រឿងល្អៗទាំង៤ដែលអ្នកអាចរៀនបានពីដូណាល់ ត្រាំ!
Connect with us

បែបផែនជីវិត

រឿងល្អៗទាំង៤ដែលអ្នកអាចរៀនបានពីដូណាល់ ត្រាំ!

តាំងពីលោកប្រធានាធិបតីឡើងកាន់តំណែងនៅសហរដ្ឋអាមេរិចមក មកទទួលបានការគាំទ្រ ស្ទើរតែស្មើរនឹងការប្រឆាំងទៅហើយ ពោលគឺមានបាតុកម្មអហិង្សាជាច្រើនត្រូវបានធ្វើឡើងក្នុងន័យសម្តែងការមិនពេញចិត្តទៅកាន់ការដឹកនាំរបស់លោក។

ប៉ុន្តែតើលោកដូណាល់ ត្រាំ ពិតជាអន់ដល់ថ្នាក់នេះមែនរឺ? ខាងក្រោមនេះគឺជារឿងល្អៗទាំង៤ដែលអ្នកអាចរៀនបានពីដូណាល់ ត្រាំ!

១. ការសម្រេចចិត្ត

ដោយសារតែលោកដូណាល់ ត្រាំ មានបទពិសោធន៍ជាអ្នកជំនួញដ៏ល្បី ដូច្នេះប្រសិនជានិយាយពីការសម្រេចចិត្តផ្នែកវិនិយោគអាជីវកម្ម គឺលោកជាបទពិសោធន៍ដ៏ល្អមួយ។ លោកតែជឿថា ការវិនិយោគដ៏ត្រឹមត្រូវបំផុតគឺ គឺការមិនធ្វើអ្វីទាំងអស់។

នេះគឺមានន័យថា បើទោះបីជាការវិនិយោគតម្រូវអោយអ្នកត្រូវហ៊ានធ្វើអ្វីមួយជាមួយនឹងហានិភ័យ អ្នកក៏ត្រូវដឹងដែរថាតើវាមានតម្លៃអោយអ្នកប្រថុយរឺអត់។ ប្រសិនជាវាមិនមាននោះទេ អ្នកគួរតែនៅស្ងៀម ប្រសើរជាធ្វើការហើយនាំអោយខាតប្រយោជន៍ទៀត។

២. រៀបចំគោលដៅ

សម្រាប់លោក លោកចូលចិត្តរៀបចំគោលដៅ និងព្យាយាមសម្រេចការងារអោយបានធំ និងច្រើន។ លោកជឿថាកាលណាដែលយើងកំណត់ការងារអោយបានច្រើន និងធំនោះ បើទោះបីជាយើងសម្រេចមិនបានវាទាំងស្រុងក៏ដោយ ក៏យើងអាចសម្រចវាបានច្រើនជាងអ្វីដែលយើងគិតថាយើងអាចធ្វើបានដែរ។

៣. ទំនុកចិត្ត

បើនិយាយពីរឿងទំនុកចិត្តលើខ្លួនឯងវិញ មនុស្សម្នាក់ៗសុទ្ធតែគួរតែរៀនពីលោកដូណាល់ ត្រាំ។ លោកតែងតែប្រាប់ខ្លួនឯងមុននឹងធ្វើអ្វីមួយក៏ដោយថាលោកនឹងធ្វើវាបាន។

ឧទាហរណ៍ដ៏ល្អមួយគឺ ថ្វីត្បិតតែលោកមិនធ្លាប់ដឹកនាំប្រទេសពីមុនមក ប៉ុន្តែលោកមិនដែលគិតថាលោកមិនអាចដឹកនាំប្រទេសមហាអំនាចមួយបាននោះទេ។ ដូច្នេះធ្វើអ្វីក៏ដោយ អ្នកគួរតែប្រាប់ខ្លួនឯងសិនថាអ្នកអាចធ្វើបាន។

៤. ថ្លឹងថ្លែងការងារ និងពេលសម្រាក

ពាក្យមួយឃ្លារបស់លោកដូណាល់ ត្រាំបាននិយាយថា បើអ្នកជ្រុលតែចំនាយពេលដើម្បីថ្លឹងថ្លែងពេលធ្វើការ និងពេលសម្រាកអោយស្មើគ្នា ហេតុអ្វីមិនចំនាយពេលនោះធ្វើការអោយរីករាយតែម្តងទៅ?

នេះចង់បង្ហាញថា មិនថាអ្នកធ្វើអ្វីនោះទេ អ្នកត្រូវតែស្រលាញ់ និងចេះបង្កើតសេចក្តីសុខពីការងារដែលអ្នកធ្វើនោះ អញ្ចឹងទើបអ្នកអាចសប្បាយចិត្តរហូតបាន៕

អត្ថបទល្អផ្សេងទៀត៖ តើ ដូណាល់ត្រាំ មានប្រវត្តិបែបណាទៅមុនអាចក្លាយជាប្រធានាធិបតីមហាអំណាចពិភពលោកបាន?

នៅឆ្នាំ 2016 នរណាៗក៏ស្គាល់ដែរពេលលឺឈ្មោះ លោក ដូណាល់ ត្រាំ (Donald John Trump) ដោយសារលោកជាបេក្ខជនប្រជែងតំណែងប្រធានាធិបតីទី 45 របស់សហរដ្ឋអាមេរិក និងក្រោយមកបានទទួលជ័យជំនះជាប្រធានាធិតបតី។ ដូចនេះ Anarchak សូមនាំប្រិយមិត្តមកតាមដានថា តើលោកមានប្រវត្តិបែបណាទៅ?

លោក ដូណាល់ ត្រាំ កើតនៅឆ្នាំ 1946 នៅរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក។ លោកធ្លាប់ជាអ្នកជំនួញដ៏ធំមួយរូបផ្នែកអចលនទ្រព្យនៅក្នុងប្រទេស ជាផលិតករទូរទស្សន៍ និងអ្នកនយោបាយដ៏ល្បីមួយរូបដោយសារតែពាក្យសម្ដី និងនយោបាយដ៏ចម្រូងចម្រាស់របស់លោក។

Image result for DONALD TRUMP​ young

លោកបានធំដឹងក្ដីនៅទីក្រុងញូវយ៉កផ្ទាល់ និងបានទទួលបរិញាប័ត្រផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ ផេនស៊ីលវ៉ានៀ នៅឆ្នាំ 1968។

នៅឆ្នាំ 1971 លោកបានស្នងតំណែងបន្តពីមុខជំនួញឪពុករបស់លោក និងកាន់កាប់អចលនទ្រព្យ និងគម្រោងសំណង់ធំៗជាច្រើន។

លោកបានប្រឡូកក្នុងជំនួញផ្នែកការផ្សព្វផ្សាយតាមទូរទស្សន៍តាំងពីឆ្នាំ 1996 និងបានឈានជើងចូលនយោបាយនៅឆ្នាំ 2000​ តែបានដកថយវិញមួយរយៈ។

នៅឆ្នាំ​ 2015 លោកបានឈរឈ្មោះជាបេក្ខជនប្រធានាធិបតីប្រចាំគណបក្សសាធារណរដ្ឋ និងបានទទួលប្រជាប្រិយភាពយ៉ាងឆាប់រហ័ស ហើយនៅឆ្នាំ 2016 លោកបានក្លាយជាបេក្ខជនតំណាងគណបក្ស ប្រជែងនឹងបេក្ខជនពីគណបក្សប្រជាធិបតេយ្យ។ ហើយក្រោយការរាប់សន្លឹកឆ្នោតជាតិនៅខែ វិច្ឆិកា លោកជាអ្នកទទួលជ័យជម្នះ។

ទោះទទួលបានជោគជ័យក៏ដោយ លោកក៏ប្រទះនឹងរឿងអាស្រូវច្រើន និងការរិះគន់ទៅលើនយោបាយប្លែកៗរបស់លោកដែលមិនសមស្របនឹងទិដ្ឋភាពជាក់ស្ដែង។

យ៉ាងណាក៏ដោយ លោកជាបុគ្គលដ៏មានឥទ្ធិពលមួយរូបនៅក្នុងឆាកនយោបាយអាមេរិក ដែលទំនងដោយសារតែទំហំទឹកប្រាក់ដ៏សន្ធឹកសន្ធាប់របស់លោក។

នៅឆ្នាំ 2016 ទស្សនាវដ្ដីហ្វប បានចាត់ចំណាត់ថ្នាក់លោក ជាមហាសេដ្ឋីលំដាប់ 324 លើលោក និងលំដាប់លេខ 156 នៅសហរដ្ឋអាមេរិក។

ពាក្យស្លោកដ៏ល្បីរបស់គាត់គឺ ៖ “ធ្វើឱ្យសហរដ្ឋអាមេរិកត្រឡប់ទៅកាន់ភាពអស្ចារ្យម្ដងទៀត!”

មតិយោបល់

ពេញនិយម