ទស្សនៈអប់រំ៖ ពេលពេលដែលអ្នកដទៃស្តោះទឹកមាត់ដាក់ខ្នងអ្នក មានន័យថាអ្នកកំពុងតែដើរទៅមុខគេ
Connect with us

បែបផែនជីវិត

ទស្សនៈអប់រំ៖ ពេលពេលដែលអ្នកដទៃស្តោះទឹកមាត់ដាក់ខ្នងអ្នក មានន័យថាអ្នកកំពុងតែដើរទៅមុខគេ

នៅក្នុងសង្គម ក្នុងការរស់នៅ តែងមានការប្រកួតប្រជែងគ្នាដើម្បីរស់ នៅក្នុងនោះមានមនុស្សមួយចំនួនធំបានរកវិធីធ្វើយ៉ាងណាដើម្បីផ្តួលគូសត្រូវរបស់ខ្លួនបាន មិនថាវិធីល្អ ឬមិនល្អឡើយ។ ប៉ុន្តែមិនយូរមិនឆាប់ ក៏ត្រូវបានប្រវត្តិសាស្ត្រកត់​ត្រានូវអ្វីដែលខ្លួនបានធ្វើ។

លទ្ធផល​រូបភាព​សម្រាប់ life

វាមិនមែនជារឿងចម្លែកទេ ដែលសត្រូវរបស់យើងរកវិធីវាយប្រហារបំបាកយើងដោយវិធី ឬល្បិចកលផ្សេងៗ តែយើងក៏មិន​អាចឈរឱបដៃឱ្យចោលចូលផ្ទះយើងបានដោយងាយដែរ។ មានន័យថា យើងត្រូវតែមានវិធីសាស្ត្រ​ដើម្បីការពារខ្លួន និងការពារដល់ជីវិតរបស់ខ្លួន ព្រោះជីវិតរបស់មនុស្សស្លាប់ហើយ មិនអាចកើតវិញបានទេ។

នៅក្នុងទ្រឹស្តីរបស់ អ្នកប្រាជ្ញ ខុងជឺ ក៏បានពោលថា «ពេលពេលដែលអ្នកដទៃគេស្តោះទឹកមាត់ដាក់ខ្នងអ្នក មានន័យថាអ្នកកំពុងតែដើរទៅមុខគេ»។ មានន័យថា ទោះបីសត្រូវរបស់យើងគេនិយាយមិនល្អអំពីយើង និយាយអាក្រក់អំពីយើងយ៉ាងណា ក៏យើងបានដើរទៅ​មុនគេដែរ ខណៈពេលដែលពួកគេនៅពីក្រោយខ្នងយើងនៅឡើយ។

ដូច្នេះហើយ ចូរកុំខ្វល់នឹងពាក្យអត់បានការរបស់អ្នកដទៃ ដែលអាចបំផ្លាញក្តីសុបិនរបស់អ្នក បំផ្លាញគោលដៅរបស់អ្នក ខណៈដែលអ្នកកំពុងតែដើរត្រឹមត្រូវហើយនោះ។ ម្យ៉ាងទៀត ត្រូវគិតថា ទោះបីគេនិយាយយ៉ាងណាក៏មិនអាចស្មើនឹង​ការ​អនុវត្តរបស់អ្នកទេ មានតែអ្នកធ្វើទេ ទើបមិនចេះនិយាយច្រើនដូចអ្នកដែលថា៕

ផ្ដល់សិទ្ធិ៖ monovichea

មតិយោបល់

ពេញនិយម