មិនគួរអោយជឿ កាំប្រម៉ាសមុទ្រមានគុណសម្បត្តិច្រើនដល់ម្លឹង!
Connect with us

គួរដឹង

មិនគួរអោយជឿ កាំប្រម៉ាសមុទ្រមានគុណសម្បត្តិច្រើនដល់ម្លឹង!

បើអ្នកធ្លាប់លេងទឹកសមុទ្រ រឺឧស្សាហ៍ទៅសមុទ្រញឹកញាប់ អ្នកប្រាកដជាបានឃើញសត្វម្យ៉ាងដែលមានបន្លាស្រួចនៅជុំវិញខ្លួន ដែលវាអាចមាននៅតាមទឹករាក់ និងជ្រៅទៅតាមតំបន់។ សត្វប្រភេទនេះមានឈ្មោះថាកាំប្រម៉ាសមុទ្រ ដែលភាសាអង់គ្លេសហៅថា Sea Urchin។

ថ្វីត្បិតតែសត្វនេះមានសភាពគ្រោះថ្នាក់បន្តិចប្រសិនជាអ្នកជាន់វា រឺប៉ះពាល់វាដោយសាច់ទទេរមិនមានអ្វីការពារ ព្រោះវាអាចធ្វើអោយអ្នកមុត និងទទួលការឈឹចាប់បានយ៉ាងងាយស្រួល។ ទោះបីជាបែបនេះមែន វាក៏មានគុណសម្បត្តិច្រើនដែរដល់សុខភាព ដោយក្នុងនោះមានដូចជា៖

១. ជាតិស័ង្កសី

មានអាហារមិនច្រើនមុខនោះទេដែលមានផ្ទុកសារធាតុស័ង្កសី ប៉ុន្តែអ្នកអាចរកវាបានយ៉ាងងាយស្រួលនៅក្នុងសាច់របស់សត្វកាំប្រម៉ាសមុទ្រនេះ។ ជាតិស័ង្កសីនេះគឺមានសារះសំខាន់បំផុតនៅក្នុងការព្យាបាលរបស់ទាំងក្នុង និងក្រៅរាងកាយ។

២. វីតាមីន C

ប្រសិនជាអ្នកគិតថាវីតាមីន C មានតែនៅក្នុងផ្លែក្រូច ផ្លែស្វាយ រឺបន្លែស្លឹកពណ៌បៃតងជាដើមនោះ អ្នកយល់ខុសហើយ។ នៅក្នុងកាំប្រម៉ាសមុទ្រ គឺមានផ្ទុកសារធាតុនេះច្រើនដូចជានៅក្នុងបន្លែផ្លែឈើដែលបានរៀបរាប់ខាងលើនេះអញ្ចឹងដែរ។

៣. កាឡូរី

ការទទួលទានកាំប្រម៉ាសមុទ្រអាចធ្វើអោយអ្នកមានកម្លាំងខ្លាំងជាងមុននៅក្នុងការបំពេញការងារ ព្រោះវាជួយអោយឈាមយើងដើរបានស្រួលល្អ។

៤. ប្រូតេអ៊ីន

នៅក្នុង១០០ក្រាមនៃកាំប្រម៉ាសមុទ្រ គឺមានផ្ទុកសារធាតុប្រូតេអ៊ីនចិញ្ចឹមដល់ទៅ ១៣.៣ក្រាមឯណោះ ដែលចំនួននេះគឺច្រើនណាស់ ដើម្បីជួយដល់ការលូតលាស់នៃរាងកាយ។

៥. ជំនួយសុខភាពផ្លូវភេទ

ប្រសិនជាអ្នកកំពុងមានបញ្ហាខាងការបន្តពូជ រឺសុខភាពផ្លូវភេទរបស់អ្នក អ្នកអាចទទួលទានកាំប្រម៉ាសមុទ្រដើម្បីដោះស្រាយបញ្ហានេះបាន ព្រោះថាវាមានសារធាតុដែលអោយឈាមដើរបានស្រួល ដូច្នេះហើយវាអាចជួយសម្រួលដល់បញ្ហាផ្លូវភេទរបស់អ្នកដែរ៕

អត្ថបទល្អផ្សេងទៀត៖ គុណសម្បត្តិនឹកស្មានមិនដល់នៃការទទួលទានត្រាវ

ចំនីអាហារធម្មជាតិដែលយើងបរិភោគនីមួយៗសុទ្ធតែមានសារៈប្រយោជន៍ផ្សេងៗគ្នាទៅតាមប្រភេទរបស់វា។ ក្នុងនោះត្រាវ ក៏ជាអាហារដែលផ្ទុកទៅដោយគុណសម្បត្តិជាច្រើនផងដែរ ខណះដែលវាអាចយកមកប្រើប្រាស់ក្នុងការធ្វើជាម្ហូប រឺបង្អែមបានយ៉ាងច្រើនមុខ។ ខាងក្រោមនេះគឺជាគុណសម្បតិ្តដែលមិនគួរអោយជឿដែលអ្នកអាចទទួលបានពីការទទួលទានវា៖

១. ប្រព័ន្ធរំលាយអាហារ

ភាពទន់ខ្សោយនៃប្រព័ន្ធរំលាយអាហារគឺបណ្តាលមកពីអ្នកបរិភោគអាហារដែលមិនសូវមានផ្ទុកសារធាតុសរសៃរគ្រប់គ្រាន់ ប៉ុន្តែជាមួយនឹងការបរិភោគមើមត្រាវ អ្នកមិនចាំបាច់បារម្ភនឹងបញ្ហានេះនោះទេ។ សារធាតុសរសៃរនៅក្នុងវានោះនឹងគ្រប់គ្រាន់សម្រាប់ប្រព័ន្ធរំលាយអាហាររបស់អ្នកធ្វើការបានយ៉ាងងាយស្រួល។

២. ការពារជម្ងឺមហារីក

វីតាមីន និងសារធាតុអង់ទីអុកស៊ីដង់ គឺសុទ្ធសឹងតែជាសារធាតុដ៏សំខាន់បំផុតដែលរាងកាយយើងត្រូវការដើម្បីទប់ទល់ប្រឆាំងនឹងកោសិកាដែលអាចបង្កជាជម្ងឺមហារីក ហើយពួកវានេះអាចរកបាននៅក្នុងមើមត្រាវ។

៣. ការពារជម្ងឺទឹកនោមផ្អែម

ដើម្បីការពារជម្ងឺទឹកនោមផ្អែម ការបរិភោគអាហារដែលផ្ទុកសារធាតុសរសៃរច្រើនគឺជារឿងសំខាន់។ ដោយសារតែនៅក្នុងត្រាវមានផ្ទុកទៅដោយសារធាតុសរសៃរជាច្រើន ដែលពួកវាអាចជួយបញ្ចេញអរម៉ូនអាំងសូលីនអោយច្រើននៅក្នុងរាងកាយ វាអាចជួយបង្ការអ្នកពីជម្ងឺទឹកនោមផ្អែមបានយ៉ាងមានប្រសិទ្ធិភាព។

៤. ជំនួយភ្នែក

ប្រសិនជាអ្នកធ្វើការងារទាក់ទងនឹងកុំព្យូទ័រ រឺអេក្រង់ពន្លឺច្រើនដែលអាចបង្កជាបញ្ហាភ្នែក បរិភោគត្រាវអាចជួយអ្នកពីបញ្ហាទាំងនោះបាន ដោយសារតែសារធាតុបេតាកេរ៉ាទីនដែលនៅក្នុងមើមវានោះ មានតួនាទីការពារភ្នែក និងធ្វើអោយសុខភាពចក្ខុអ្នកកាន់តែល្អ។


៥. ជំនួយស្បែក
ប្រសិនជាអ្នកមានស្បែកមិនសូវភ្លឺស្អាត និងស្រស់ថ្លា កុំបារម្ភអី! នៅក្នុងផ្លែត្រាវមាន វីតាមីនC ដែលជាវីតាមីនសំខាន់បំផុតនៅក្នុងការជំនួយដល់ការលូតលាស់នៃស្បែក និងធ្វើអោយស្បែកមានសុខភាពល្អ។

៦. ជួយដល់ប្រព័ន្ធស៊ាំ

វីតាមីនC ដែលនៅក្នុងត្រាវ បានដើរតួនាទីជា អង់ទីអុកស៊ីដង់ ដែលវានេះមានតួនាទីនៅក្នុងការពង្រឹងប្រព័ន្ធស៊ាំ ក៏ដូចជាបង្ការជម្ងឺបេះដូង រឺការបៀតបៀនដោយមេរោគផ្សេងៗជាច្រើនទៀត។

៧. ជួយដល់ចលនាឈាម

ដោយសារតែនៅក្នុងត្រាវក៏សម្បូរទៅដោយសារធាតុដែក ដែលសារធាតុនេះសុទ្ធតែជាពពួកសារធាតុសំខាន់នៅក្នុងការផលិតអុកស៊ីសែននៅក្នុងឈាម វាជួយអោយឈាមអ្នកដើរបានល្អ និងបង្ការបញ្ហាខ្វះជាតិដែកទៀតផង៕

មតិយោបល់

អន្តរជាតិ2 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ3 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត3 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK