រឿងទាំង៦ដែលអ្នកគួរតែដឹងមុននឹងទៅប្រទេសចិន!
Connect with us

គួរដឹង

រឿងទាំង៦ដែលអ្នកគួរតែដឹងមុននឹងទៅប្រទេសចិន!

ការអភិវឌ្ឍន៍ដែលមិនសរសើរមិនបាននៃប្រទេសចិន បានធ្វើអោយប្រទេសនេះទទួលបានការចាប់អារម្មណ៍កាន់តែច្រើនទៅៗពីសំណាក់ប្រជាជនផ្សេងៗនៅលើពិភពលោក។ ហេតុដូចនេះហើយ មានមនុស្សជាច្រើនដែលចង់ចូលទៅក្នុងប្រទេសចិន ដែលមនុស្សមួយចំនួនគឺទៅក្នុងបំណងដើម្បីមើលពីឳកាសអាជីវកម្ម ខណះដែលអ្នកមនុស្សមួយចំនួនទៀត គឺទៅដើម្បីចង់ទៅស្គាល់ និងធ្វើពីភាពរីកចម្រើនរបស់ប្រទេសនេះ។

មិនថាអ្នកចង់ទៅប្រទេសចិននៅក្នុងគោលបំនងបែបណាមួយនោះទេ វាជាការចាំបាច់ដែលអ្នកបានដឹងពីរឿងចំនួនសិនពីប្រទេសនេះ ថាតើមានអ្វីដែលអ្នកគួរធ្វើ មិនគួរធ្វើ រឺគួរប្រុងប្រយ័ត្ន។ ខាងក្រោមនេះគឺជារឿងទាំង6យ៉ាងដែលអ្នកគួរតែដឹងមុនពេលធ្វើដំណើរទៅកាន់ប្រទេសចិន៖

 

១.កុំយកចង្កឹះចាក់បញ្ឈរលើបាយ

ការទទួលទានអាហារដោយប្រើប្រាស់ចង្កឹះគឺជាទម្លាប់ដ៏ធម្មតាបំផុត ប៉ុន្តែប្រសិនជាអ្នកដែលមិនសូវទម្លាប់ប្រើប្រាស់ចង្កឹះពីមុន ពួកគេអាចនឹងប្រើប្រាស់មិនត្រូវសមរម្យ។ នៅប្រទេសចិន គេហាមបំផុតគឺយកចង្កឹះចាក់បញ្ឈរលើបាយនៅពេលទទួលទានអាហារ ដោយសារតែគេយល់ថា ការធ្វើបែបនេះគឺមានតែនៅក្នុងពិធីបុណ្យសពនោះទែ ដូច្នេះប្រសិនជាអ្នកធ្វើបែបនេះនៅកន្លែងធម្មតា គេនឹងប្រកាន់អ្នក។

២. ខ្យល់អាកាសនៅទីក្រុងប៉េកាំងមិនមែនសុទ្ធតែផ្សែងពុលដូចមនុស្សមួយចំនួនគិតនោះទេ

ថ្វីត្បិតតែទីក្រុងប៉េកាំង ធ្លាប់មានបញ្ហាផ្សែងពុលនៅក្នុងបរិយាកាសដល់កម្រិតប្រកាសអាសន្នមួយមែន ប៉ុន្តែនេះមិនមែនមានន័យថាស្ថានភាពនេះមានជារៀងរាល់ថ្ងៃនោះទេ។ ដូច្នេះប្រសិនជាអ្នកគិតថាទីក្រុងមួយនេះពោរពេញទៅដោយផ្សែងពុល អ្នកយល់ខុសហើយ។

៣. អ្នកអាចប្រើប្រាស់ Facebook បានដោយដំណើរការVPN

ប្រសិនជាអ្នកមិនធ្លាប់ដឹង នៅក្នុងប្រទេសចិន ត្រូវបានរដ្ឋាភិបាលបិទមិនអោយដំណើរការនោះទេ ប៉ុន្តែកុំបារម្ភអី ប្រសិនជាអ្នកជាអ្នកទេសចរណ៍ដែលត្រូវការ Facebook ដើម្បីទំនាក់ទំនងជាមួយនឹងក្រុមគ្រួសារ អ្នកនៅតែអាចប្រើប្រាស់វាបានអញ្ចឹង ពោលគឺអ្នកគ្រាន់តែបើកកម្មវិធីមួយឈ្មោះថាVPN វានឹងដំណើរការដូចធម្មតា។

៤. មិនមែនគ្រប់ជនជាតិចិនសុទ្ធតែអាចនិយាយចិននោះទេ

ដោយសារតែភាសាចិន មានក្រុមភាសារបស់វាតូចៗជាច្រើនទៀត អាស្រ័យទៅតាមតំបន់ ដូច្នេះជួនកាលអ្នកអាចនឹងភ្ញាក់ផ្អើលនៅពេលដែលអ្នកទៅប្រទេសចិន ប៉ុន្តែបែរជាលឺប្រជាជនគេនិយាយភាសាអ្វីផ្សេងក្រៅពីភាសាចិន។ ប្រភេទនៃភាសាចិនដែលគេប្រើប្រាស់ច្រើនជាងគេគឺ ចិនកុកងឺ និងកាតាំង។

៥. អាហារចិនដែលអ្នកបរិភោគនៅប្រទេសផ្សេងៗ មិនប្រាកដជាអាហារពិតរបស់ចិននោះទេ

ថ្វីត្បិតតែនៅក្នុងប្រទេសយើង ម្ហូបអាហារចិនញ៉ាំទៅមានជាតិប្រហាក់ប្រហែលនឹងម្ហូបខ្មែរមែន ប៉ុន្តែកុំគិតថានៅពេលដែលទៅប្រទេសចិន អ្នកនឹងមានអាហារប្រភេទទាំងនេះបរិភោគ។ អាហារពិតនៅប្រទេសចិន គឺអាចនឹងមានជាតិខុសដាច់ពីអាហារចិនដែលយើងបរិភោគនៅប្រទេសផ្សេងៗ។

៦. នៅប្រទេសចិន គេពុំប្រើប្រាស់Google ឡើយ

Google គឺមានប្រជាប្រិយភាពយ៉ាងខ្លាំងទូទាំងពិភពលោក ប៉ុន្តែនេះមិនបានរាប់បញ្ចូលជាមួយប្រទេសចិនឡើយ ដោយសារនៅឯប្រទេសចិន ពួកគេមានបណ្តាញសម្រាប់ស្វែងរកពត៌មានផ្ទាល់ខ្លួន ដែលវាមានឈ្មោះថា Weibo ៕

អត្ថបទល្អផ្សេងទៀត៖ ការពិតទាំង ១០ របស់ប្រទេសចិន ដែលអ្នកអាចនឹងមិននឹកស្មានដល់

ប្រទេសចិនមានអរិយធម៌ដ៍ខ្ពង់ខ្ពស់ ដែលបានសាយភាយយ៉ាងទូលំទូលាយនៅលើពិភពលោក ដោយប្រទេសនេះបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើបណ្ដាប្រទេសនានា​ ជាពិសេសប្រទេសដែលស្ថិតនៅទ្វីបអាស៊ី។ ដោយហេតុនេះហើយ អត្តសញ្ញាណរបស់ប្រទេសចិន ដូចជាការប្រើប្រាស់ចង្កឹះជាដើម ត្រូវបានស្គាល់និងដឹងលឺដោយមនុស្សជាច្រើន ។ អ្នកប្រហែលជាគិតថា អ្នកដឹងច្រើនពីប្រទេសមួយនេះ ប៉ុន្ដែក៏មានរឿងជាច្រើនទៀតដែលអ្នកប្រហែលជាមិនបានដឺង ហើយក៏ប្រហែលជាមិននឹកស្មានថា វាអាចកើតឡើងនៅក្នុងប្រទេសមួយនេះដែរ។

១. ដើមឈើប្រហែល ២០ លានដើមត្រូវបានកាប់ជារៀងរាល់ឆ្នាំ ដើម្បីបំពេញតម្រូវការចង្កឹះចំនួន ៨០ ពាន់លានគូក្នុងមួយឆ្នាំ។ ប្រហែលដោយសារតែបញ្ហានេះ ផ្ទៃដីដែលគ្របដណ្ដប់ដោយព្រៃឈើរបស់ប្រទេសចិននៅសល់ត្រឹមប្រមាណ ២០% តែប៉ុណ្ណោះ។

២. អ្នកមានទ្រព្យសម្បត្តិនៅប្រទេសចិនដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារជួលមនុស្សដែលមានរួបរាងដួច ដើម្បីទទួលទោសជំនួសខ្លួន។

៣. ជារៀងរាល់ថ្ងៃសត្វឆ្មាជាង ១​ ម៉ឺនក្បាលត្រូវបានគេបរិភោគនៅក្នុងខេត្តក្វាងទុង ដោយធ្វើឱ្យក្រុមសកម្មជនមានកំហឹងនិងនាំឱ្យមានការតវ៉ាជាច្រើន។ តាមធម្មតា សត្វឆ្មាទាំងនោះត្រូវបានរក្សាទុកនៅក្រោមស្ថានភាពដែលគួរឲ្យស្អប់ខ្ពើម ហើយត្រូវបានយកស្បែកចេញ និងចម្អិនទាំងរស់។

៤. ខ្លាឃ្មុំផេនដាទាំងអស់នៅក្នុងពិភពលោកត្រូវបានខ្ចីពីប្រទេសចិន។ ចាប់តាំងពីសង្គ្រាមត្រជាក់មកប្រទេសចិនបានផ្តល់ជាកម្ចីនូវសត្វខ្លាឃ្មុំផេនដាទៅប្រទេសផ្សេងៗ ដើម្បីបង្ហាញពីភាពសុឆន្ទៈ ហើយខ្លាឃ្មុំផេនដាដែលទើបនឹងកើតត្រូវបានបញ្ជូនមកប្រទេសចិនវិញដើម្បីជួយពង្រីកហ្សែនរបស់ពួកគេ។

៥. ប្រជាជនជាង ៣៥ លាននាក់នៅក្នុងប្រទេសចិននៅតែរស់នៅក្នុងរូងភ្នំ។ បើទោះបីជាការរស់នៅក្នុងរូងភ្នំហាក់ដូចជានៅសម័យបុរាណក៏ពិតមែន រួងភ្នំខ្លះអាចផ្តល់នូវការរស់នៅដ៏ប្រណិត។

៦. ម្ជុលត្រូវបានដាក់នៅក្រោមចង្ការបស់ទាហាននៅក្នុងជួរកងទ័ពចិនក្នុងកំឡុងពេលហ្វឹកហាត់ ដើម្បីរក្សាជំហររបស់ពួកគេឲ្យនៅត្រង់។ ម្ជុលនេះក៏ធ្វើឲ្យទាហានមិនហ៊ានងក់ដោយសារការអស់កម្លាំងផងដែរ។

៧. ប្រទេសចិនមានការកកស្ទះចរាចរណ៍យូរបំផុតនៅក្នុងប្រវត្តិសាស្ត្រ ដែលមានរយៈពេល ១២ ថ្ងៃនិងមានប្រវែងជាង​ ១៩​ គីឡួម៉ែត។

៨. ការដកដង្ហើមយកខ្យល់អាកាសនៅទីក្រុងប៉េកាំងមានឥទ្ធិពលស្មើនឹងការជក់បារី ២១ ដើមក្នុងមួយថ្ងៃ។

៩. នៅខេត្តដុងយ៉ាងនៃប្រទេសចិន រៀងរាល់និទាឃរដូវ ស៊ុតដែលស្ងោរនៅក្នុងទឹកនោមរបស់ក្មេងប្រុសត្រូវបានលក់ជាម្ហូបដ៏ពិសេស។

១០. ប្រជាជនចិនភាគច្រើនចាត់ទុកឈីសជាម្ហួបចម្លែក​ ហើយក៏មិនដែលភ្លក់រសជាតិវាដែរ។

មតិយោបល់

ពេញនិយម