អង្គរក្សចុងក្រោយរបស់មេដឹកនាំផ្តាច់ការ អ៊ីត្លែរ រៀបរាប់ពីនាទីចុងក្រោយដែលបុរសខ្លាំងម្នាក់នេះស្លាប់!
Connect with us

គួរដឹង

អង្គរក្សចុងក្រោយរបស់មេដឹកនាំផ្តាច់ការ អ៊ីត្លែរ រៀបរាប់ពីនាទីចុងក្រោយដែលបុរសខ្លាំងម្នាក់នេះស្លាប់!

បើនិយាយដល់សង្គ្រាមលោកលើកទី២ វាពិតជាពិបាកជឿខ្លាំងណាស់ដែលនរណាម្នាក់និយាយថាគេមិនស្គាល់មេដឹកនាំផ្តាច់ការរបស់ក្រុមណាស៊ី ប្រទេសអាល្លឺម៉ង់។ លោកអ៊ីត្លែរ ត្រូវបានគេចាត់ទុកជាតួអង្គដែលសំខាន់បំផុតមួយនៅក្នុងការសិក្សាពីមូលហេតុដែលបណ្តាលអោយមានការកើតឡើងនៃសង្គ្រាមលោកលើកទី២។

ថ្វីត្បិតតែលោកជាបុរសខ្លាំងដែលបានបង្កសង្គ្រាមលោក អោយស្លាប់មនុស្សស្ទើរតែកន្លះទ្វីបអឺរ៉ុបក៏ពិតមែន ជីវិតលោកគឺមានបានសោយសុខនឹងភាពខ្លាំងក្លាមួយនេះឡើយ ពោលគឺលោកនៅតែត្រូវធ្វើអត្តឃាតខ្លួនឯងដើម្បីរួចផុតពីការចាប់ខ្លួន ក្នុងនាមលោកជាអ្នកបង្កភ្លើងផ្សែងអោយមានការវាយប្រហារបង្ហូរឈាមនៅកាលពីសម័យនោះ។

ប៉ុន្តែមុនពេលដែលលោកអ៊ីត្លែរបានធ្វើអត្តឃាតមកលើខ្លួនឯងនោះ មានអង្គរក្សម្នាក់ចុងក្រោយបាននៅទីនោះជាសាក្សី និងពាំយកសម្តីចុងក្រោយរបស់លោកមួយចំនួន។ មុនពេលដែលលោក Rochus Misch ដែលធ្លាប់ជាអង្គរក្សជំនិតរបស់លោកអ៊ីត្លែរបានស្លាប់នៅឆ្នាំ ២០១៣ ក្នុងអាយុ ៩៦ឆ្នាំនោះ លោកបានរៀបរាប់រឿងរ៉ាវដែលគួរអោយចាប់អារម្មណ៍មួយដែលទាក់ទងទៅនឹងមុនពេលដែលោកអ៊ីត្លែរនេះបានស្លាប់។

លោកបាននិយាយថា នៅថ្ងៃទី ៣០ខែមេសា ឆ្នាំ ១៩៤៥ បន្ទាប់ពីមេបញ្ជាការអាល្លឺម៉ង់បានរាយការណ៍អំពើការបរាជ័យរបស់កងទ័ពខ្លួននៅក្នុងរារាំងមិនអោយកងទ័ពសូវៀតហុំព័ទ្ធទីក្រុងប៊ែឡាំង លោកអ៊ីត្លែរបានដឹងខ្លួនរួចទៅហើយថាសង្គ្រាមលោកលើកទី២នេះគឺមិនអាចបន្តទៅមុខបានទៀតឡើយ អោយអាល្លឺម៉ង់គឺត្រូវតែចុះចាញ់នៅក្នុងសៃវៀនមួយនេះ។

មិនបានប៉ុន្មានផង លោកអ៊ីត្លែរក៏ទទួលបានដំណឹងពីការចាប់ខ្លួនមេដឹកនាំក្រុមហ្វាស៊ីសអ៊ីតាលី គឺលោកមីសូលីនី។ ភ្លាមនោះលោក Misch ដែលត្រូវជាអង្គរក្សក៏បានឃើញ លោកអ៊ីត្លែរនិយាយតិចៗទៅកាន់ជំនួយការផ្ទាល់របស់ខ្លួន ដោយហៅពួកគេ រួចទាំងប្រព័ន្ធចុងរបស់លោកម្នាក់ផងចូលទៅក្នុងបន្ទប់ និងប្រាប់លោក Misch ថាកុំអោយចូលទៅរំខាន។

ពេលចូលទៅដល់ក្នុងនោះ លោកអ៊ីត្លែរបានប្រាប់ទៅជំនួយការរបស់លោកថា រាល់គ្រប់ទាហានដែលនៅក្នុងអំនាចរបស់លោកទាំងអស់នឹងត្រូវរំសាយ និងផ្តល់សិទ្ធិសេរីភាពអោយធម្មតា។ ចំនែកឯខ្លួនលោកវិញ នៅពេលដែលលោកស្លាប់ទៅ លោកចង់អោយគេយកសាកសពរបស់លោកទៅដុតអោយបានល្អ។

មិនបានប៉ុន្មានក្រោយមក នៅពេលដែលលោក Misch ចូលទៅក្នុងបន្ទប់ លោកបានឃើញអ៊ីត្លែរអង្គុយស្លាប់នៅក្នុងថ្លុកឈាមទៅហើយ ដែលពេលនោះប្រពន្ធចុងរបស់អ៊ីត្លែរបានអង្គុយនៅយ៉ាងស្ងៀម ហើយធ្វើសញ្ញាមិនអោយលោក Misch បង្កជាចលាចលអ្វីទាំងអស់។

លោក Misch ត្រូវបានគេចាត់ទុកជាអង្គរក្សរបស់អ៊ីត្លែរដែលរស់នៅបានយូរបំផុតផងដែរ៕

អត្ថបទល្អផ្សេងទៀត៖ ហេតុផលធំៗដែលធ្វើអោយជប៉ុនចង់កម្ទេចបន្ទាយ របស់អាមេរិចPearl Harbor កាលពីសង្គ្រាមលោកលើកទី២!

ថ្វីត្បិតតែកន្លងផុតទៅអស់ប្រមាណជាជាងកន្លះសតវត្សទៅហើយក៏ដោយ ព្រឹត្តការណ៍សង្គ្រាមលោកលើកទី២នៅតែដិតដាមជាប់ទឹកចិត្តមនុស្សជាច្រើននៅជុំវិញពិភពលោក។ សង្គ្រាមលោកមួយនេះត្រូវបានគេសន្មតបញ្ចប់នៅពេលអាមេរិចទម្លាក់គ្រាប់បែកបរិមាណូទៅលើប្រទេសជប៉ុន ដោយទាមទារអោយប្រទេសនេះចុះចាញ់បញ្ចប់សង្គ្រាមដោយគ្មានពាក្យតវ៉ា។

ប៉ុន្តែអ្វីទៅដែលជាហេតុពិតប្រាកដដែលធ្វើអោយអាមេរិចសុខចិត្តចេញមុខចំនាយគ្រាប់បែករបស់ខ្លួនដើម្បីបង្រាបជប៉ុនបែបនេះ? សំនួរនេះអាចឆ្លើយមួយផ្នែកបានដោយពឹងផ្អែកលើព្រឹត្តការណ៍មួយដែលប្រទេសជប៉ុនតាមទម្លាក់ទៅលើបន្ទាយទាហានជើងទឹកអាមេរិចដែលមានឈ្មោះថា Pearl Harbor កាលពីព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ ១៩៤១។ ការវាយប្រហាររបស់ជប៉ុនមួយនេះក៏ជាមូលហេតុជម្រុញមួយសំខាន់ដែរដែលធ្វើអោយអាមេរិចសម្រេចចិត្តឈានជើងចូលសង្គ្រាមលោកលើកទី២នេះ។

ហេតុអ្វីបានជាជប៉ុនបែរជាចង់វាយប្រហារបន្ទាយPearl Harborនេះទៅវិញ? ខាងក្រោមនេះគឺហេតុផលធំៗទាំងបី៖

១. តម្រូវការធនធានធម្មជាតិ

ដោយសារតែប្រទេសជប៉ុនពុំមានជនជាតិធម្មជាតិច្រើននៅក្នុងប្រទេសរបស់ខ្លួនឡើយ ដូច្នេះដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួន ជប៉ុនត្រូវតែរកធនធាតិធម្មជាតិដូចជារ៉ែប្រេងកាត ដែក និងរ៉ែផ្សេងៗនៅក្នុងតំបន់ផ្សេងៗ។ ដោយសារតែចង់ពង្រីកអំនាចរបស់ខ្លួនចូលដែនប៉ាស៊ីភិច និងទ្វីបអាស៊ីផងនោះ ជប៉ុនបានសម្រេចចិត្តវាយប្រហារតំបន់ Pearl Harbor ដើម្បីវាតទីគ្រប់គ្រង និងរុករកធនធានធម្មជាតិ។

២. ការបិទផ្លូវទៅលើជប៉ុនដោយអាមេរិច

មុនពេលវាយប្រហារនោះ អាមេរិចបានមើលឃើញពីគោលដៅរបស់ជប៉ុនមកកាន់តំបន់មួយនេះរួចហើយធាតុពិតទៅនោះ ប៉ុន្តែដោយសារតែឃើញពីការរីកខ្លួនរបស់ជប៉ុននៅក្នុងសម័យសង្គ្រាមនោះ អាមេរិចបានប្រកែកមិនជួញដូររ៉ែទាំងនោះជាមួយជប៉ុនឡើយ។ ម្យ៉ាងទៀតការបណ្តាក់ទុនរបស់ជនជាតិជប៉ុននៅឯអាមេរិចក៏ត្រូវបានជាប់គាំងដែរ ហេតុដូច្នេះហើយវាធ្វើអោយជប៉ុនមិនពេញចិត្តនឹងការគាបសង្កត់បែបនេះ ទើបខ្លួនវាប្រហារតែម្តងទៅ។

៣. អាមេរិចគឺជាភាពភ័យខ្លាចរបស់ជប៉ុន

ដោយសារតែជប៉ុនចង់ពង្រីកខ្លួនចូលដែនសមុទ្រប៉ាស៊ីភិច ខ្លួនត្រូវតែយកចិត្តទុកដាក់ជាខ្លាំងចំពោះមហាអំនាចផ្សេងៗដែលនៅក្នុងតំបន់នេះ ដែលក្នុងករណីនេះគឺជាសហរដ្ឋអាមេរិច។ ដូច្នេះហើយដើម្បីកុំអោយមានមន្ទិលសង្ស័យយូរដែលអាចបង្កជាការភ័យខ្លាចទៅថ្ងៃក្រោយ ជប៉ុនបានសម្រេចធ្វើវាយប្រហារ៕

មតិយោបល់

ពេញនិយម