ការរីកចម្រើនរបស់ចិនធ្វើអោយប្រទេសចំនួនបីសប្បាយចិត្ត ខណះឯប្រទេសមួយទៀតកំពុងភ័យព្រួយ!
Connect with us

គួរដឹង

ការរីកចម្រើនរបស់ចិនធ្វើអោយប្រទេសចំនួនបីសប្បាយចិត្ត ខណះឯប្រទេសមួយទៀតកំពុងភ័យព្រួយ!

សន្ទុះនៃការរីកចម្រើនរបស់ប្រទេសចិន បានធ្វើអោយពិភពលោកទាំងមូលមានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះប្រទេសនេះបានប្រែខ្លួនពីប្រទេសធម្មតាមួយមកទៅជាប្រទេសមហាអំនាចសេដ្ឋកិច្ចទី ២ បន្ទាប់ពីអាមេរិច។ ថ្វីត្បិតតែបែបនេះមែន ការងើបឡើងកាន់តែខ្លាំងរបស់ប្រទេសចិនមិនមែនសុទ្ធតែអាចធ្វើអោយប្រទេសជាច្រើនសប្បាយចិត្តនោះឡើយ ព្រោះមានប្រទេសមួយចំនួនបានមើលឃើញថា ការរីកចម្រើននៃប្រទេសមួយនេះគឺអាចជាកង្វល់របស់ពួកគេ។

បើយើងក្រឡេកមើលមកកាន់ប្រទេសចំនួន៤នៅក្នុងទ្វីបអាស៊ី យើងឃើញថា ការរីកចម្រើនរបស់ចិនបានធ្វើអោយសប្បាយចំនួនបីសប្បាយចិត្ត ខណះឯប្រទេសមួយទៀតកំពុងភ័យព្រួយ។ តើប្រទេសទាំង៤នេះជានរណា?

១. ប្រទេសកម្ពុជា

ទំនាក់ទំនងរបស់ប្រទេសចិននិងកម្ពុជា ត្រូវបានគេចាត់ទុកថាជាទំនាក់ទំនងដែលស្អិតរមួតបេះមិនចេញ ដូច្នេះហើយការរីកចម្រើនរបស់ឥទ្ធិពលសេដ្ឋកិច្ចនៃប្រទេសចិន គឺជាឳកាសមួយដែលប្រទេសកម្ពុជាត្រូវបានតែចាប់យក តួយ៉ាងដូចជាយើងបានឃើញស្រាប់ហើយថា សព្វថ្ងៃនេះមានវិនិយោគិនជនជាតិចិនជាច្រើនបានមកធ្វើការបណ្តាក់ទុននៅកម្ពុជា។

២. ប្រទេសកាហ្សាក់ស្ថាន

តាមគម្រោងខ្សែក្រវាត់មួយផ្លូវមួយរបស់ចិន ប្រទេសកាហ្សាក់ស្ថានត្រូវបានគេមើលឃើញថាជាប្រទេសមួយដែលទទួលបានគុណសម្បត្តិមិនស្ទើរនោះទេ ដោយសារតែប្រទេសនេះទទួលបានគម្រោងជាទឹកប្រាក់សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងប្រទេស។

៣. ប្រទេសស្រីលង្ការ

ដូចគ្នានឹងប្រទេសកម្ពុជា និងប្រទេសកាហ្សាក់ស្ថានផងដែរ ប្រទេសស្រីលង្ការ នឹងសប្បាយចិត្តជាមួយនឹងវត្តមានរបស់ប្រទេសចិន ដោយសារប្រទេសនេះបានទទួលជំនួយ និងកម្ចីជាច្រើនពីរដ្ឋាភិបាលចិន ក៏ដូចជាការវិនិយោគរបស់ប្រជាជនចិន នៅលើវិស័យជាច្រើន ដែលក្នុងនោះរួមមានដូចជាការសាងសង់កំពង់ផែអន្តរជាតិជាដើម។

៤. ប្រទេសមីយ៉ាន់ម៉ា

ខុសគ្នាពីប្រទេសទាំងបីខាងលើ វត្តមានរបស់ប្រទេសចិនត្រូវបានចាត់ទុកជាកង្វល់ដ៏ធំមួយរបស់ប្រទេសមីយ៉ាន់ម៉ា ដោយសារតែប្រទេសនេះខ្លាចថាការកើនឡើងនៃឥទ្ធិពលរបស់ប្រទេសចិន អាចធ្វើអោយគេបាត់បង់ផលប្រយោជន៍ជាតិ ដែលក្នុងនោះទាក់ទងនឹងការគ្រប់គ្រងលើធនធានធម្មជាតិរបស់ប្រទេសខ្លួនជាដើម៕

អត្ថបទល្អផ្សេងទៀត៖ ចំនុចសំខាន់ៗដែលប្រទេសនានាគួរតែរៀនពីជប៉ុន និងចិន!

នាពេលបច្ចុប្បន្ននេះ អោយតែលឺដល់ឈ្នោះចិន និងជប៉ុន ស្ទើរតែមនុស្សមួយពិភពលោកទៅហើយដែលបានស្គាល់ប្រទេសទាំងពីរនេះ។ កិត្តនាមដ៏ល្បីសុះសាយរបស់ប្រទេសទាំងពីរនេះគឺកើតមានឡើងដោយសារតែការអភិវឌ្ឍន៍យ៉ាងលឿនអស្ចារ្យនៃវិស័យផ្សេងៗក្នុងប្រទេស ពោលគឺពួកវាបានជួយអោយប្រទេសទាំងពីរនេះក្លាយជាប្រទេសដែលមានអំនាចខ្លាំងមួយនៅលើសកលលោក។

ក្រៅពីកេរ្តិ៍ឈ្មោះដែលល្បីសុះសាយនេះ ប្រទេសទាំងពីរក៏បានចំនុចល្អៗមួយចំនួនដែលប្រទេសផ្សេងៗទៀតគួរតែយកគម្រូតាមផងដែរ។ ចំនុចទាំងនោះមានដូចជា៖

១. វិន័យ

ប្រជាជនប្រទេសទាំងពីរនេះត្រូវបានគេវឹកហាត់អោយមានវិន័យតាំងពីនៅកុមារមកម្លេះ។ ពួកគេត្រូវតែចេះគោរពឳពុកម្តាយ និងរៀមច្បងផ្សេងៗ ដូច្នេះវាធ្វើអោយប្រជាជនរបស់ពួកគេ ជាពិសេសគឺប្រជាជនជប៉ុនមានទម្លាប់ និងវិន័យយ៉ាងល្អនៅក្នុងការងារ និងក្នុងជីវិតទាំងស្រុង។

២. សណ្តាប់ធ្នាប់

សណ្តាប់ធ្នាប់ និងការរៀបចំប្រទេសគឺជារឿងដែលប្រទេសជប៉ុនបានយកចិត្តទុកដាក់បំផុត។ នៅក្នុងប្រទេសនេះ គេបានរៀបចំប្រព័ន្ធសង្គមមានយ៉ាងល្អ ដោយរួមមានការរៀបចំទីក្រុង រឺការរៀបចំប្រព័ន្ធគមនាគមន៍ដើម្បីជួយដល់ការលើកកម្ពស់ទីក្រុងស្អាត និងជីវភាពប្រជាជនជាដើម។

៣. ការអោយតម្លៃការងារ

ស្របគ្នានេះដែរ ពួកគេគឺត្រូវបានអប់រំអោយប្រឹងប្រែងនៅក្នុងការប្រកបការងារអ្វីមួយ ដូច្នេះហើយមិនថាប្រជាជនចិន រឺជប៉ុន នៅពេលដែលពួកគេធ្វើការ គឺពួកគេតែងតែធ្វើការអោយអស់ពីសមត្ថភាព។ អញ្ចឹងហើយទើបមានករណីជាដើមដែលប្រជាជនប្រទេសទាំងពីរនេះ ជាពិសេសគឺប្រទេសជប៉ុនតែងតែធ្វើអត្តឃាត ព្រោះពួកគេតែងតែព្យាយាមធ្វើអោយការងាររបស់ខ្លួនល្អឥតខ្ចោះខ្លាំងពេក។

៤. ការអោយតម្លៃពេលវេលា

នេះគឺជាចំនុចល្អមួយទៀតហើយដែលត្រូវរៀនសូត្រពីប្រទេសទាំងពីរនេះ។ តាំងពីនៅក្នុងសាលារៀន ក្មេងៗរបស់ប្រទេសទាំងពីរនេះត្រូវបានសាលាវឹកហាត់អោយគោរព និងអោយតម្លៃលើពេលវេលា ដោយចាប់ផ្តើមតាំងពីការមករៀនអោយបានទៀងទាត់ជាដើម។ ការធ្វើដូច្នេះគឺធ្វើអោយប្រជាជនរបស់គេយល់ច្បាស់ពីសារះតម្លៃនៃពេលវេលា និងមិនចំនាយពេលចោលឥតប្រយោជន៍។

៥. ការប្រើប្រាស់បច្ចេកវិទ្យា

បើនិយាយពីបច្ចេកវិទ្យា ប្រទេសទាំងពីរស្ទើរតែអាចចាត់ទុកបានជាកំពូលប្រទេសខ្លះដែលខ្លាំងបំផុតហើយនៅក្នុងពិភពលោក។ ឧទាហរណ៍ដូចជាចិនជាដើម នាពេលនេះ ចិនបានក្លាយជាប្រទេសដែលមានទីធ្លាផលិតថាមពលសូឡារធំជាងគេបំផុតហើយបើប្រៀបធៀបនឹងប្រទេសផ្សេងៗ។ ដូច្នេះទាក់ទងនឹងការស្រាវជ្រាវភ្នែកបច្ចេកវិទ្យា ពិភពលោកគួរតែរៀនសូត្រពីប្រទេសទាំងពីរនេះដែរ៕

មតិយោបល់

ពេញនិយម