បច្ចេកទេសការពារខ្លួនទាំង ៥ សម្រាប់ស្ត្រី ដែលត្រូវបានណែនាំដោយអ្នកជំនាញម្នាក់
Connect with us

គួរដឹង

បច្ចេកទេសការពារខ្លួនទាំង ៥ សម្រាប់ស្ត្រី ដែលត្រូវបានណែនាំដោយអ្នកជំនាញម្នាក់

ក្នុងសង្គមបច្ចុប្បន្ននេះ បញ្ហាសុវត្ថិភាពជាច្រើនបានកើតឡើង ដូចជាករណីបទល្មើសផ្សេងៗជាដើម។ ហេតុដូចនេះហើយ យើងគួរតែចេះវិធីសាស្រ្តក្នុងការការពារខ្លួនខ្លះ ដែលអាចជួយយើងយ៉ាងហោចណាស់បានមួយចំណែកតូចផងដែរ។

លោក Victor Lyalko ដែលជាអ្នកជំនាញខាងក្បាច់គុនបានសរសេរសៀវភៅមួយក្បាល ដែលលោកបានរៀបរាប់អំពីវិធីសាស្ត្រការពារខ្លួនឯងដ៏មានប្រសិទ្ធបំផុតដើម្បីជួយស្ត្រី ប្រសិនបើពួកគេត្រូវបានវាយប្រហារ ឬស្ថិតនៅក្នុងស្ថានការណ៍គ្រោះថ្នាក់ណាមួយ។ ក្នុងស្ថានភាពបែបនោះ ស្ត្រីអាចប្រើប្រាស់វិធីសាស្រ្ដងាយៗនិងមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារខ្លួនដូចខាងក្រោម៖

១. សម្រាប់អ្នកចាប់ផ្តើមដំបូង ចូរចងចាំចំណុចខ្សោយទាំងនេះ

អ្នកអាចតទល់នឹងអ្នកណាម្នាក់បានយ៉ាងងាយ ប្រសិនបើអ្នកដឹងពីចំណុចដែលងាយរងគ្រោះបំផុតរបស់ពួកគេ មិនថាអ្នកវាយប្រហារអ្នកនោះមានមាឌធំឬធ្ងន់ប៉ុនណានោះទេ។ ចំណុចសំខាន់ទាំងនោះរួមមានភ្នែក ច្រមុះ ទ្រូង បំពង់ក ជង្គង់និងក្រលៀន។

២. ចលនាដែលសាមញ្ញនិងមានប្រសិទ្ធភាពបំផុត៖

ការវាយបកដែលអាចធ្វើឲ្យគេទន់ជង្គង់យ៉ាងងាយនោះគឺ​ជា ការចាប់កដៃរបស់គេ។ ដៃម្ខាងចាប់កូនដៃនិងម្រាមដៃនាងរបស់គេ ហើយដៃម្ខាងទៀតចាប់ម្រាមដៃកណ្តាលនិងចង្អុលដៃរបស់គេ ហើយកាច់បត់ទៅមុខ ដូចដែលអ្នកអាចឃើញនៅក្នុងរូបខាងក្រោម។

តែប្រសិនបើអ្នកមិនអាចចាប់យកដៃរបស់គេបាននោះទេ អ្នកអាចប្រើកណ្តាប់ដៃឬម្រាមដៃវាយប្រហារនៅឆ្អឹងដងកាំបិតឬគ្រាប់ពោន ដែលស្ថិតម្ដុំករបស់គេ។

ហើយកន្លែងដែលគេតែងតែណែនាំក្នុងការវាយប្រហារសម្រាប់ការការពារខ្លួននោះគឺនៅក្រលៀន។ ការវាយលុកតំបន់នេះនឹងធ្វើឱ្យអ្នកមានពេលគ្រប់គ្រាន់ដើម្បីគេចខ្លួន។

៣. ប្រសិនបើអ្នកត្រូវបានចាប់ពីមុខ

ហើយអ្នកមិនអាចលើកដៃឡើងបាន  ចូររុញដៃរបស់អ្នកទៅមុខហើយដាល់ឲ្យចំខាងមុខឆ្អឹងត្រគាករបស់គេ។ នេះនឹងបង្កើតគំលាតគ្រប់គ្រាន់រវាងអ្នកនិងអ្នកវាយប្រហារនោះ។ បន្ទាប់មក អ្នកអាចប្រើថ្ងាសក្នុងការវាយប្រហារទៅលើច្រមុះរបស់គេ។

ការធ្វើបែបនេះនឹងធ្វើឱ្យគេរើចេញពីអ្នក ហើយអ្នកអាចប្រើបាតដៃរបស់អ្នកក្នុងការការពារខ្លួនដោយ វាយឲ្យចំចង្កានិងច្រមុះ ព្រមទាំងប្រើជង្គង់ក្នុងការវាយប្រហារទៅលើក្រលៀនរបស់គេផងដែរ។ ម្នាក់នោះនឹងមានការពិបាកក្នុងការរើបម្រាស់ខ្លួន។

៤. ប្រសិនបើដៃរបស់អ្នកត្រូវបានគេចាប់ជាប់

ចូរចងចាំក្បួនក្នុងការប្រើមេដៃ: បង្វិលដៃរបស់អ្នកទៅខាងមេដៃរបស់អ្នកវាយប្រហារនោះ។ ប៉ុន្ដែប្រសិមបើគេចាប់របស់អ្នកយ៉ាងតឹងខ្លាំង គ្រាន់តែបង្វិលកដៃរបស់អ្នកនៅខាងមេដៃ ហើយទាញដៃរបស់អ្នកចេញឱ្យខ្លាំងតាមដែលអ្នកអាចធ្វើបាន។

៥. ប្រសិនបើអ្នកត្រូវបានចាប់ពីក្រោយ

ចូរពត់ក្បាលរបស់អ្នកទៅក្រោយឲ្យលឿន ដើម្បីធ្វើឲ្យគេទន់ជង្គង់មកខាងមុខ។ បន្ទាប់មក ចូរឱនខ្លួនចុះ ចាប់ជើងរបស់គេ ហើយទាញវាឡើង។

៦. ប្រសិនបើអ្នកត្រូវបានគេចាប់ខ្លួនពីជំហៀង

ការវាយប្រហារដោយប្រើកែងដៃគឺជាវិធីដ៏គ្រោះថ្នាក់បំផុតមួយនៅក្នុងគ្រប់ប្រភេទនៃសិល្បៈក្បាច់គុន។ ដូច្នេះហើយ អ្នកគួរប្រើវាក្នុងការការពារខ្លួន ប្រសិនបើអ្នកត្រូវបានចាប់ពីជំហៀង។ ដំបូង អ្នកគួរវាយប្រហារឲ្យចំតំបន់សៀតផ្កា ថ្គាម រឺច្រមុះរ​បស់គេ រួចប្រើកែងដៃម្ដងទៀតវាយចំទ្រូង រឺពោះរបស់គេ។

៧. ប្រសិនបើអ្នកត្រូវបានគេរុញខ្ទប់នឹងជញ្ជាំង

ក្នុងកាលៈតេសៈបែបនេះ អ្នកអាចវាយប្រហារនៅចំណុចខ្សោយណាមួយដែលអ្នកអាចធ្វើបាន។ វាមានសារៈសំខាន់បំផុតក្នុងការការពារខ្លួន។

សង្ឃឹមថា វិធីសាស្រ្ដទាំងនេះនឹងអាចជួយអ្នកបានខ្លះៗ នៅពេលដែលអ្នកស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់អ្វីមួយ៕

ប្រភព៖ Bright Side

អត្ថបទល្អផ្សេងទៀត៖ ទិកនិចការពារខ្លួនដែលស្រីៗគួរតែដឹង ដើម្បីសុវត្ថិភាពជាចំបងពេលនៅម្នាក់ឯង!!!

ការដើរហើរយប់ព្រលប់ ឫដើរម្នាក់ឯងជារឿងងាយនឹងមានគ្រោះថ្នាក់បំផុត ជាពិសេសសម្រាប់មនុស្សស្រី ដូច្នេះអ្នកគួរតែរៀន ឫចេះពីវិធីសាស្ត្រការ ពារខ្លួនមួយចំនួន។

Anarchak នឹងធ្វើការបង្ហាញនូវវិធីសាស្ត្រមួយចំនួនដែរអ្នកគួរដឹង ដើម្បីការពារខ្លួនពេលនៅម្នាក់ឯងពេលយប់ព្រលប់៖

១. ពេលនៅក្រុមហ៊ុន ឫទៅ Apartment ពេលយប់

ប្រសិនបើអ្នកកំពុងតែឡើងទៅជាន់ទី ១៣ នៃអាគារកន្លែងធ្វើការ ហើយអ្នកមានអារម្មណ៍ថាមានមនុស្សដើរតាមអ្នក សូមចុចប៊ូតុងគ្រប់ជាន់ទាំងអស់ ពីព្រោះថាគ្មានអ្នកណាហ៊ានធ្វើអ្វីអ្នកនោះទេ ពីព្រោះជណ្តើរយន្តនឹងឈប់គ្រប់ជាន់។

២. ប្រសិនបើអ្នកនៅផ្ទះម្នាក់ឯង

ពេលនៅផ្ទះម្នាក់ឯង ហើយមានជនប្លែកមុខ ឫចោរចូលផ្ទះ សូមរត់ទៅចង្ក្រានបាយជាបន្ទាន់ ពីព្រោះវាជាកន្លែងល្អបំផុតសម្រាប់ការពារខ្លួន។ កាំបិត សម ពូថៅ ចាន ឆ្នាំង ជាអាវុទ្ធដែលល្អបំផុត ដែលអ្នកអាចយកមកការពារខ្លួនបាន។ មិនតែប៉ុណ្ណោះ ទឹកម្ទេស ទឹកត្រី ម្រេច ចាំអីទៀត ជះទៅចំមុខ របស់ជនល្មើសនោះទៅ បន្ទាប់មកធ្វើការស្រែកអោយលឺៗ។

៣. ប្រសិនបើអ្នកជិះម៉ូតូឌុប ឫតាក់ស៊ី

សូមធ្វើការថត ឫកត់ចំណាំពីពត៍មានលម្អិតនៃតាក់ស៊ី រួចផ្ញើរទៅកាន់សាច់ញាតិរបស់អ្នក។ ឫអ្នកអាចតេទៅអ្នកណាម្នាក់ រួចនិយាយជាមួយ គាត់ពី​តាក់ស៊ីដែរអ្នកកំពុងជិះក៏បាន ដើម្បីអោយគេយល់ថា ប្រសិនបើគេធ្វើអ្វីមិនល្អ គេគ្មានសុវត្ថិភាពនោះទេ ពីព្រោះមានអ្នកដឹងពីសកម្មភាពគេ។ ទោះបីជាអ្នកតេទៅមិនចូល សូមធ្វើពុតជានិយាយជាហូរហែរទៅ។

៤. ប្រសិនបើតាក់ស៊ី មិនបានជិះទៅតាមគោលដៅដែរអ្នកចង់ទៅ

ប្រសិនបើឃើញភាពមិនស្រួល ពេលដែលតតាក់ស៊ីជិះទៅខុសគោលដៅ ឫកន្លែងស្ងាត់ អ្នកត្រូវការពារខ្លួនរបស់អ្នក។ អ្នកអាចយកខ្សែកាបូបរបស់អ្នកមកទាក់កអ្នកបើក នោះគេនិងគ្មានកម្លាំងរើនោះទេ អ្នកអាចរត់ចុះ ឫបញ្ជាអោយគេបើកទៅកន្លែងអ៊ូរអ៊រវិញ។ ប្រសិនបើគ្មានខ្សែកាបូប អ្នកអាចទាញក៏អាចក៏បាន អាចប្រើបានដូចគ្នា។

៥. ប្រសិនបើអ្នកត្រូវគេដើរតាម

អ្នកគួរតែស្វែងរកហាង ឫផ្ទះដែរនៅជិតអ្នកបំផុត ចូលទៅក្នុងរួចសុំជំនួយពីអ្នកផ្សេង ឫអ្នកអាចស្វែងរកទូ ATM ដែរនៅជិតអ្នកបំផុត ពីព្រោះនៅ​ទី នោះ តែងតែមានសន្តិសុខ និងកាមេរ៉ាជានិច្ច អ្នកអាចសុំជំនួយបាន។

៦. មិនត្រូវទទួលអ្វីពីជនប្លែកមុខ ឫទិញរបស់ញាំុំដែរគ្មានគម្របបិទជិត

វាជារឿងងាយនឹងមានគ្រោះថ្នាក់បំផុត អ្នកមិនត្រូវទទួលរបស់ពីជនប្លែកមុខទេ ជាពិសេសក៏មិនត្រូវទិញរបស់ញាំុំណាដែល គ្មានគម្របបិទជិតដែរ។ វាងាយនឹងគ្រោះថ្នាក់បំផុត ពេលអ្នកនៅម្នាក់ឯង ជាពិសេសនៅពេលយប់។ ដាច់ខាតត្រូវតែមានការប្រុសប្រយ័ត្នខ្ពស់។

៧. យករបស់ការពារដាក់តាមខ្លួន

អ្នកអាចប្រើដូចជាកូនកាំបិត ពិលឆក់ ឫក៏ ស្ព្រាយ៍ម្រេច ដើម្បីការពារខ្លួនពេលដើរម្នាក់ឯង។ ប្រសិនបើមានអារម្មណ៍ថាមិនស្រួល បើកទូរស័ព្ទត្រៀម ចុចទៅលេខអ្នកណាម្នាក់ដែរអ្នកទុកចិត្ត និងអាចជួយអ្នកបាន។

*** ប្រសិនជៀសបាន កុំដើរពេលយប់ព្រលប់តែម្នាក់ឯង ពីព្រោះវាគ្មានសុវត្ថិភាពនោះទេ។

មតិយោបល់

ពេញនិយម