ពូកែមានមិត្តរួមការងារឈ្នានីសមែនទេ? វិធីទាំង៥នេះអាចជួយបាន!
Connect with us

បែបផែនជីវិត

ពូកែមានមិត្តរួមការងារឈ្នានីសមែនទេ? វិធីទាំង៥នេះអាចជួយបាន!

ការច្រណែនឈ្នានីសប្រកាន់ប័ក្សពួក តែងកើតមាននៅក្នុងទីកន្លែងទាំងអស់ កុំថាឡើយកន្លែងធ្វើការជាដើម។ នៅតែងកន្លែងធ្វើការនីមួយ ភាគច្រើនតែងមានបុគ្គលិកមួយចំនួនតូចដែលមានចរិតពូកែច្រណែន រឺមិនពេញចិត្តនឹងអ្នកដទៃ។

បើអ្នកមានមិត្តរួមការងារប្រភេទនេះ អ្នកប្រហែលជាមិនសូវជាពេញចិត្តប៉ុន្មានឡើយ ប៉ុន្តែកុំបារម្ភអី! ក្នុងករណីដែលអ្នកមានមិត្តរូមការងារដែលប៉ិនខាងច្រណែនដូច្នេះ សាកល្បងវិធីទាំង៥ខាងក្រោមនេះទៅនឹងអាចជួយបាន៖

១. មិនចាំបាច់ប្រាប់គេថាខ្លួនគេជាមនុស្សបែបណាឡើយ

ប្រសិនជាមិត្តរួមការងាររបស់អ្នកជាមនុស្សពិបាកចុះសម្រុងចូលចិត្តច្រណែន អ្នកមិនចាំបាច់ចំនាយពេលទៅកែប្រែចរិតរបស់គេឡើយ ព្រោះវាគ្មានប្រសិទ្ធិភាពនោះទេ។ ដូច្នេះជាជាងចំនាយពេលលើគេ អ្នកគួរតែចំនាយពេលលើខ្លួនឯងពេញប្រសើរជាង។

ប្រសិនជាគេថែមទាំងរិះគុណលើអ្វីដែលអ្នកបានធ្វើរឺយ៉ាងណា អ្នកអាចយកការរិះគុណនោះមកពិចារណា ដោយស្វែងយល់ថាតើចំនុចមួយណាដែលអ្នកគួរតែលម្អ។ ធ្វើបែបនេះគឺអាចទាំងជួយអោយខ្លួនអ្នករីកចម្រើន និងមានភាពប្រសើរជាងមុនទៀតផង។

២. បង្កើនមិត្តអោយបានកាន់តែច្រើន

ប្រសិនជាអ្នកមាននរណាម្នាក់ដែលច្រណែនឈ្នានីសអ្នកហើយនោះ អ្នកអាចនឹងមិនខ្វល់ពីគេម្នាក់នោះបាន។ ម្យ៉ាងទៀត អ្នកគួរតែបង្កើនមិត្តភាពជាមួយអ្នករួមការងារអោយបានកាន់ច្រើន។ ការមានមិត្តរួមការងារនៅខាងអ្នកច្រើន គឺប្រៀបដូចជាការបង្កើតខែលមួយយ៉ាងរឹងមាំពីការឈ្នានីសរបស់អ្នកដទៃទៀតអញ្ចឹងដែរ។

៣. ព្យាយាមរក្សាទំនាក់ទំនងធម្មតា

ថ្វីត្បិតតែអ្នកប្រហែលជាមិនត្រូវជាមួយមិត្តរួមការងារដែលច្រណែននឹងអ្នកពិតមែន ប៉ុន្តែក្នុងនាមជាបុគ្គលិកដែលមានវិជ្ជាជីវះការងារម្នាក់ អ្នកមិនគួរមិននិយាយរកគេនោះឡើយ ព្រោះធ្វើបែបនេះនឹងធ្វើអោយអ្នកដទៃមើលរកគិតថាអ្នកជាមនុស្សពិបាកចុះសម្រុង រឺមិនសូវចេះយល់កាលះទេសះ។

៤. ប្រើទន់បង្រ្កាបរឹង

វិធីសាស្ត្រនេះគឺចង់សម្តៅថា មិនថាគេធ្វើយ៉ាងណាដាក់មកអ្នក ប្រសិនជាវាមិនប៉ះពាល់រហូតដល់អ្នកមិនអាចទប់កំហឹងបាន អ្នកមិនគួរតបតហើយ ព្រោះថាការអត់ធ្មត់មិនរើទៅវិញរបស់អ្នក គឺបង្ហាញថាពួកគេពុំមានតម្លៃអោយអ្នកទៅចំនាយពេលបែបនេះឡើយ ហើយអ្នកគឺជាមនុស្សដែលចិត្តទូលាយ ចេះគិត មិនដូចពួកគេនោះទេ។

៥. និយាយផ្ទាល់មុខ រឺស្វែងរកភាគីទី៣

ប្រសិនជាការច្រណែនឈ្នានីសនោះឈានចូលដល់ដំណាក់កាលដែលអ្នកមិនអាចទ្រាំបានហើយនោះ អ្នកអាចព្យាយាមនិយាយទល់មុខមួយនឹងមួយ ដើម្បីដឹងថាតើពួកគេត្រូវការអ្វី រឺចង់បានយ៉ាងណា។ លើសពីនេះទៅទៀត អ្នកអាចសុំអន្តរាគមន៍ពីអ្នកដែលពាក់ព័ន្ធណាម្នាក់ ដូចជាអ្នកដឹកនាំ រឺរាមច្បងជាដើម ដើម្បីអោយពួកគាត់ជួយដោះស្រាយពិចារណាលើបញ្ហាអ្នកទាំងពីរ៕

អត្ថបទល្អផ្សេងទៀត៖ បើមិត្តភក្តិអ្នកមាន ៧ ចំណុចនេះបញ្ជាក់ថាគេកំពុងច្រណែនឈ្នានីសនឹងអ្នកហើយ

មិត្តភក្តិ គឺជាអ្នកដែលយើងម្នាក់ៗអាចរួមសុខ រួមទុក្ខ និងចែករំលែកភាពសប្បាយរីករាយ ភាពសោកសៅជាមួយគ្នាបាន។ មិត្តភក្តិ គឺអាចជាមនុស្សដែលយល់ពីអ្នក ជាងនរណាៗ ទាំងអស់ ប៉ុន្តែក៏មិនប្រាកដថាគ្រប់មិត្តភក្តិរបស់យើងម្នាក់ៗ សុទ្ធតែល្អដូចអ្វីដែលយើងគិតនោះទេ។ ខាងក្រោមនេះ ជាចំណុច ៧ យ៉ាង ដែលអាចបញ្ជាក់ពីភាពច្រណែនឈ្នានីស ដែលមិត្តភក្តិរបស់អ្នកអាចនឹងមាន អាចនឹងកំពុងតែគិតមកលើរូបអ្នក៖ 

១. ពួកគេចង់ឃើញអ្នកបរាជ័យ ប៉ុន្តែសម្តែងចេញថាចង់ឃើញអ្នកជោគជ័យ

ក្នុងចំណោមមិត្តភក្តិទាំងអស់ មិត្តភក្តិប្រភេទនេះ តែងតែធ្វើល្អ ហើយបង្ហាញថាចង់ឃើញនូវជោគជ័យរបស់អ្នក ប៉ុន្តែតាមពិតទៅ ពួកគេមិនត្រឹមតែមិនជួយជ្រោមជ្រែងអ្នកឱ្យបានជោគជ័យនោះទេ ពួកគេថែមទាំងមានគំនិតអាក្រក់ ចង់ឃើញអ្នកបរាជ័យ។ ពួកគេអាចនឹងធ្វើអ្វីៗ ដើម្បីឱ្យអ្នកបរាជ័យផងដែរ។

២​. ពួកគេមិនទុកចិត្តនូវទង្វើល្អរបស់អ្នក

“ស៊ីលៀស រអៀសខ្លួន” ជាអ្វីដែលអាចប្រៀបធៀបទៅនឹងស្ថានការណ៏នេះបាន។ ដោយសារពួកគេមិនមានទឹកចិត្តស្មោះចំពោះអ្នក ដូចនេះនៅពេលដែលអ្នកធ្វើអំពើល្អ ក្នុងនាមជាមិត្តភក្តិល្អជាមួយគេ គេនឹងមិនទុកចិត្ត ហើយព្យាយាមចាប់កំហុសរបស់អ្នកគ្រប់ពេល។

៣. ពួកគេមានអារម្មណ៏មិនល្អ អារម្មណ៏ចាញ់ប្រៀប នៅពេលដែលអ្នកនៅក្បែរ

អាចជាអ្វីដែលធ្វើឱ្យពួកគេមានទឹកចិត្តច្រណែន គឺដោយសារពួកគេមានអារម្មណ៏ថាអ្នកកំពុងតែដណ្តើមអ្វីម្យ៉ាង មានអារម្មណ៏ថាពួកគេចាញ់ប្រៀបអ្នក នៅពេលដែលមានអ្នកនៅក្បែរ។ ខុសពីអារម្មណ៏មិត្តភាព ពួកគេរមែងគិតថាអ្នកជាគូសត្រូវទៅវិញ។

៤. ពួកគេព្យាយាមធ្វើឱ្យបានល្អជាងអ្នក

ពិតមែនថាមនុស្សម្នាក់ៗ តែងចង់ទទួលបានលទ្ធផលល្អ មិនថាកំពុងធ្វើអ្វីនោះទេ។ ប៉ុន្តែពួកគេ មិនមែនគ្រាន់តែចង់ជោគជ័យសម្រាប់ខ្លួនឯងនោះទេ អ្វីដែលពួកគេខំប្រឹងសម្រេចឱ្យបាននោះ គឺធ្វើយ៉ាងណាឱ្យពួកគេល្អជាងអ្នក ជោគជ័យលើសអ្នកតែប៉ុណ្ណោះ។

៥. ពួកគេមិនដែលពេញចិត្តនឹងអ្វីដែលខ្លួនមាននោះទេ

ថ្វីបើគេជោគជ័យដល់កម្រិតណាក៏ដោយ អ្វីដែលធ្វើឱ្យគេនៅតែមិនសប្បាយចិត្ត មិនស្កប់ស្កល់គឺភាពជោគជ័យរបស់អ្នក។ 

៦. ពួកគេមិនដែលឱ្យតម្លៃលើការជួយរបស់អ្នកនោះទេ

មិនថាអ្នកព្យាយាមយ៉ាងណា ដើម្បីជួយគេ ដើម្បីជម្រុញឱ្យគេបានជោគជ័យនោះទេ គេនឹងមិនឱ្យតម្លៃទៅលើអ្វីដែលអ្នកបានជួយគេនោះទេ ដោយសារគេមិនបានឱ្យតម្លៃទៅលើមិត្តភាពរបស់អ្នក។

៧. ពួកគេអាចជាមិត្តភក្តិជិតស្និទ្ធ ឬអាចជាមិត្តភក្តិល្អបំផុតរបស់អ្នក

អ្នកប្រហែលជាមិននឹកស្មានដល់ឡើយ ថាអ្នកដែលច្រណែន ស្អប់អ្នកជាងគេបង្អស់នោះ អាចជាមិត្តភក្តិជិតស្និទ្ធបំផុតរបស់អ្នក៕

មតិយោបល់

ពេញនិយម