ដល់​ម្លឹង​ផង​!!! ឈឺ​ក្បាល​បែប​ប្រកាំង​សោះ​អាច​ប្រឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង​លើ​មនុស្ស​ស្រី​ដែរ​!
Connect with us

សុខភាព & សម្រស់

ដល់​ម្លឹង​ផង​!!! ឈឺ​ក្បាល​បែប​ប្រកាំង​សោះ​អាច​ប្រឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង​លើ​មនុស្ស​ស្រី​ដែរ​!

សេចក្តីរាយការណ៍​មួយ​ពី Daily Mail បានឲ្យដឹងថា ស្ត្រី​ដែល​មាន​បញ្ហា​ឈឺ​ក្បាល​បែប​ប្រកាំង​គឺ​ប្រឈម​ខ្ពស់​នឹង​ឱកាស​កើត​ជំងឺ​បេះដូង​រហូតដល់ ៥០​ភាគរយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការប្រឈមមុខ​ចំពោះ​ស្ត្រី​ម្នាក់ៗ​គឺ​មាន​តិច​ទេ ប៉ុន្តែ​ការឈឺ​ក្បាល​ប្រកាំង​គឺ​ខ្ពស់ ហើយ​នេះ​ក៏​ជា​បញ្ហា​មួយ​ដែល​ខាង​សុខភាព​សាធារណៈ​មាន​ការព្រួយបារម្ភ​ដែរ​។

​ការសិក្សា​មួយ​ដែល​ធ្វើ​ទៅលើ​ស្ត្រី​ច្រើន​ជាង ១០០០០​នាក់​ពី​សហរដ្ឋអាមេរិក បាន​រកឃើញថា អ្នក​ដែល​ប្រាប់​ថា​ឈឺក្បាល​បែប​ប្រកាំង​គឺ​ប្រឈម​ខ្ពស់​នឹង​ការ​មាន ឬ​ស្លាប់​ដោយសារ​តែ​ជំងឺ​គាំងបេះដូង ដាច់​សរសៃឈាម​ខួរក្បាល ឬ​ជំងឺ​បេះដូង​រហូតដល់ ៥០​ភាគរយ​ឯណោះ​។​

​ចំពោះ​គ្រូពេទ្យ​វិញ​គឺ​ដឹង​រួចទៅហើយ​ថា ការឈឺ​ក្បាល​បែប​ប្រកាំង​មាន​ទំនាក់ទំនង​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជាពិសេស​ការឈឺ​ក្បាល​ហើយ​មាន​បញ្ហា​ភ្នែក និង​មាន​អារម្មណ៍​វិលមុខ​។ ប៉ុន្តែ​យើង​មិន​បានដឹដងថា ការឈឺ​ក្បាល​បែប​ប្រកាំង​នេះ​គឺជា​មូលហេតុ​ផ្ទាល់​នៃ​ជំងឺ​បេះដូង​ខាងលើ​ឬ​អត់​ទេ​។

​ថ្វី​បើ​ការ​ប្រឈម​ខ្ពស់​រហូតដល់​៥០​ភាគរយ​ស្តាប់​មើល​ទៅ​ដូច​ជា​ច្រើន​ណាស់​ក៏ដោយ តែ​អ្នក​គួរតែ​យល់ថា វា​គ្រាន់តែ​ជា​ការប្រឈមមុខ មិនមែន​ជា​មូលហេតុ​ឡើយ​។ ណាមួយ ក្នុងចំណោម​ស្ត្រី​ទាំងអស់​ខាងលើ​ដែល​យើង​សិក្សា​រួច មានតែ ១,២​ភាគរយ​ប៉ុណ្ណោះ​ដែល​មាន​បញ្ហា​ជំងឺ​បេះដូង​សរសៃឈាម​ដូចជា ជំងឺ​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល ដូច្នេះ​ការកើនឡើង​រហូត​ដល់ ៥០​ភាគរយ នោះ​មាន​ការប្រឈមមុខ​តែ ១,៨​ភាគរយ​ទេ ឬ​អាច​ថា មាន​ម្នាក់​ក្នុងចំណោម ៥០​នាក់​។

យ៉ាងណាមិញ យើង​ទាំងអស់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា យើង​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម​បាន​តាមរយៈ​៖
•​    ​ឈប់​ជក់បារី​
•​    ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព
•​    ​រក្សា​ទម្ងន់​ឲ្យនៅ​មានសុខភាព
•​    ​និង​ហាត់ប្រាណ​ជា​ទៀងទាត់​។​

ការ​ហាត់ប្រាណ​ទៀងទាត់​ក៏​ត្រូវបាន​គេ​ដឹងថា អាច​ជួយ​បន្ថយ​ស្ត្រេ​ស និង​ជំរុញ​ដល់​អារម្មណ៍ល្អ ព្រមទាំង​អាច​បន្ថយ​អាការៈ ឬ​ភាព​ញឹកញាប់​នៃ​ការឈឺ​ក្បាល​បែប​ប្រកាំង​បានដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

មតិយោបល់

ពេញនិយម