តើអ្វីទៅជាជម្ងឺឈាមសស៊ីឈាមក្រហម?
Connect with us

សុខភាព & សម្រស់

តើអ្វីទៅជាជម្ងឺឈាមសស៊ីឈាមក្រហម?

អោយតែលឺដល់ឈ្មោះជម្ងឺឈាមសស៊ីឈាមក្រហម អ្នកអានប្រាកដជាធ្លាប់បានលឺពីមុនមកហើយ ដោយសារតែជម្ងឹនេះមិនមែនជាជម្ងឺអ្វីថ្មីចម្លែកដែលមិនធ្លាប់មានពីមុនទេ ប៉ុន្តែបើកាលណាលឺដល់ជម្ងឺនេះហើយ ព្រោះថានឹងចាត់ទុកវាជាជម្ងឺប្រភេទធ្ងន់ធ្ងរ ព្រោះអ្នកជម្ងឺប្រភេទនេះសឹងតែមិនអាចទទួលការជាសះស្បើយដាច់ផង មិនថាព្យាបាលប៉ុណ្ណានោះទេ។

តើអ្វីទៅជាជម្ងឺឈាមសស៊ីឈាមក្រហម?

ជម្ងឺមហារីកគ្រាប់ឈាមនេះ គឺជាប្រភេទជម្ងឺមហារីក ដែលជាមនុស្សមួយចំនួនអាចហៅថាជាជម្ងឹមហារីកគ្រាប់ឈាម រឺមហារីកខួរឆ្អឹងខ្នងជាដើម។

ជាទូទៅ មិនថាគ្រាប់ឈាមស រឺគ្រាប់ឈាមក្រហមក៏ដោយ មុននឹងពួកវាចូលមកដល់ក្នុងឈាម វាត្រូវឆ្លងកាត់ដំណាក់កាលមួយសិននៅឯខួរឆ្អឹងខ្នង ដែលហៅថាកោសិកាដើមរបស់គ្រាប់ឈាមស។

នៅក្នុងការវិវត្តនោះ គ្រាប់ឈាមត្រូវឆ្លងកាត់ច្រើនដំណាក់កាល ដូច្នេះប្រសិនជានៅក្នុងដំណាក់កាលណាមួយដែលវាទទួលរងការប៉ះពាល់ដល់ជាតិពុល រឺមេរោគផ្សេងៗនោះ វានឹងធ្វើអោយកោសិកាដើមឈាមសនោះមានការផលិតមិនប្រក្រតី។

នៅពេលនោះហើយដែលឈាមសនោះចាប់ផ្តើមពង្រីកខ្លួនវាខុសពីប្រក្រតី ហើយចូលខ្លួនទៅកន្លែងនានា និងលុបឈាមក្រហមតាមកន្លែងទាំងនោះ។

ជម្ងឺនេះអាចកើតឡើងដោយមូលហេតុផ្សេងៗគ្នា។ ថ្វីត្បិតតែពុំមាននរណាម្នាក់អាចកំណត់បានច្បាស់លាស់ពីការកកើតឡើងនៃវាក៏ដោយ មានករណីជាច្រើន វាបានកើតឡើងតពូជតាមសែន រឺដោយសារតែអ្នកជម្ងឹនោះមានជាតិពុល រឺវិទ្យុសកម្មនៅក្នុងខ្លួនច្រើនពេក។

អ្នកជម្ងឺប្រភេទនេះច្រើនមានទឹកមុខស្លេកស្លាំង អស់កម្លាំង ល្ហិតល្ហៃ ឧស្សាហ៍វិលមុខ។ ក្រៅពីនោះទៀត នៅលើស្បែករបស់ពួកគេអាចមានលក្ខណះជាំៗដុំៗខុសពីស្បែកគេធម្មតា រឺមានឈាមហូររិចៗចេញតាមអញ្ចាញធ្មេញជាដើម។

ទាក់ទងជាមួយនឹងអ្នកដែលរកឃើញថាខ្លួនមានជម្ងឺនេះ អ្នកគួរតែឆាប់ទៅរកគ្រូពេទ្យជំនាញដើម្បីធ្វើរោគវិនិច្ឆ័យអោយបានច្បាស់លាស់ ដើម្បីទទួលការព្យាបាលអោយបានទាន់ពេលតាមវិជ្ជបញ្ជា៕

អត្ថបទល្អផ្សេងទៀត៖ ហេតុអ្វីបានជាអ្នកមានបញ្ហាចេញឈាមតាមទ្វារធំនៅពេលបន្ទោរបង់?

ការបន្ទោរបង់ គឺជារឿងសំខាន់ ព្រោះថាជារៀងរាល់ថ្ងៃ អ្នកត្រូវកម្ចាត់ជាតិពុលដែលមាននៅក្នុងខ្លួននោះអោយបានទៀងទាត់ល្អ ដោយវានេះហើយអាចធ្វើបានតាមរយះការបន្ទោរបង់ ព្រោះថាលាមកដែលចេញមកក្រៅនោះគឺសុទ្ធតែជាកាកសំនល់ដែលមិនល្អ រឺសំនល់ដែលត្រូវបានសរីរាង្គបឺតយកជីវជាតិអស់។

ថ្វីត្បិតតែបែបនេះមែន សម្រាប់មនុស្សមួយចំនួន ការបន្ទោរបង់អាចជារឿងដែលពិបាកសម្រាប់ពួកគេ ព្រោះថាពួកគេអាចនឹងមានអារម្មណ៍ឈឺចាប់ ដោយពេលខ្លះវាអាចមានឈាមចេញមកតាមនោះផងដែរ។ ការចេញឈាម និងឈឺចាប់នៅពេលបន្ទោរបង់អាចបណ្តាលមកពីមូលហេតុច្រើនមួយចំនួន ដែលក្នុងនោះមានមនុស្សភាគច្រើនគិតថាវាទាក់ទងនឹងជម្ងឺរឹសដូងបាត។ ទោះជាយ៉ាងណាក៏ដោយ បញ្ហានេះអាចត្រូវនឹងជម្ងឺមួយប្រភេទទៀតដែលមានឈ្មោះថា ការដាច់រលាត់ទ្វារលាមក (Fissure anale)។

តើជម្ងឺការដាច់រលាត់ទ្វារលាមកជាអ្វី ?

ការដាច់រលាត់ទ្វារលាមក រឺFissure anale គឺជាការដាច់រលាត់ស្បែកនៃច្រកទ្វារលាមកដែលបង្កឲ្យមានការឈឺចាប់ខ្លាំងនិង មានឈាមក្រហមស្រស់បន្តិចបន្តួចនៅពេលបន្ទោបង់ ។ ជំងឺនេះអាចកើតមានលើមនុស្សប្រុសស្រី គ្រប់វ័យ សូម្បីតែកូនក្មេងតូចៗ ។

មូលហេតុដែលបណ្តាលអោយកើតមានបញ្ហានេះគឺអាចមកពីលាមកមានលក្ខណះរឹងពេក មានស្ថានភាពរាគរូសខ្លាំង រឺមានពេលខ្លះទៀតស្ថានភាពនេះអាចកើតមានដោយសារតែស្រ្តីទើបតែសម្រាលកូនរួច។ មូលហេតុកម្រផ្សេងៗដែលបណ្តាលអោយមានជម្ងឺនេះគឺវាអាចពាក់ព័ន្ធនឹងជំងឺកាមរោគ របេង មហារីកបាត រលាកពោះវៀនរ៉ាំរ៉ៃ ។ល។

ភាគច្រើននៃជំងឺនេះមិនមែនជាជំងឺធ្ងន់ធ្ងរនោះទេ និងអាចព្យាបាលជាសះស្បើយ ប៉ុន្តែវាអាចកើតមានឡើងវិញ ប្រសិនបើលោកអ្នកមានបញ្ហាក្នុងការបន្ទោបង់បន្តទៀត។ ប្រសិនបើជំងឺនេះទើបតែកើតមាន វាអាចនឹងជាសះស្បើយយ៉ាងងាយ។ ប៉ុន្តែក្នុងករណីដែលលោកអ្នកមានអាការៈបែបនេះជាប់មករហូតចាប់ពីពីរខែឡើងទៅ យើងហៅថាជាការរលាត់ដាច់រ៉ាំរ៉ៃដែលតម្រូវឲ្យមានការព្យាបាលត្រឹមត្រូវ។

ការព្យាបាលដោយថ្នាំ គឺជាជម្រើសទីមួយសម្រាប់ការរលាត់ដាច់ថ្មីៗក៏ដូចជារ៉ាំរ៉ៃ។ គោលការណ៍ដែលសំខាន់ជាងគេបំផុតក្នុងការព្យាបាលជំងឺនេះ គឺព្យាបាលមូលហេតុនៃជំងឺ (លាមករឹង រាករូស កាមរោគ របេង ។ល។) ក្រៅពីនេះ ជម្ងឺនេះក៏មានថ្នាំលាបជួយឲ្យឆាប់សះ និងថ្នាំលេបបំបាត់ការឈឺចាប់។ ប្រសិនជាករណីធ្ងន់ធ្ងរ ជួនកាលគឺតម្រូវអោយមានការវះកាត់ទៀតផង។

គួរបញ្ជាក់ផងដែរថា សម្រាប់វិធីការពារដើម្បីកុំអោយកើតមាននូវជម្ងឺនេះ ជម្រើសដ៏ល្អបំផុតគឺការបរិភោគបន្លែផ្លែឈឺ ទទួលទានទឹកស្អាតនិង ហាត់ប្រាណឲ្យបានច្រើន ដើម្បីបង្ការលាមករឹង ឬរាគរូស៕

មតិយោបល់

ពេញនិយម