ពូកែខាងផឹកស្រវឹងឈឺក្បាលមែនទេ? ជាមួយវិធីទាំង៥នេះអាចជួយបាន!
Connect with us

សុខភាព & សម្រស់

ពូកែខាងផឹកស្រវឹងឈឺក្បាលមែនទេ? ជាមួយវិធីទាំង៥នេះអាចជួយបាន!

បើអ្នកជាអ្នកធ្លាប់ទទួលទានគ្រឿងស្រវឹង អ្នកប្រហែលជាធ្លាប់មានបញ្ហាស្រវឹង ឈឺក្បាល វិលមុខ រឺក្អួតដោយសារតែទទួលទានវាលើសកំណត់ហើយ។ ប្រសិនជាអ្នកធ្លាប់មែននោះ អ្នកនឹងដឹងហើយថាអារម្មណ៍ស្រវឹងគឺពិបាកប៉ុណ្ណា។ ប៉ុន្តែប្រសិនជាអ្នកមិនធ្លាប់ស្រវឹងនោះទេ អ្នកក៏គួរតែដឹងដែរថា តើគួរធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហានៅពេលដែលអ្នកស្រវឹង។

ខាងក្រោមនេះគឺជាវិធីទាំង៥ដែលអាចជួយអោយអ្នកព្យាបាលបញ្ហាស្រវឹងស្រាដោយមានប្រសិទ្ធិភាព៖

១. ទទួលទានទឹក

ដោយសារតែនៅក្នុងខ្លួនអ្នកមានជាតិអាល់កុលលើសកម្រិត អញ្ចឹងហើយបានជាវាធ្វើអោយអ្នកមានបញ្ហាពិបាកនៅក្នុងខ្លួនបែបនេះ ដូច្នេះវិធីដែលងាយស្រួលបំផុតដើម្បីដោះស្រាយបញ្ហានេះគឺតាមរយះការទទួលទានទឹកអោយបានច្រើន។ នៅពេលដែលអ្នកទទួលទានទឹកច្រើន អ្នកនឹងឆាប់បញ្ចេញជាតិអាល់កុលនោះអស់តាមរយះការបន្ទោរបង់។

២. ញ៉ាំអោយឆ្អែតមុនពេលផឹក

វិធីនេះដែលមានប្រសិទ្ធភាពមួយដែលអាចជួយបង្កាការស្រវឹងនៅពេលដែលទទួលទានគ្រឿងស្រវឹងដែរនោះ គឺតាមរយះការទទួលទានអាហារអោយបានច្រើនមុនពេលស្រវឹង។ ធ្វើដូច្នេះអ្នកអាចផឹកបានច្រើនហើយមិនងាយស្រវឹងទៀត។

៣. ទទួលទានជាតិផ្អែមពេកកំពុងផឹក

ការសិក្សាមួយបានបង្ហាញថា អាហារដែលមានជាតិស្ករខ្ពស់ អាចជួយអោយអ្នកផឹកមិនងាយស្រវឹង ព្រោះថាវាបង្កើនល្បឿនមេតាប៉ូលីសនៅក្នុងរាងកាយ ដែលធ្វើអោយអ្នកអាចបន្សាបជាតិស្រវឹងបានច្រើនជាងធម្មតា។

៤. ញ៉ាំទឹកខ្ញី

ក្រៅពីទឹកធម្មតា អ្នកអាចទទួលទានទឹកខ្ញីដាំអោយពុះបាន។ តាំងពីសម័យមុនមកម្ល៉េះដែលទឹកខ្ញីត្រូវបានគេប្រើប្រាស់មកព្យាបាលបញ្ហាក្អួតចង្អោរ រឺស្រវឹងដោយសារការទទួលទានស្រាបែបនេះ។

៥. ញ៉ាំអាហារពេលព្រឹក

នៅពេលដែលយើងស្រវឹង ក្រពះរបស់យើងគឺជាកន្លែងដែលធ្វើទុកបំផុតមួយ ព្រោះវាអាចបណ្តាលមកពីអ្នកក្អួតតាំងពីមុនមកអស់ ដូច្នេះដើម្បីចាប់ផ្តើមថ្ងៃថ្មីដោយធម្មតាមកវិញ អ្នកមិនគួររម្លងការទទួលទានអាហារពេលព្រឹកនោះទេ ព្រោះវានឹងជួយអោយខ្លួនអ្នកមានកម្លាំង និងស្រស់ស្រាយឡើយវិញ៕

អត្ថបទល្អផ្សេងទៀត៖ អត់បានអត់ខ្លះទៅ! ជម្ងឺសាហាវៗពិបាកព្យាបាលទាំង ៥ ដែលបង្កឡើងដោយការញៀនគ្រឿងស្រវឹង!

ការទទួលទានគ្រឿងស្រវឹង ដូចជាស្រា ឬប៊ីយែរជាដើមបានក្លាយជារឿងដ៏ពេញនិយមមួយមិនថានៅកម្ពុជាឬនៅប្រទេសផ្សេងៗទូទាំងសាកលលោកទេ។ ការផឹកស្រានៅពេលមានពិធីអបអរសាទរ ជួបជុំមិត្តភក្ដិ ឬពេលទុក្ខសោកសុទ្ធតែត្រូវបានគេធ្វើសឹងក្លាយជាទម្លាប់។

​ ក៏ប៉ុន្តែអ្នកជំនាញ​អះអាងថា ការផឹក​គ្រឿងស្រវឹងហួសប្រមាណ​អាច​នឹងមាន​ផល​អាក្រក់​ដល់​សុខភាព​។ បើ​អ្នក​ផឹក​វា​ជាប្រចាំ​អ្នកអាចនឹង​ប្រឈមមុខ​នឹងជំងឺ​កាច​សាហាវ​ពិបាកព្យាបាលទាំង ៥ ​ដូចខាងក្រោម​៖

​ ​១. ជម្ងឺមហារីក៖​

​ជាតិ​អាល់កុល​នឹង​បង្អាក់​ដំណើរការ​រាងកាយ​របស់យើងមិនឱ្យ​ស្រូបយក​សារធាតុចិញ្ចឹម ដែល​រាងកាយ​ត្រូវការជាចាំបាច់ ដែល​បណ្ដាលឱ្យមាន​មហារីក​ផ្សេងៗ​កើតឡើង​ដូចជា៖

​ ​- មហារីកខួរ​ក្បាល​

​ ​- មហារីក​សុដន់​

​ ​- មហារីក​បំពង់​អាហារ​

​ ​- មហារីក​ថ្លើម​

​ ​- មហារីក ក​

​ ​- មហា​រី​កពោះវៀនធំ​។​

​ ​២. ជម្ងឺក្រិន​ថ្លើម៖​


​ ​ការផឹកសុរា​ច្រើន​អាចបណ្ដាលឱ្យថ្លើមទៅជាស្វិតក្រិន មិនអាចបំពេញតួនាទីបានល្អ។ យើងដឹងហើយថាថ្លើមមាននាទីក្នុងការកម្ចាត់ជាតិពុលពីរាងកាយ ហេតុនេះបើថ្លើមខូចខាតហើយនោះរាងកាយនឹងមិនអាចទ្រាំទ្របានយូរទេ ដែលអាចប៉ះពាល់ដល់អាយុជីវិត។

​ ​៣. ជម្ងឺ​ពុក​ឆ្អឹង​៖


​ ការទទួលទានគ្រឿងស្រវឹងក៏អាចនឹង​មាន​ផល​ប៉ះពាល់លើ​លំពែង ដែលជា​សរីរាង្គទាក់ទងនឹងការ​ស្រូបយក​កាល់ស្យូម​ក្នុង​សារពាង្គកាយ​។ ប្រសិនបើ​អ្នក​មិនមាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​នោះប្រាកដណាស់ដែលថាអ្នក​នឹងត្រូវ​ប្រឈមមុខនឹងជម្ងឺពុកឆ្អឹង។

​ ​៤.ជម្ងឺ​ធ្លាក់​ទឹកចិត្ត​៖
 ​

មនុស្សជាច្រើនយល់ខុសថាផឹកស្រាអាចបំបាត់បន្លប់ទុក្ខសោកបាន តែជាក់ស្ដែងទៅការផឹកស្រាច្រើនធ្វើឱ្យខួរក្បាលកាន់តែស្ពឹកស្រពន់ និងប៉ះពាល់ដល់ដំណេកខ្លាំងជាហេតុធ្វើឱ្យអារម្មណ៍កាន់តែមិនស្រឡះ ធីងធោង ធុញថប់កាន់តែខ្លាំង។

​ ​៤. ជម្ងឺខ្វះ​ជាតិ​ទឹក​៖

ការផឹកស្រាច្រើនលើសកម្រិតបែរជានាំឱ្យអ្នកមានបញ្ហាកង្វះជាតិទឹកទៅវិញ ដោយសារត្រូវបញ្ចេញទឹកនោមច្រើន។ ការខ្វះ​ជាតិ​ទឹកនឹង​បណ្ដាលឱ្យ​អ្នក​ឡើង​សម្ពាធ​ឈាម និង​ធ្វើឱ្យចង្វាក់បេះដូង​លោត​ញាប់ ហើយក៏នាំឱ្យទល់លាមក និងវិលមុខ៕

មតិយោបល់

ពេញនិយម