តើនឹងមានអ្វីកើតឡើង បើមនុស្សយើងស្រាប់តែផុតពូជក្នុងមួយរំពេច?
Connect with us

គួរដឹង

តើនឹងមានអ្វីកើតឡើង បើមនុស្សយើងស្រាប់តែផុតពូជក្នុងមួយរំពេច?

សត្វលោកបានរស់នៅលើភពផែនដីនេះអស់រយៈពេលប្រហែលជាពីរលានឆ្នាំមកហើយ។ មកដល់សម័យបច្ចុប្បន្ន សកម្មភាពមនុស្សបានជះឥទ្ធិពលអវិជ្ជមានជាច្រើនទៅលើជីវិតនៅលើភពផែនដី ជាហេតុបណ្ដាលឲ្យមានបញ្ហាជាច្រើនដូចជាការកើនឡើងកម្ដៅផែនដី ការប្រែប្រួលអាកាសធាតុ ការផុតពូជនៃសត្វកម្រមួយចំនួន ការបាត់បង់ព្រៃឈើ និងបញ្ហាធម្មជាតិដទៃទៀត។ ប្រសិនបើការបំផ្លិចបំផ្លាញនេះនៅតែបន្ដ តើអនាគតរបស់មនុស្សនឹងទៅជាយ៉ាងណា? ធ្លាប់គិតស្រមៃទេថាតើនឹងមានអ្វីកើតឡើង ប្រសិនបើមនុស្សលោកស្រាប់តែរលាយបាត់ក្នុងមួយប៉ព្រិចភ្នែក?

ប៉ុន្មានវិនាទីបន្ទាប់ពីការផុតពូជរបស់មនុស្ស មធ្យោបាយធ្វើដំណើរនានាដូចជារថភ្លើងនិងឡាន នឹងត្រូវប៉ះទង្គិចគ្នាយ៉ាងខ្លាំងដោយសារតែគ្មានការបញ្ជាពីមនុស្សទៀតទេ។ នៅក្នុងកំឡុងពេលពីរបីម៉ោងក្រោយមក រោងចក្រថាមពលនឹងអស់ការផ្គត់ផ្គង់ធ្យូងថ្ម ជាហេតុធ្វើឲ្យពន្លឺភ្លើងផ្សេងៗចាប់ផ្ដើមបិទជាបណ្ដើរៗ ហើយពិភពលោកនឹងក្លាយជាងងឹត។

រោងចក្រគីមីនឹងចាប់ផ្តើមបញ្ចេញឧស្ម័នទៅក្នុងបរិយាកាស។ ស្ថានីយ៍នុយក្លេអ៊ែរនៅជុំវិញពិភពលោកនឹងមិនចុះត្រជាក់ឡើយ ហើយវានឹងបញ្ចេញនូវជាតិវិទ្យុសកម្មដែលអាចបង្កគ្រោះមហន្ដរាយដល់ភពផែនដី។

ក្នុងរយៈពេលតិចជាងមួយសប្ដាហ៍ ធម្មជាតិនឹងចាប់ផ្ដើមគ្រប់ដណ្ដប់លើពិភពលោកសារជាថ្មី។ ផ្លូវថ្នល់អាចនឹងក្លាយទៅជាទន្លេ ហើយផ្លូវក្រោមដីនឹងត្រូវជន់លិច។ ស្មៅនឹងដុះរាលដាលពេញលើផ្ទៃនៃភពផែនដី ហើយអាគារនានានឹងត្រូវរុំព័ទ្ធដោយរុក្ខជាតិ។ ធម្មជាតិរបស់សត្វលោកនឹងត្រលប់មកវិញ។ សត្វព្រៃនឹងចូលវាយប្រហារសត្វស្រុក ហើយភាពអត់ឃ្លានរបស់ពួកគេនឹងបង្កភាពវឹកវរឥតឈប់ឈរ។

យ៉ាងណាក្ដី ជីវិតរបស់មនុស្សលោកនឹងនៅថិតថេរយូរអង្វែងទៀតណាស់។ ប៉ុន្ដែគុណភាពជីវិតនឹងចាប់ផ្ដើមប្រែប្រួល ដោយសារតែបញ្ហាបរិស្ថានពិភពលោកជាច្រើន។ ដូច្នេះហើយ​ គួរពិចារណាទង្វើដែលអ្នកធ្វើជារៀងរាល់ថ្ងៃ ថាតើវាបានប៉ះពាល់បរិស្ថានយ៉ាងណាខ្លះ៕

ប្រភព៖ Bright Side

អត្ថបទល្អផ្សេងទៀត៖ ហេតុអ្វីផែនដីឡើងកម្ដៅ? ហើយម៉េចផែនដីកាន់តែក្ដៅអាចបណ្ដាលឱ្យមានទឹកជំនន់កាន់តែច្រើនទៅវិញ?

ថ្ងៃនេះ Anarchak សូមបន្តនាំមកជូនប្រិយមិត្តពីចំណេះដឹងទូទៅទាក់ទងនឹងភពផែនដីយើងដោយថ្ងៃនេះយើងផ្ដោតលើការឡើងកម្ដៅភពផែនដី។

តើហេតុអ្វីបានជាមានការកើនឡើងនៃកម្ដៅភពផែនដី?

Image result for global warming

ការឡើងកម្ដៅនៃភពផែនដីសម្ដៅទៅលើការកើនឡើងនៃសីតុណ្ហភាពជាមធ្យមនៅផ្នែកខាងលើភពផែនដីដោយមូលហេតុចម្បងគឺឥទ្ធិពលនៃឧស្ម័នផ្ទះកញ្ចក់ (Greenhouse Gases) ដែលប្រមូលផ្ដុំនៅជុំវិញបរិយាកាសផែនដីហើយអនុញ្ញាតិឱ្យពន្លឺនិងកម្ដៅព្រះអាទិត្យបាញ់ចូលមកដូចសព្វដងតែរារាំងកម្ដៅភាគច្រើនមិនឱ្យជះចេញក្រៅបរិយាកាសវិញ ជាហេតុធ្វើឱ្យកម្ដៅផែនដីក្ដៅងំទៅៗបង្កឱ្យមានការកើននូវសីតុណ្ហភាព។

ឧស្ម័នដែលបង្កើតឱ្យមានឥទ្ធិពលឧស្ម័នផ្ទះកញ្ចក់រួមមាន ឧស្ម័នមេតាន ឧស្ម័នកាបូនឌីអុកស៊ីតដែលភាយចេញពីការដុតចំហេះប្រេងឥន្ធនៈនៅតាមរោងចក្រឧស្សាហកម្ម ឬផ្សែងយានយន្ដ ក៏ដូចជាភ្លើងឆេះព្រៃជាដើម។

ចុះតើហេតុអ្វីបានជាការកើនកម្ដៅផែនដីមានជាប់ទាក់ទងនឹងគ្រោះទឹកជំនន់?

ស្ដាប់ទៅវាដូចជាមិនសូវទំនងដែលថាការកើនកម្ដៅបែរជាជាប់ទាក់ទងនឹងការបង្កទឹកជំនន់ព្រោះជាទូទៅ កម្ដៅនាំឱ្យមានគ្រោះរាំងស្ងួតទៅវិញទេ។ តែគេអាចពន្យល់បានតាមហេតុផលពីរ។ ទីមួយការកើនកម្ដៅផែនដី អាចបង្កឱ្យមានភ្លៀងធ្លាក់កាន់តែច្រើននៅតំបន់មួយចំនួនដោយហេតុថា ខ្យល់ដែលកើនកម្ដៅនៅតំបន់ត្រជាក់អាចផ្ទុកសំណើមបានច្រើននាំឱ្យពពកអាចបង្កើតទឹកភ្លៀងច្រើន។

មូលហេតុទីពីរដែលទំនងជាងនេះគឺ ការកើនកម្ដៅផែនដីជាមូលហេតុមួយនាំឱ្យមានការចាប់ផ្ដើមរលាយទឹកកកនៅតំបន់ប៉ូល ដែលនាំឱ្យមានការកើនឡើងនូវនីវ៉ូទឹកសមុទ្របង្កជាគ្រោះទឹកជំនន់នៅតំបន់ទំនាបមួយចំនួន៕

មតិយោបល់

ពេញនិយម