ទម្លាប់ដ៏សាមញ្ញបំផុតមួយរបស់មហាសេដ្ឋីពិភពលោកម្នាក់ដែលអ្នកគ្រប់គ្នាសុទ្ធតែអាចធ្វើបាន
Connect with us

បែបផែនជីវិត

ទម្លាប់ដ៏សាមញ្ញបំផុតមួយរបស់មហាសេដ្ឋីពិភពលោកម្នាក់ដែលអ្នកគ្រប់គ្នាសុទ្ធតែអាចធ្វើបាន

មហាសេដ្ឋីអាយុ ៨៧ ឆ្នាំ លោក Warren Buffett ដែលជាប្រធាននិងនាយកប្រតិបត្តិនៃក្រុមហ៊ុន Berkshire Hathaway កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសាធារណជនទូទៅនៅលើពិភពលោក ដោយសារលោកគឺជាអ្នកដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោកលំដាប់ទី ២ នៅក្នុងពេលបច្ចុប្បន្ននេះ។

តើគាត់អាចទទួលបានភាពជោគជ័យមួយនេះដោយរបៀបណា? ចម្លើយគឺមិនមែនជាអ្វីដែលគាត់បានធ្វើនោះទេ តែជាអ្វីដែលគាត់មិនបានធ្វើ។ ដោយសារតែភាពមមាញឹកជាប្រចាំថ្ងៃ លោកបានដឹងថា របស់ដែលមានតម្លៃបំផុតនោះគឺជាពេលវេលា

នេះជាហេតុធ្វើឲ្យសម្ដីរបស់លោក Buffett​ ក្លាយជាមេរៀនជីវិតដ៏សំខាន់និងល្បីល្បាញមួយ ហើយសម្ដីមួយឃ្លានោះគឺ “ភាពខុសគ្នារវាងមនុស្សដែលជោគជ័យនិងមនុស្សដែលពិតជាជោគជ័យ គឺថាមនុស្សដែលពិតជាជោគជ័យនិយាយថា ទេ” ទៅកាន់ស្ទើរតែគ្រប់រឿងទាំងអស់”។

ហេតុអ្វីបានជាគួរនិយាយថា​ “ទេ”?

មនុស្សម្នាក់ៗតែងចង់ទទូលបានភាពជោគជ័យនៅក្នុងជីវិតការងាររឺការសិក្សារបស់ពួកគេ។ ទន្ទឹមនឹងនេះដែរ ដើម្បីតុល្យភាពក្នុងការរស់នៅនិងសុភមង្គល ពួកគេក៏មិនអាចលះបង់ជីវិតផ្ទាល់ខ្លួន ដូចជាការចំណាយពេលជាមួយគ្រួសារ រឺការចូលរួមក្នុងកម្មវិធីនានាក្នុងសង្គមជាដើម។ ដូច្នេះហើយ ពួកគេត្រូវយល់ឲ្យច្បាស់ពីគោលដៅក្នុងជីវិត ហើយពួកគេគួរតែនិយាយថា”ទេ”ទៅកាន់រឿងមួយចំនួនដែលមិនចាំបាច់ និងផ្ដោតលើតែរឿងដែលមានសារៈសំខាន់មួយចំនួនតូចតែប៉ុណ្ណោះ។

ប៉ុន្ដែ តើយើងគួរនិយាយថា ”ទេ” ទៅលើរឿងបែបណាខ្លះ? ខាងក្រោមនេះជាអ្វីដែលមនុស្សជោគជ័យតែងតែចៀសវាង៖

១. ឱកាសរឺអ្វីៗដែលមិនធ្វើឲ្យពួកគេរំភើប មិនមានគុណតម្លៃសម្រាប់ពួកគេ ឬមិនជួយពួកគេឲ្យសម្រេចគោលបំណងនៅក្នុងជីវិត

២. ការចំណាយពេលជាមួយមនុស្សអវិជ្ជមាន

៣. ការធ្វើការខ្លាំងពេក ដោយមិនមានពេលសម្រាប់ខ្លួនឯងនិងគ្រួសារ

៤. ការព្យាយាមធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯង

៥. ការអនុញ្ញាតឲ្យនរណាម្នាក់កំណត់ជោគវាសនារបស់អ្នក

៦. ការព្យាយាមបំពេញតម្រូវការអ្នកដទៃ ហើយលះបង់ក្ដីស្រមៃរបស់ខ្លួន៕

ប្រភព៖ Business Insider

អត្ថបទល្អផ្សេងទៀត៖ ចំណីគំនិតដ៏មានតម្លៃពីលោក Warren Buffet ដែលអ្នកមិនគួរមើលរំលង!

បើនិយាយដល់ឈ្មោះលោក Warren Buffet ប្រហែលជាមានមនុស្សមិនតិចប៉ុន្មានទេដែលបានស្គាល់រូបលោក ដោយសារតែលោកគឺជាបុគ្គលជោគជ័យម្នាក់ក្នុងចំនោមបុគ្គលជោគជ័យប៉ុន្មានអ្នកដែលពិភពលោកតែងតែនឹកដល់។ ប៉ុន្តែតើអ្នកទៅដែលជាគន្លឹះដែលធ្វើអោយលោកទទួលបានជោគជ័យបែបនេះ? ខាងក្រោមនេះគឺជាចំណីគំនិតដែលលោក បានចែករម្លែក ដល់មនុស្សគ្រប់គ្នាដែលអាចយកមកធ្វើជាគន្លឹះក្នុងការដឹកនាំជីវិតអោយឆ្ពោះទៅកាន់ភាពជោគជ័យបាន។

ចំណីគំនិតទាំងនេះមានដូចតទៅ៖

១. ការរកប្រាក់

“កុំពឹងផ្អែកតែលើប្រភពចំនូលតែមួយ ត្រូវចេះធ្វើការវិនិយោគដើម្បីបង្កើតប្រភពចំនូលផ្សេងទៀត”។ ឃ្លាមួយនេះចង់សម្តៅថា ប្រភពចំនូលតែមួយអាចនឹងបង្កជាការព្រួយបារម្ភខ្ពស់ ព្រោះថាប្រសិនជាមានអ្វីមកប៉ះពាល់នោះ អ្នកនឹងជួយប្រឈមមុខនឹងបញ្ហាដ៏ធំ ព្រោះអ្នកពុំមានផ្លូវក្រោយសម្រាប់ជួយ។ ផ្ទុយទៅវិញ ប្រសិនជាអ្នកមានប្រភពចំនូលលើសពីមួយ ប្រសិនជាប្រភពចំនូលមួយមានការកកស្ទះ អ្នកអាចយកប្រភពចំនូលផ្សេងៗមកជួយដោះទាល់។

២. ការចាយវាយ

“ប្រសិនជាអ្នកទិញរបស់ដែលអ្នកមិនត្រូវការ អ្នកនឹងត្រូវលក់របស់ដែលអ្នកត្រូវការចោលដើម្បីបានវា”។ ឃ្លានេះមានន័យខ្លាំងណាស់សម្រាប់អ្នកដែលនិយមចំនាយលើរបស់ដែលខ្លួនចង់បានច្រើនជាងរបស់ដែលខ្លួនត្រូវការ។ ដូច្នេះមុននឹងសម្រេចចិត្តចំនាយលុយចាយវាទៅលើអ្វីមួយ អ្នកត្រូវកំណត់អោយច្បាស់សិនថាតើវាជារបស់ដែលអ្នកត្រូវការ ឬក៏របស់ដែលអ្នកចង់បាន។

៣. ការសន្សំ

“កុំសន្សំប្រាក់ដែលសល់ពីការចាយវាយ ប៉ុន្តែត្រូវចាយប្រាក់ដែលសល់ពីការសន្សំ”។ មនុស្សជាច្រើនតែងតែឆ្ងល់ថាហេតុអ្វីបានជាពេលខ្លះខ្លួនបានសន្សំប្រាក់ដែរ ប៉ុន្តែវាដូចជាមិនបានច្រើនសោះអញ្ចឹង? នេះគឺដោយសារតែអ្នកច្រើនតែសន្សំប្រាក់ដែលសល់ពីការចាយវាយ។ ទម្លាប់នេះនឹងធ្វើអោយអ្នកមិនសូវយកចិត្តទុកដាក់នៅក្នុងការសន្សំ ព្រោះកាលណាបើអ្នកមានលុយនៅក្នុងដៃច្រើន អ្នកច្រើនតែរកឃើញរបស់ជាច្រើនដែលអ្នកត្រូវការ។ ដូច្នេះដើម្បីសន្សំប្រាក់អោយបានច្រើន អ្នកគួរតែចេះកម្រិតចំនួនប្រាក់ដែលអ្នកត្រូវសន្សំ រួចសឹមសល់ប៉ុន្មានទុកសម្រាប់ចាយតាមក្រោយ។

៤. ការសាកល្បង

“កុំវាស់ស្ទង់ជម្រៅទឹកសមុទ្រដោយប្រើជើងមួយគូ”។ ឃ្លានេះចង់សម្តៅថា មនុស្សម្នាក់ត្រូវចេះប្រមាណកម្លាំងរបស់ខ្លួន មុននឹងសម្រេចចិត្តឈានទៅរកអ្វីមួយ ព្រោះកាលណាដែលអ្នកហ៊ានជ្រុលហួសពីសមត្ថភាព វានឹងធ្វើអោយបង់ប្រយោជន៍អត់អំពើ។

៥. ការវិនិយោគ

“កុំប្រមូលពងទាមកដាក់នៅក្នុងកន្រ្តកតែមួយ”។ សម្តីមួយឃ្លានេះចង់អប់រំថា កាលណាដែលអ្នកផ្តោតធនធានដែលអ្នកមានទាំងអស់ទៅលើការវិនិយោគអ្វីមួយ នោះ វានឹងអាចធ្វើអោយបាត់បង់ធនធាននោះដោយងាយស្រួលប្រសិនជាអ្នកធ្វើវាមិនជោគជ័យ។ ដូច្នេះអ្នកត្រូវចេះគ្រប់គ្រងធនធានដែលអ្នកមាន ថាតើគួរតែទុកប៉ុណ្ណាដើម្បីវិនិយោគ និងប៉ុណ្ណាដើម្បីទុកសម្រាប់ពេលមានបញ្ហាអ្វីមួយ។

៦. ការប្រឈមមុខនឹងឧបសគ្គ

“នៅពេលដែលមានរឿងអ្វីអាក្រក់កើតឡើងលើអ្នក អ្នកមានជម្រើសបីសម្រាប់ជ្រើសរើស។ ទី១ អ្នកអាចអោយវាអោយនិយមន័យលើសមត្ថភាពរបស់អ្នក។ ទី២ អ្នកអាចអោយវាបំផ្លាញអ្នក។ ទី៣ អ្នកអាចអោយវាជួយអោយអ្នកខ្លាំងជាងមុន។ ឃ្លានេះចង់បង្រៀនពីការសម្រេចចិត្តក្នុងជីវិតរបស់មនុស្សម្នាក់នៅពេលដែលខ្លួនជួបនឹងឧបសគ្គ។ មនុស្សដែលខ្លាំងនឹងជ្រើសចំនុចទី៣ គឺប្រើប្រាស់ឧបសគ្គមកពង្រឹង និងធ្វើអោយខ្លួនឯងខ្លាំង៕

មតិយោបល់

ពេញនិយម