ដើមកំណើតនៃភ្លើងស្តុប កើតចេញមកពីអញ្ចឹងសោះ!
Connect with us

គួរដឹង

ដើមកំណើតនៃភ្លើងស្តុប កើតចេញមកពីអញ្ចឹងសោះ!

នៅពេលដែលអ្នកធ្វើដំណើរតាមដងផ្លូវជារៀងរាល់ថ្ងៃ អ្នកប្រាកដជាបានឃើញនៅតាមផ្លូវនោះត្រូវបានបំពាក់ដោយភ្លើងស្តុបជាច្រើន ដែលពួកវាគឺជាភ្នាក់ងារយ៉ាងសំខាន់នៅក្នុងការជួយសម្រួលចរាចរណ៍ទៅមកជារៀងរាល់ថ្ងៃ។

តើភ្លើងស្តុបមានដើមកំណើតមកពីណា?

តាមការសិក្សាស្រាវជ្រាវបានបង្ហាញអោយឃើញថាភ្លើងស្តុបដែលបានបង្កើតអោយប្រើប្រាស់មុនគេបង្អស់នោះ គឺចាប់ផ្តើមនៅក្នុងប្រទេសអង់គ្លេស។ កាលណោះ ដើម្បីសម្រួលចរាចរណ៍លើដងផ្លូវជារៀងរាល់ថ្ងៃ គឺតម្រូវអោយមានប៉ូលីសចរាចរណ៍ដែលចាំធ្វើការ និងបញ្ជាចរាចរណ៍។

ដើម្បីជួយជំនួសដល់ដៃជើងប៉ូលីសចរាចរណ៍ គេបានបង្កើតភ្លើងស្តុបឡើងនៅឆ្នាំ ១៨៦៨ ប៉ុន្តែនៅកាលនោះ ភ្លើងស្តុបនោះមានលក្ខណះជាប្រភេទដុតដោយប្រើប្រាស់ហ្គាស និងភ្លើង។

ទោះជាយ៉ាងណាក៏ដោយ វាមិនត្រូវបានគេដាក់ចោលអោយដំណើរការខ្លួនឯងហើយ ពោលគឺមានប៉ូលីសម្នាក់ដែរចាំនៅធ្វើសញ្ញា និងបញ្ជាមមើលការខុសត្រូវភ្លើងស្តុបនោះ។

មិនបានប៉ុន្មានផង នៅឆ្នាំ ១៨៦៩ វាក៏បង្កជាបញ្ហាមួយ ដោយសារតែវាបានផ្ទុះ ហើយធ្វើអោយប៉ូលីសជាច្រើនបានស្លាប់ និងរបួស។ ដោយសារតែមើលឃើញពីភាពចាំបាច់របស់វានៅក្នុងការសម្រួលដល់ចរាចរណ៍ គេមិនបានបំបាត់វាចោលនោះទេ។

ផ្ទុយទៅវិញ គេបានអភិវឌ្ឍន៍វាអោយបានលក្ខណះទំនើបជាងមុន ពោលគឺនៅក្នុងកំឡុងទស្សវត្សឆ្នាំ ១៨៩០ ប៉ូលីសចរាចរណ៍ម្នាក់ឈ្មោះ Earnest Sirrinបានច្នៃគំនិតខ្លួន បង្កើតភ្លើងស្តុបអូតូម៉ាតិចមួយ ដោយដាក់អោយប្រើប្រាស់ដំបូងនៅក្នុងទីក្រុងឈីកាហ្កូ និងទីក្រុងផ្សេងទៀតពេញសហរដ្ឋអាមេរិចតាំងពីពេលនោះមក។

នៅពេលក្រោយៗមក ភ្លើងស្តុបនោះមានអភិវឌ្ឍន៍ទៅមុខកាន់តែខ្លាំងទៀត ដោយមានដូចជាបង្កើតនាទីដើម្បីអោយអ្នកធ្វើដំណើរអាចត្រៀមខ្លួនដឹងថាខ្លួនគួរអាចទៅមុខបានរឺក៏ត្រូវឈប់ និងបង្កើតភ្លើងស្តុបដែលអាចកំនត់នាទីខ្លួនឯងតាមឡានតិចរឺច្រើនទៀតផងដែរ៕

អត្ថបទល្អផ្សេងទៀត៖ ជឿទេថា គ្រាប់បែកបរិមាណូមានដើមកំណើតតាំងពីជាងមួយលានឆ្នាំមុន?

ថ្មីៗអ្នកវិទ្យាសាស្រ្តបានដុតដៃដុតជើងស្រាវជ្រាវពីករណីមួយដែលមានកើតឡើងបន្ទាប់ពីក្រុមហ៊ុនមួយនៅប្រទេសបារាំងបានកម្មង់ទិញរ៉ែអ៊ុយរ៉ាញ៉ូមពីតំបន់អូក្លូ ប្រទេសហ្គាប៊ន ទ្វីបអាហ្រ្វិច ហើយប្រទេះឃើញហេតុមិនគួរអោយជឿ។ ហេតុដែលមិនគួរអោយជឿនោះគឺដោយសារតែសារធាតុរ៉ែអ៊ុយរ៉ាញ៉ូមដែលពួកគេកម្ម៉ង់នេះធ្លាប់ត្រូវបានគេបំលែងម្តងរួចមកហើយ។

មិនចាំយូរ ក្រុមហ៊ុននោះក៏បានទាក់ទងអ្នកវិទ្យាសាស្ត្រអោយតាមដានស្រាវជ្រាវពីករណីមួយនេះ ដើម្បីចង់ដឹងថាមានអ្វីកើតឡើងចំពោះរ៉ែទាំងនោះ។ បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងម៉ឺងម៉ាត់ ពួកគេបានរកឃើញពីការដ្ឋានមួយដ៏ធំសម្បើម ដែលត្រូវបានគេស្គាល់ថាការដ្ឋានបំលែងសារធាតុនុយក្លេអ៊ែរ ដែលមានអាយុកាលតាំងពីជិត២លានឆ្នាំមុន និងត្រូវបានដំណើរការអស់រយះពេលជាង ៥សែនឆ្នាំមកហើយ។

មុនពេលប្រទះហេតុការណ៍នេះ អ្នកវិទ្យាសាស្ត្រតែងតែគិតថា មានតែកោសិកាសរីរាង្គប៉ុណ្ណោះដែលមាននៅក្នុងបរិយាកាសផែនដីមុនពេលដែលមានកំណើតធម្មជាតិ និងសត្វដំបូងបំផុត ប៉ុន្តែបើបែបនេះមែន តើមាននរណាដែលជាអ្នកបង្កើតសារធាតុបំលែងនុយក្លេអ៊ែរនេះទៅ? សូម្បីតែអ្នកប្រាជ្ញជំនាញខាងនេះ គឺលោក ក្លែន ស៊ីបើក្ស ក៏បានអះអាងដែរថា សារធាតុនេះមិនអាចគិតឡើងដោយឯកឯងពីធម្មជាតិនោះទេ ហើយវាត្រូវតែជាស្នាដៃរបស់មនុស្ស រឺក៏នរណាម្នាក់។ ហេតុផលដែលធ្វើអោយលោកហ៊ានអះអាងដូចនេះ គឺដោយសារតែវាមានលក្ខខណ្ឌច្រើនដើម្បីអោយអ៊ុយរ៉ាញ៉ូមមានប្រតិកម្ម។

ក្នុងនោះលក្ខខណ្ឌទី១គឺទឹកដែលយកមកដាក់នៅក្នុងប្រតិកម្មបំលែងនោះគឺត្រូវតែសុទ្ធបំផុត។ មួយទៀតគឺ សារធាតុម្យ៉ាងឈ្មោះU-235 ក៏ត្រូវការជាចាំបាច់ដើម្បីដោយមានការសាយផាយសារធាតុនុយក្លេអ៊ែរដែរ ។ វិស្វករជំនាញខាងនេះក៏បានបញ្ជាក់ដែរថា តំបន់អូក្លូនោះមានសារធាតុ U-235 មិនគ្រប់គ្រាន់អោយវាមានប្រតិកម្មបំលែងដោយខ្លួនឯងឡើយ។

សមត្ថកម្មទាំងនេះមិនគ្រប់គ្រាន់អោយអ្នកវិទ្យាសាស្រ្តរកចម្លើយឃើញនោះទេ ប៉ុន្តែវាបានបញ្ជាក់ច្បាស់ថា ផែនដីរបស់យើងមិនមែនមានត្រឹមតែកោសិកាសរីរាង្គតូចល្អិតរស់នៅនាពេលនោះនោះទេ។ តើអាចទៅរួចទេដែលកាលនោះមានភាវះចម្លែកដែលមានបច្ចេកវិទ្យាជឿនលឿនអាចបម្លែងសារធាតុនេះបាន? ចម្លើយគ្មាននរណាម្នាក់ដឹងឡើយ។ ចុះបើអ្នក តើអ្នកគិតយ៉ាងណាដែរ?

មតិយោបល់

ពេញនិយម