អ្នកគួរតែផ្លាស់ប្តូរការងារជាបន្ទាន់ ប្រសិនជាក្រុមហ៊ុនអ្នកមានចំនុចទាំង៦នេះ!
Connect with us

គួរដឹង

អ្នកគួរតែផ្លាស់ប្តូរការងារជាបន្ទាន់ ប្រសិនជាក្រុមហ៊ុនអ្នកមានចំនុចទាំង៦នេះ!

ការជ្រើសរើសក្រុមហ៊ុនល្អដែលស័ក្តសមនឹងអ្នកជារឿងដែលសំខាន់មួយ ព្រោះថាកន្លែងធ្វើការគឺហាក់ដូចជាផ្ទះយើងអញ្ចឹងដែរ ដោយសារតែក្នុងមួយថ្ងៃៗ អ្នកប្រហែលជាចំនាយពេលមិនតិចជាង៨ម៉ោង ដើម្បីនៅទីនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ កន្លែងធ្វើការ និងប្រភេទនៃការងារគឺជារឿងសំខាន់មួយដែរ ដែលអ្នកត្រូវតែយកចិត្តទុកដាក់នៅក្នុងការជ្រើសរើស ព្រោះវាក៏ជាផ្នែកមួយនៃការចំនាយជីវិតរបស់អ្នកដែរ។

ដោយសារតែការរើសកន្លែងការងារអោយបានល្អ ត្រឹមត្រូវនឹងអ្នកគឺជារឿងសំខាន់ ដូច្នេះហើយប្រសិនជាអ្នកជួបក្រុមហ៊ុនដែលមិនសូវស័ក្តសម អ្នកគួរតែពិចារណានៅក្នុងការផ្លាស់ប្តូរ។ ខាងក្រោមនេះជាចំនុចទាំង ៦ដែលអ្នកគួរតែមើលថាតើក្រុមហ៊ុនបច្ចុប្បន្នដែលអ្នកកំពុងធ្វើការគួរតែមាន បើមិនអញ្ចឹងទេ អ្នកគួរតែផ្លាស់ប្តូរ៖

១. ពុំមានអ្វីដែលថ្មី

ការធ្វើការ គឺដូចជាការរៀនសូត្រអញ្ចឹងដែរ ព្រោះកាលណាដែលធ្វើការកាន់តែយូរ អ្នកកាន់តែសង្ឃឹមថាអាចរៀនសូត្របានកាន់តែច្រើនពីការងារនោះ ប៉ុន្តែក្នុងនោះមានការងារមួយចំនួនដែលពុំមានការផ្លាស់ប្តូរ រឺរីកចម្រើនអ្វីទៀតនោះទេ ក្រៅពីការធ្វើការងារដដែលជារៀងរាល់ថ្ងៃខែ។ ប្រសិនអ្នកមានការងារដូចនេះ បន្ទាប់ពីទទួលបានបទពិសោធន៍គ្រប់គ្រាន់ អ្នកគួរតែផ្លាស់ប្តូរទៅរកការងារផ្សេងដែលអ្នកអាចរៀនសូត្របាន។

២. គ្មានការរៀបចំត្រឹមត្រូវ

ការរៀបចំរចនាសម័្ពន្ធនៅក្នុងកន្លែងការងារគឺជារឿងចាំបាច់មួយ ប៉ុន្តែប្រសិនជាអ្នកមើលទីឃើញថាកន្លែងការងារនោះមិនសូវជាមានការរៀបចំត្រឹមត្រូវប្រកបដោយវិជ្ជាជីវះ អ្នកគួរតែឆាប់ដកខ្លួនទៅរកការងារដែលគ្រាន់បើជាងនោះ។

៣. មិនសូវយកចិត្តទុកដាក់ទៅលើបុគ្គលិក

ថ្វីត្បិតតែកន្លែងធ្វើការនីមួយៗបានផ្តល់ជាប្រាក់បៀរវត្សដល់បុគ្គលិកហើយក៏ពិតមែន ប៉ុន្តែវាគឺជារឿងចាំបាច់មួយដែលថៅកែ រឺអ្នកគ្រប់គ្រងនៅក្នុងកន្លែងនោះចេះយកចិត្តទុកដាក់នៅលើសុខទុកបុគ្គលិករបស់ខ្លួន បើមិនអញ្ចឹងទេនោះ អ្នកមិនគួរធ្វើការនៅទីនោះយូរនោះឡើយ។

៤. អ្នកមិនពេញចិត្តនឹងថៅកែ រឺមិត្តការងារភាគច្រើន

ប្រសិនជាអ្នកមិនពេញចិត្តនឹងថៅកែ រឺមិត្តការងារភាគច្រើននៅក្នុងកន្លែងធ្វើការដែលអ្នកកំពុងតែធ្វើហើយនោះ អ្នកគួរតែផ្លាស់ប្តូរការងារទៅល្អជាង ព្រោះថាបើទោះបីជាអ្នកនៅធ្វើការក៏ដោយ ក៏អ្នកមិនអាចធ្វើអោយរីករាយបានដែរ។

៥. ការងារនោះធ្វើអោយប៉ះពាល់ដល់សុខភាពអ្នក

មានការងារមួយចំនួន ថ្វីត្បិតតែអ្នកស្រលាញ់ អ្នកទទួលបានការផ្តល់ប្រាក់បៀរវត្សអោយត្រឹមត្រូវល្អជាដើមក៏ដោយ ប៉ុន្តែប្រសិនជាអ្នកវាធ្វើអោយប៉ះពាល់សុខភាពរបស់អ្នកនៅថ្ងៃក្រោយ អ្នកគួរតែផ្លាស់ប្តូរការងារនោះ ព្រោះថាបើអ្នកនៅតែបន្តធ្វើតទៀត វានាំតែធ្វើអោយមានបញ្ហានៅថ្ងៃក្រោយ ដូច្នេះអ្នកគួរតែរកការងារអ្វីទៅប្រសើរជាង។

៦. គ្មានការវាយតម្លៃតម្លើងប្រាក់បៀរវត្ស

នៅក្នុងការធ្វើការងារ អ្នកមិនគួរសម្លឹងមើលឃើញតែប្រាក់ដែលអ្នកផ្តល់អោយអ្នកនោះទេ ប៉ុន្តែអ្នកក៏មិនគួរមិនមើលសោះដែរ។ ប្រសិនជាអ្នកធ្វើការបានល្អត្រឹមត្រូវហើយ ប៉ុន្តែក្រុមហ៊ុនពុំមានគិតគូរលើកទឹកចិត្តអ្នកនោះទេ អ្នកគួរតែពិចារណាថាតើអ្នកគួរតែនៅបន្តទៀតរឺក៏អត់៕

អត្ថបទល្អផ្សេងទៀត៖ កំពុងតែស្រ្តេសជាមួយនឹងការងារមែនទេ? អនុវត្តគន្លឹះទាំង៦នេះទៅដើម្បីសម្រួលបញ្ហា!

ក្នុងចំនោមហេតុផលជាច្រើននៃធ្វើអោយមនុស្សមានជម្ងឺ រឺបញ្ហាស្ត្រេស ការងារគឺជាកត្តាធំមួយដែលតែងតែដាក់សម្ពាធអោយមនុស្សជាច្រើន។ ប្រសិនជាអ្នកកំពុងតែមានបញ្ហាស្ត្រេសដោយសារតែការងារដែលអ្នកកំពុងតែធ្វើ កុំបារម្ភអី! អានចំនុចទាំង៦ខាងក្រោមនេះនឹងអាចជួយដោះស្រាយបញ្ហាអ្នកបាន។ គន្លឹះទាំង៦នេះមានដូចជា៖

១. កម្រិតអាទិភាពនៃការងារនីមួយៗ

ប្រសិនជាអ្នកមានបញ្ហាស្ត្រេសដោយសារតែការងារច្រើននោះ អ្នកអាចដោះស្រាយបញ្ហាទាំងនោះបានដោយសារការកម្រិតអាទិភាពនៃការងារដែលអ្នកមានទាំងអស់។ ថ្វីត្បិតតែអ្នកប្រហែលជាអាចមានការងារច្រើនដែលត្រូវបំពេញ ប៉ុន្តែអ្នកអាចកាត់បន្ថយសម្ពាធបានខ្លះៗ ដោយការសម្រេចការងារពីមួយជំហានទៅមួយជំហាន អាស្រ័យលើការងារសំខាន់ខ្លាំងបំផុត និងមិនសូវសំខាន់បំផុត។

២. ប្រាប់ពីបញ្ហាទៅកាន់អ្នកដទៃ

ការលាក់បាំងរឿងទុកក្នុងចិត្តជួនកាលអាចជារឿងពិបាកបំផុតសម្រាប់មនុស្សម្នាក់ ប៉ុន្តែអ្នកអាចដោះស្រាយបញ្ហានេះបានដោយការស្វែងរកជំនួយពីអ្នកនៅជុំវិញខ្លួន។ ការស្វែងរកជំនួយនោះមានន័យថា អ្នកគួរតែនិយាយបញ្ហារបស់អ្នកទៅកាន់មនុស្សដែលអ្នកទុកចិត្តមួយ ដើម្បីអោយគេជួយផ្តល់យោបល់អោយអ្នក។

៣. ស្វែងរករិះគល់នៃបញ្ហា

ករណីស្ត្រេសនីមួយៗសុទ្ធតែមានបញ្ហារិះគល់ខាងដើមរបស់វារាងៗខ្លួន អញ្ចឹងហើយដើម្បីដោះស្រាយបញ្ហានេះ អ្នកគួរស្វែងយល់ថាតើអ្វីទៅគឺជាហេតុផលធំបំផុតដែលនៅពីក្រោយការស្ត្រេសរបស់អ្នក រួចហើយសឹមរកវិធីដោះស្រាយវា។

៤. ដឹងពីតួនាទីរបស់ខ្លួន

មានមនុស្សមួយចំនួនមានបញ្ហាស្ត្រេសដោយសារតែពួកគេមានការងារច្រើនពេក ដោយក្នុងនោះមានការងារមិនមានជាការងាររបស់គេ ដែលគេត្រូវបារម្ភនោះឡើយ។ ដូច្នេះនៅក្នុងរឿងការងារ អ្នកគួរតែដឹងពីតួនាទីរបស់ខ្លួន ថាតើខ្លួនគួរធ្វើអ្វី និងមិនគួរធ្វើអ្វី។

៥. សុំច្បាប់សម្រាក

ប្រសិនជាអ្នកមិនអាចដោះស្រាយបញ្ហាស្ត្រេសនេះសោះ បន្ទាប់ពីសាកគ្រប់គន្លឹះខាងលើហើយនោះ អ្នកគួរតែសាកល្បងសុំច្បាប់សម្រាកមួយរយះសិន ដើម្បីលំហែកាយ និងស្តារកម្លាំងចិត្តរបស់អ្នកឡើងវិញ។

៦. ផ្លាស់ប្តូរការងារ

ប្រសិនជាអ្នកធ្វើគ្រប់យ៉ាងអស់ហើយនៅតែមិនអាចជួយអ្នកបានទៀត ប្រហែលជាប្រភពនៃការស្ត្រេសនោះគឺមកពីការងាររបស់អ្នកតែម្តង។ ជួនកាលវាអាចមកពីអ្នកមិនចូលចិត្តការងាររបស់ខ្លួន រឺការងារនោះមិនបានតបស្នងគ្រប់គ្រាន់នឹងតម្រូវការប្រចាំថ្ងៃរបស់អ្នក អ្នកអាចពិចារណាឈប់ពីការងារនោះ ហើយផ្លាសប្តូរទៅរកការងារណាដែលអ្នកពេញចិត្តជាង៕

មតិយោបល់

ពេញនិយម