ហេតុអ្វីបានជាអ្នកមានបញ្ហាចេញឈាមតាមទ្វារធំនៅពេលបន្ទោរបង់?
Connect with us

សុខភាព & សម្រស់

ហេតុអ្វីបានជាអ្នកមានបញ្ហាចេញឈាមតាមទ្វារធំនៅពេលបន្ទោរបង់?

ការបន្ទោរបង់ គឺជារឿងសំខាន់ ព្រោះថាជារៀងរាល់ថ្ងៃ អ្នកត្រូវកម្ចាត់ជាតិពុលដែលមាននៅក្នុងខ្លួននោះអោយបានទៀងទាត់ល្អ ដោយវានេះហើយអាចធ្វើបានតាមរយះការបន្ទោរបង់ ព្រោះថាលាមកដែលចេញមកក្រៅនោះគឺសុទ្ធតែជាកាកសំនល់ដែលមិនល្អ រឺសំនល់ដែលត្រូវបានសរីរាង្គបឺតយកជីវជាតិអស់។

ថ្វីត្បិតតែបែបនេះមែន សម្រាប់មនុស្សមួយចំនួន ការបន្ទោរបង់អាចជារឿងដែលពិបាកសម្រាប់ពួកគេ ព្រោះថាពួកគេអាចនឹងមានអារម្មណ៍ឈឺចាប់ ដោយពេលខ្លះវាអាចមានឈាមចេញមកតាមនោះផងដែរ។ ការចេញឈាម និងឈឺចាប់នៅពេលបន្ទោរបង់អាចបណ្តាលមកពីមូលហេតុច្រើនមួយចំនួន ដែលក្នុងនោះមានមនុស្សភាគច្រើនគិតថាវាទាក់ទងនឹងជម្ងឺរឹសដូងបាត។ ទោះជាយ៉ាងណាក៏ដោយ បញ្ហានេះអាចត្រូវនឹងជម្ងឺមួយប្រភេទទៀតដែលមានឈ្មោះថា ការដាច់រលាត់ទ្វារលាមក (Fissure anale)។

តើជម្ងឺការដាច់រលាត់ទ្វារលាមកជាអ្វី ?

ការដាច់រលាត់ទ្វារលាមក រឺFissure anale គឺជាការដាច់រលាត់ស្បែកនៃច្រកទ្វារលាមកដែលបង្កឲ្យមានការឈឺចាប់ខ្លាំងនិង មានឈាមក្រហមស្រស់បន្តិចបន្តួចនៅពេលបន្ទោបង់ ។ ជំងឺនេះអាចកើតមានលើមនុស្សប្រុសស្រី គ្រប់វ័យ សូម្បីតែកូនក្មេងតូចៗ ។

មូលហេតុដែលបណ្តាលអោយកើតមានបញ្ហានេះគឺអាចមកពីលាមកមានលក្ខណះរឹងពេក មានស្ថានភាពរាគរូសខ្លាំង រឺមានពេលខ្លះទៀតស្ថានភាពនេះអាចកើតមានដោយសារតែស្រ្តីទើបតែសម្រាលកូនរួច។ មូលហេតុកម្រផ្សេងៗដែលបណ្តាលអោយមានជម្ងឺនេះគឺវាអាចពាក់ព័ន្ធនឹងជំងឺកាមរោគ របេង មហារីកបាត រលាកពោះវៀនរ៉ាំរ៉ៃ ។ល។

ភាគច្រើននៃជំងឺនេះមិនមែនជាជំងឺធ្ងន់ធ្ងរនោះទេ និងអាចព្យាបាលជាសះស្បើយ ប៉ុន្តែវាអាចកើតមានឡើងវិញ ប្រសិនបើលោកអ្នកមានបញ្ហាក្នុងការបន្ទោបង់បន្តទៀត។ ប្រសិនបើជំងឺនេះទើបតែកើតមាន វាអាចនឹងជាសះស្បើយយ៉ាងងាយ។ ប៉ុន្តែក្នុងករណីដែលលោកអ្នកមានអាការៈបែបនេះជាប់មករហូតចាប់ពីពីរខែឡើងទៅ យើងហៅថាជាការរលាត់ដាច់រ៉ាំរ៉ៃដែលតម្រូវឲ្យមានការព្យាបាលត្រឹមត្រូវ។

ការព្យាបាលដោយថ្នាំ គឺជាជម្រើសទីមួយសម្រាប់ការរលាត់ដាច់ថ្មីៗក៏ដូចជារ៉ាំរ៉ៃ។ គោលការណ៍ដែលសំខាន់ជាងគេបំផុតក្នុងការព្យាបាលជំងឺនេះ គឺព្យាបាលមូលហេតុនៃជំងឺ (លាមករឹង រាករូស កាមរោគ របេង ។ល។) ក្រៅពីនេះ ជម្ងឺនេះក៏មានថ្នាំលាបជួយឲ្យឆាប់សះ និងថ្នាំលេបបំបាត់ការឈឺចាប់។ ប្រសិនជាករណីធ្ងន់ធ្ងរ ជួនកាលគឺតម្រូវអោយមានការវះកាត់ទៀតផង។

គួរបញ្ជាក់ផងដែរថា សម្រាប់វិធីការពារដើម្បីកុំអោយកើតមាននូវជម្ងឺនេះ ជម្រើសដ៏ល្អបំផុតគឺការបរិភោគបន្លែផ្លែឈឺ ទទួលទានទឹកស្អាតនិង ហាត់ប្រាណឲ្យបានច្រើន ដើម្បីបង្ការលាមករឹង ឬរាគរូស៕

អត្ថបទល្អផ្សេងទៀត៖ ដឹងពីសុខភាពតាមរយះការបន្ទោរបង់របស់អ្នក

តើអ្នកធ្លាប់ចាប់អារម្មណ៍រឺអត់ថាហេតុអ្វីបានជាពេលដែលអ្នកបន្ទោរបង់ លាមករបស់អ្នកមានសភាពខុសៗ? វាគឺជាតម្រុយដែលបង្ហាញអំពីកត្តាសុខភាពរបស់អ្នក ថាតើអ្នកកំពុងតែមានសុខភាពប្រក្រតី រឺក៏មានបញ្ហាអ្វីមួយកើតឡើងក្នុងរាងកាយអ្នក។


នៅពេលដែលអ្នកបន្ទោរបង់ អ្នកគួរតែចំនាយពេលបន្តិចមើលទៅកាន់លាមករបស់អ្នក ព្រោះវាអាចប្រាប់អ្នកពីអាការៈអ្វីមួយ ហើយដែលអ្នកអាចការពារវាបាន នៅពេលដែលអ្នកបានដឹងមុន។ ខាងក្រោមនេះគឺជារបៀបមើលសណ្ឋានលាមកដែលអ្នកបន្ទោរបង់មក ដើម្បីដឹងសុខភាពរបស់អ្នក៖


១. តើអ្នកបន្ទោរបង់ប៉ុន្មានដងក្នុងមួយថ្ងៃ រឺមួយសប្តាហ៍?

រយះពេលដែលអ្នកបត់ជើងជាប្រចាំក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រាប់ពីសុខភាពរបស់អ្នក ជាពិសេសសុខភាពរបស់ប្រព័ន្ធរំលាយអាហាររបស់អ្នក។ ប្រសិនជាអ្នកបត់ជើងជាប្រចាំក្នុងរយះពេលច្បាស់លាស់ណាមួយ នោះវាមានន័យថាសុខភាពរបស់អ្នកល្អប្រក្រតី។ ប៉ុន្តែប្រសិនជាអ្នកមិនសូវបត់ជើងនោះទេ វាមានន័យថាកាកសំនល់ និងសារជាតិពុលជាច្រើនត្រូវបានផ្ទុកនៅក្នុងរាងកាយរបស់អ្នក ហើយវាអាចនឹងបង្កជាជំងឺផ្សេងៗ។

២. ពណ៌ និងសណ្ឋាននៃលាមក


• ប្រសិនជាលាមករបស់អ្នកមានពណ៌ត្នោត រាងវែងដូចសាច់ក្រក វាមានន័យថាម្ហូបដែលអ្នកទទួលទានទៅចូលទៅត្រូវបានរំលាយល្អ ហើយសារធាតុចិញ្ចឹមដែលមានប្រយោជន៍ក៏បានចូលទៅចិញ្ចឹមរាងកាយបានច្រើនផងដែរ។

• ប្រសិនជាលាមកអ្នកមានស្ថានភាពរប៉េះរប៉ោះមិនជាប់គ្នា វាមានន័យថាអ្នកមិនទទួលទានអាហារដែលមានជាតិសសៃរ និងជាតិទឹកគ្រប់គ្រាន់។ ដូចនេះ អ្នកគួរងាកមកទទួលបានផ្លែឈើ បន្លែដែលមានជាតិសសៃរ និងផឹកទឹកអោយបានច្រើនជាងមុន។

• ប្រសិនបើវាមានសភាពជាទឹក និងមានកាកមកដោយឡែកពីគ្នា វាមានន័យថាអ្នកកំពុងតែរងគ្រោះដោយការបរិភោគរបស់អ្វីមួយដែលគ្មានអនាម័យ រឺក៏វាមានប្រតិកម្មទៅនឹងរាងកាយរបស់អ្នក។ ហើយការដែលបន្ទោរបង់មកសុទ្ធតែទឹក មានន័យថាបរិមាណទឹកដែលនៅក្នុងរាងកាយអ្នកបានធ្លាក់ចុះច្រើន ដូច្នេះអ្នកគួរតែផឹកទឹកអោយច្រើនជាងមុន។

• ប្រសិនជាលាមករបស់អ្នកមានពណ៌លឿងខ្ចី វាបង្ហាញថាខ្លួនប្រាណរបស់អ្នកមានភាពមិនប្រក្រតីដោយអាចបណ្តាលមកពីអ្នកទទួលទានអាហារដែលផ្ទុកសារជាតិខ្លាញ់ច្រើនពេក រឺក៏មកពីខ្លួនប្រាណរបស់អ្នកមិនបានស្រូបយកវីតាមីន និងប្រូតេអ៊ីនគ្រប់គ្រាន់។

• ប្រសិនជាលាមករបស់អ្នកមានពណ៌ខៀវ វាមានន័យថាអ្នកប្រហែលជាទទួលទានបន្លែបៃតងច្រើនពេក។

• ប្រសិនជាវាមានពណ៌ខ្មៅ វាអាចបណ្តាលមកពីការហូរឈាមនៅខាងក្នុងខ្លួនអ្នក ដែលកើតចេញពីកោសិកាមហារីក រឺការរលាកនៅក្នុងក្រពះ។ ប្រសិនជាបញ្ហានេះកើតឡើងចំពោះអ្នកញឹកញាប់ សូមប្រញាប់ទៅជួបវិជ្ជបណ្ឌិតដើម្បីពិនិត្យធ្វើរោគវិនិច្ឆ័យអោយបានច្បាស់លាស់។

• ប្រសិនបើវាមានជាប់ស្នាមឈាមនៅលើលាមក វាអាចបណ្តាលមកពីមហារីកនៅផ្នែកណាមួយនៃរាងកាយ។ ម្តងទៀត នៅពេលដែលមានបញ្ហាមិនប្រក្រតីបែបនេះ សុំកុំរងចាំយូរ អ្នកគួរតែទៅរកគ្រូពេទ្យអោយពិនិត្រអោយដឹងពីស្ថានភាពសុខភាពរបស់អ្នក។

ដូចនេះ អ្នកគួរយកចិត្តទុកដាក់ពីលាមករបស់អ្នកអោយបានច្រើនជាងមុន ព្រោះវាអាចជួយសន្សំថវិការរបស់អ្នកមិនអោយចំនាយច្រើនទៅលើថ្នាំពេទ្យ៕

មតិយោបល់

ពេញនិយម