហើយសុទ្ធតែបានផលរាល់លើកនោះដែរ និយាយច្រើនប៉ុណ្ណាគឺវាកាន់តែអស់ន័យប៉ុណ្ណឹង។

៦. “អាពាហ៍ពិពាហ៍របស់ខ្ញុំ គឺជាកំហុសមួយ។ ក្រោយពេលស្គាល់អ្នក ខ្ញុំមិនចង់ខុសម្តងទៀតហើយម្តងទៀតទេ”

ប្រសិនបើមនុស្សប្រុសដែលរៀបការហើយប្រាប់អ្នកថា អាពាហ៍ពិពាហ៍របស់គាត់គឺជាកំហុសឆ្គងមួយ អញ្ចឹងអោយគេដោះស្រាយការយល់ខុស យល់ច្រលំនោះអោយហើយសិនទៅ ចាំមករកខ្លួន បើមិនអញ្ចឹងទេគឺខ្លួនមួយជាន់ទូកពីរហើយ ដែលមិនព្រមលែងលះ។ មិនត្រូវស្តាប់ពាក្យផ្អែមល្ហែមរបស់មនុស្សប្រុសឡើយ។ មនុស្សស្រីមិនត្រូវចិត្តទន់ពេកនោះទេ បើចិត្តទន់និងត្រូវមនុស្សប្រុសបោកហើយ៕

មតិយោបល់

ពេញនិយម