ហេតុអ្វីបានជាចូលឆ្នាំចិនម្ហូបឆ្ងាញ់ច្រើនរាប់មិនអស់ អ្នកបែរជាមិនសូវឃ្លានទៅវិញ? ពិតទេដែលថាកូនចៅសែនអោយ?
Connect with us

គួរដឹង

ហេតុអ្វីបានជាចូលឆ្នាំចិនម្ហូបឆ្ងាញ់ច្រើនរាប់មិនអស់ អ្នកបែរជាមិនសូវឃ្លានទៅវិញ? ពិតទេដែលថាកូនចៅសែនអោយ?

រដូវកាលចូលឆ្នាំប្រពៃណីជាតិចិន ជិតបានឈានចូលមកដល់ទៀតហើយ។ បើទោះបីជាពិធីមួយនេះគឺជាទំនៀមទម្លាប់របស់ជនជាតិចិនក៏ពិតមែន ខ្មែរយើងជាច្រើនសុទ្ធតែបានចូលរួមធ្វើពិធីនេះ ដោយសារតែភាគច្រើននៃប្រជាជនយើងសុទ្ធតែមានជាប់សាច់ឈាមចិន តិចក្តីច្រើនក្តី។

បើអ្នក រឺគ្រួសារអ្នកធ្លាប់ធ្វើការសែនព្រេនម្ហូបអាហារនៅក្នុងពិធីមួយនេះ អ្នកប្រាកដជាដឹងហើយថា ជាទូទៅគេមានចម្អិនម្ហូបឆ្ងាញ់ៗជាច្រើនមុខដើម្បីធ្វើការដាក់សែនឧទ្ទិសទៅអោយកុងម៉ា សាច់ញាតិដែលបានចែកឋានទៅ។ ប៉ុន្តែអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាចូលឆ្នាំចិនម្ហូបឆ្ងាញ់ច្រើនរាប់មិនអស់ អ្នកបែរជាមិនសូវឃ្លានទៅវិញ?

មានមនុស្សជាច្រើនបាននិយាយថា នេះគឺដោយសារតែនៅពេលចូលឆ្នាំចិននេះ កូនក្មួយរបស់ពួកគេកាលពីអតីតជាតិសុទ្ធតែបានធ្វើការសែនព្រេនឧទ្ទិសចំនីអាហារទាំងនេះមកអោយពួកគេ អញ្ចឹងហើយទើបពួកគេមានអារម្មណ៍ហាក់បីដូចជាមិនឃ្លានទាល់តែសោះ ទោះបីជាមានម្ហូបច្រើនប៉ុណ្ណាក៏ដោយ។

ប៉ុន្តែនេះគ្រាន់តែជាជំនឿដែលគេបាននិយាយតៗគ្នាតែប៉ុណ្ណោះ។ បើយើងធ្វើការបកស្រាយតាមផ្នែកវិទ្យាសាស្ត្រ យើងអាចបកស្រាយបានថា វាគឺពាក់ព័ន្ធជាមួយនឹងបញ្ហាចិត្តសាស្ត្រច្រើនជាង។

យើងអាចប្រៀបធៀបម្ហូបហូរហារនៅក្នុងការសែនពិធីចូលឆ្នាំចិននេះ ទៅនឹងការទទួលទានអាហារប៊ូហ្វេជាដើម។ នៅពេលដែលមនុស្សយើងឃើញមានអាហារច្រើន អារម្មណ៍ពួកគេនឹងរំភើបរីករាយទាំងមិនដឹងខ្លួន។ អារម្មណ៍នេះហើយដែលបានទៅសង្កត់ចំនង់អាហាររបស់ពួកគេមិនអោយសូវឃ្លាន រឺទទួលទានមិនបានច្រើនជាដើម៕

អត្ថបទល្អផ្សេងទៀត៖ មានធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាទៅដល់កន្លែងប៊ូហ្វេញ៉ាំម្ហូបមិនសូវបានច្រើនអញ្ចឹង?

កាលណាដែលគេនិយាយពីអាហារប៊ូហ្វេ អ្វីដែលអ្នកគិតឃើញមុនគេគឺអ្នកអាចញ៉ាំអាហារបានច្រើនប៉ុណ្ណាក៏បានដែរ។ ស្តាប់មើលទៅចំណេញណាស់មែនទេ? ប៉ុន្តែចំពោះមនុស្សមួយចំនួនធំ គេបានគិតថាពួកគេបែរជាខាតទៅវិញនៅពេលដែលពួកគេទៅញ៉ាំអាហារប៊ូហ្វេទាំងនោះ ដោយសារតែពួកគេមិនសូវញ៉ាំបានច្រើនអ្វីណាស់ណានោះទេ។

បើអ្នកមានអារម្មណ៍ដូចនេះ តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាអ្នកបែរជាញ៉ាំមិនសូវបានច្រើននៅពេលដែលអ្នកទៅញ៉ាំអាហារប៊ូហ្វេទាំងវិញ? តើភោជីយដ្ឋានប៊ូហ្វេទាំងនោះមានវិធីសាស្ត្រអ្វីទើបអាចដំណើរការបានខណះពេលដែលមនុស្សគ្រប់គ្នាអាចញ៉ាំបានតាមចិត្តដោយបង់លុយតែបន្តិចសោះអញ្ចឹង?

ចំនុចដែលធ្វើអោយអ្នកញ៉ាំមិនសូវបានច្រើនគឺដោយសារតែនៅភោជនីយដ្ឋានប៊ូហ្វេ អ្នកមានចម្រើសមុខម្ហូបច្រើនណាស់សម្រាប់ជ្រើសរើស ដោយសារតែហេតុនេះហើយទើបវាធ្វើអោយពេលខ្លះអ្នកព្យាយាមចាប់ម្ហូបយ៉ាងច្រើននៅពេលដែលអ្នកទៅដល់ភ្លាម។ ដូច្នេះវាធ្វើអោយអ្នកត្រូវញ៉ាំម្ហូបដែលអ្នកចាប់ភ្លាមៗនោះសិន មុននឹងសម្រេចចិត្តទៅរកម្ហូបផ្សេងៗ ហើយការណ៍នេះធ្វើអោយអ្នកមានអារម្មណ៍ឆ្អែតទាំងពេលដំបូង។

ម្យ៉ាងវិញទៀត នៅពេលដែលទៅដល់ឃើញម្ហូបភា្លម ពេលខ្លះអ្នកមានអារម្មណ៍រំភើបខ្លាំងពេក ដូចនេះហើយ វាធ្វើអោយអ្នកមិនសូវញ៉ាំច្រើន។ អាការះនេះដូចពេលសែនចូលឆ្នាំចិន រឺពិធីជប់លៀងអ្វីមួយអញ្ចឹងដែរអ្នកសប្បាយចិត្តពេក បែរជាមិនសូវឃ្លាន។

ក្រៅពីហេតុផលទាំងនេះ មានភាគច្រើនហាងអាហារប៊ូហ្វេចូលចិត្តដាក់ម្ហូបណាដែលមើលទៅទំនង ហើយញ៉ាំទៅឆាប់ឆ្អែត ដូចជាពួកអាហារដែលមានជាតិឈីស ទឹកដោះគោ រឺក៏ជាតិម្សៅដូចនំប៉័ង រឺភីស្សាជាដើម។ ជួនកាលពួកគេធ្វើអោយអាហារគេមានជាតិខ្លាំងបន្តិច ដើម្បីធ្វើអោយភ្ញៀវមិនសូវញ៉ាំអាហារទាំងនោះច្រើន។ ពេលខ្លះទៀត ពួកគេធ្វើអោយអាហារខ្លះមានរាងសាប ឥតជាតិជូវ ដើម្បីអោយមនុស្សមិនសូវចង់ចាប់ច្រើនៗ។

ជាទូទៅហាងអាហារប៊ូហ្វេច្រើនរកចំណូលបានក្រៅពីការលក់ភេសជ្ជះ ដោយពួកគេមិនបានរួមបញ្ចូលភេសជ្ជះទៅក្នុងតម្លៃអាហារនោះទេ ហើយពួកគេកំណត់ភេសជ្ជះទាំងនោះក្នុងតម្លៃមួយថ្លៃ។ ដោយសារតែភ្ញៀវមិនអាចញ៉ាំអាហារដោយគ្មានទឹកនោះទេ ដូច្នេះហើយពួកគេត្រូវតែទិញភេសជ្ជះទាំងនោះនៅទាំងតម្លៃខ្ពស់ ហេតុដូចនេះហើយទើបបានជាទោះបីជាអាហារប៊ូហ្វេជាប្រភេទអាហារសេរីដែលអាចញ៉ាំបានតាមចិត្តក៏នៅតែម្ចាស់ហាងអាចរកប្រាក់ចំណេញបានដែរ៕

មតិយោបល់

ពេញនិយម