​គ្រាន់តែ​ឈឺបំពង់ក​រសោះ គួរតែ​ឲ្យ​ពេទ្យ​ពិនិត្យ​ដែរ​ទេ​?
Connect with us

សុខភាព & សម្រស់

​គ្រាន់តែ​ឈឺបំពង់ក​រសោះ គួរតែ​ឲ្យ​ពេទ្យ​ពិនិត្យ​ដែរ​ទេ​?

ការ​ឈឺបំពង់ករ​នេះ​ចង់​សម្តៅ​ទៅលើ​ការឈឺចាប់ រមាស់ ឬ​រលាក​នៅ​តំបន់​បំពង់ករ​។ វា​អាច​ជា​រឿង​មួយ​ធ្វើ​ឲ្យ​ពិបា​កលេប​អាហារ ឬ​ទឹក ហើយ​ការឈឺចាប់​អាច​នឹង​កាន់តែ​ខ្លាំង​ទៅៗ​នៅពេល​ព្យាយាម​លេប​អាហារ​។ ក្រៅពី​ឈឺចាប់​បែបនេះ អ្នក​អាច​នឹង​មាន​អា​ការៈបន្ថែម​ទៀត​ដូចជា​៖
•​    ​ស្ងួត​បំពង់ករ​
•​    ​ហើម​ក្រពេញ​នៅ​តំបន់​ករ​
•​    ​មាន​ស្នាម​សរៗ​នៅលើ​ក្រពេញ​អា​មី​ដា​ស​
•​    ​សម្លេង​ស្អក​

ការ​ឈឺបំពង់ករ​អាច​កើតឡើង​លើ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​ការ​ប្រឈម​នឹង​បញ្ហា​នេះ​នឹង​កាន់តែ​ខ្ពស់​ចំពោះ​មនុស្ស​មួយចំនួន​ដូចជា​៖
•​    ​ក្មេងៗ​
•​    ​អ្នក​ជក់បារី​
•​    ​អ្នក​មាន​ប្រតិកម្ម​នឹង​អ្វីមួយ​
•​    ​អ្នក​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​

ភាគច្រើន​ជំងឺ​ឈឺបំពង់ករ​មិន​ត្រូវការ​គ្រូពេទ្យ​ដើម្បី​ព្យាបាល​ព្រោះ​វា​តែងតែ​ជា​ទៅ​វិញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​ខ្លី​។ ប៉ុន្តែ អ្នក​គួរតែ​ទៅឲ្យ​ពេទ្យ​ពិនិត្យ និង​ព្យាបាល​បើសិនជា​ការ​ឈឺបំពង់ក​រ​នោះ​មាន​រយៈពេល​យូរ​ជាង​មួយ​សប្តាហ៍​។ អ្នក​ក៏​ត្រូវតែទៅ​ជួប​ពេទ្យ​ដែរ​បើ​សិន​ជា​អ្នក​ធ្លាប់​មាន​អា​ការៈបន្ថែម​ដូចខាងក្រោម​នេះ​ទៀត​៖
•​    ​ពិបាក​ដកដង្ហើម​
•​    ​ឈឺ​សន្លាក់​
•​    ​ឈឺ​ត្រចៀក​
•​    ​ឡើង​កន្ទួល​រមាស់​
•​    ​ក្តៅខ្លួន​លើស ៣៨,៣​អង្សារ​
•​    ​ស្លេស​មាន​ឈាម​
•​    ​ឡើង​ដុំ​អ្វី​មួយ​នៅ​បំពង់ករ​
•​    ​សម្លេង​ស្អក​យូរ​ជាង​ពីរ​សប្តាហ៍​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​

ប្រភព​៖ healthline

មតិយោបល់

ពេញនិយម