ហេតុអ្វីបានជាមនុស្សម្នាក់ៗចូលចិត្តស្រលាញ់មនុស្សមិនស្រលាញ់ខ្លួន?
Connect with us

គ្រួសារ & ស្នេហា

ហេតុអ្វីបានជាមនុស្សម្នាក់ៗចូលចិត្តស្រលាញ់មនុស្សមិនស្រលាញ់ខ្លួន?

ឃ្លាមួយដែលមនុស្សជាច្រើនបាននិយាយលេងជារឿយៗគឺ “មនុស្សយើមិនស្រលាញ់មនុស្សដែលស្រលាញ់ខ្លួននោះទេ ប៉ុន្តែបែរជាចូលចិត្តស្រលាញ់មនុស្សមិនស្រលាញ់ខ្លួនទៅវិញ”។ ថ្វីត្បិតតែឃ្លានេះគឺជាឃ្លាដែលគេប្រើប្រាស់សាមញ្ញក៏ពិតមែន ប៉ុន្តែវាគឺជារឿងពិតមួយដែលកើតលើមនុស្សភាគច្រើនណាស់។ ហេតុអ្វីបានជាមានរឿងនេះទៅវិញ?

តាមហេតុផលមួយចំនួន យើងអាចបកស្រាយបានថា ការដែលមនុស្សជាច្រើនមានអារម្មណ៍បែបនេះគឺដោយសារតែនៅពេលដែលពួកគេស្រលាញ់មនុស្សដែលទាន់បានស្រលាញ់ខ្លួនមុន ពួកគេនឹងមានអារម្មណ៍សប្បាយចិត្តជាងមានគេមកស្រលាញ់ខ្លួនទៅវីញ ព្រោះថាអារម្មណ៍លួចស្រលាញ់មនុស្សម្នាក់ គឺអាចធ្វើអោយពួកគេរំភើប និងសប្បាយរីករាយបាន។

ម្យ៉ាងទៀត ជាទូទៅ ពួកគេច្រើនតែគិតថា ការស្រលាញ់មនុស្សដែលមិនស្រលាញ់គេ គឺជារឿងមានតម្លៃមួយ ព្រោះថាពួកគេគឺជាអ្នកចាប់ផ្តើមចិត្តស្រលាញ់នេះមុន អញ្ចឹងហើយប្រសិនជាពួកគេអ្នកស្រលាញ់មនុស្សម្នាក់នោះជោគជ័យ វាដូចជាការបំពេញស្នាដៃដ៏គួរអោយរំភើបមួយដែរ។

លើសពីនេះទៅទៀត នៅពេលដែលពួកគេស្រលាញ់នរណាម្នាក់ ពួកគេច្រើនតែអោយតម្លៃមនុស្សម្នាក់នោះខ្ពស់។ ផ្ទុយពីមនុស្សដែលមកស្រលាញ់គេមុន ពួកគេនឹងមានអារម្មណ៍ថា អ្នកដែលតាមស្រលាញ់ទាំងនោះមិនសូវមានតម្លៃ ដោយសារតែគេពុំបានចំនាយកម្លាំងអ្វីឡើយទៅលើអ្នកទាំងនោះ។ ហេតុដូច្នេះហើយថ្វីត្បិតតែពេលខ្លះ ពួកគេប្រហែលជាហត់ចិត្តបន្តិចមែន ការស្រលាញ់មនុស្សដែលមិនស្រលាញ់គេ ប្រហែលជាធ្វើអោយគេមានសេចក្តីសុខខ្លាំងជាង៕

អត្ថបទល្អផ្សេងទៀត៖ បុរសទាំង១៦នាក់ដែលបានធ្វើរឿងដ៏អស្ចារ្យដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងក្តីស្រលាញ់ដែលខ្លួនមានចំពោះមនុស្សជាទីស្រលាញ់របស់ខ្លួន

មនុស្សស្រីគ្រប់គ្នាទាំងអស់តែងតែសុបិន្តចង់បានទេវបុត្រម្នាក់ដែលអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីខ្លួន ប៉ុន្តែវីរៈបុរសទាំងនេះមិនមែនមានតែក្នុងរឿងព្រេងនិទានប៉ុណ្ណោះទេ ពួកគេបានក្លាយទៅជាប្តីដ៏ល្អដែលធ្វើអោយប្រពន្ធមានភាពសប្បាយរីករាយ ហើយពួកគេបានធ្វើរឿងជាច្រើនដែលធ្វើអោយប្រពន្ធរបស់ខ្លួនមានភាពភ្ញាក់ផ្អើលជាមួយនឹងរឿងគ្រប់បែបយ៉ាងដែលស្ទើរស្មានមិនដល់។ ទាំងនេះគឺជារូបភាព១៦សន្លឹកដែលបង្ហាញពីក្តីស្រលាញ់ដែលបុរសទាំងនេះធ្វើឡើងដើម្បីមនុស្សដែលខ្លួនស្រលាញ់។

១. បុរសម្នាក់ចំណាយពេលពីថ្ងៃដើម្បីកែប្រែធ្នើរអង្គុយក្បែរបង្អួចដើម្បីអោយក្លាយជាកន្លែងដែលមានផាសុខភាពសំរាប់ប្រពន្ធរបស់ខ្លួន

ធ្នើបង្អួច

២. Paul Brockmann​ បានបង្ហាញសំលៀកបំពាក់ ៥៥០០ សម្រាប់ ដល់ប្រពន្ធរបស់គាត់ឈ្មោះ Margo។ គាត់បានជ្រើសរើសសំលៀកបំពាក់ទាំងអស់ដោយខ្លួនឯង ពីព្រោះថាប្រពន្ធរបស់គាត់មិនចូលចិត្តដើរផ្សារ

សំលៀកបំពាក់

៣. បុរសជាស្វាមី ប្រើស្ទីឃើ ៧០០០ ផ្គុំជាការចងចាំនៅលើជញ្ជាំងបន្ទប់គេង

ស្ទើឃើ

៤. ដើម្បីធ្វើខួបអាពាហ៍ពិពាហ៍ជស្វាមីបានធ្វើផ្កាពីក្រដាស់មួយបាច់សំរាប់ប្រពន្ធរបស់ខ្លួនដែលគាត់មិនធ្លាប់ធ្វើរឿងបែបនេះពីមុនមក។

ផ្កាក្រដាស

៥. បុរសម្នាក់បានប្រើពាក្យសរសើរល្អៗជាច្រើនជំនួសអោយតួរលេខជញ្ជីងដើម្បីអោយប្រពន្ធរបស់ខ្លួនមិនខ្វល់ខ្វាយជាមួយនិងទំងន់ច្រើនពេក

ជញ្ជីងទំងន់

៦. ប្តីល្អដឹងថាប្រពន្ធរបស់ខ្លួនក៏ត្រូវការពេលវេលាសំរាកផ្ទាល់ខ្លួនតែម្នាក់ឯងដែរ

ពេលវេលាលំហែរផ្ទាល់ខ្លួន

៧. មិត្តប្រុសម្នាក់បានធ្វើប្រអប់ដាក់សម្ភារៈតុបតែងខ្លួនអោយសង្សាររបស់ខ្លួនដោយផ្ទាល់ដៃ

ប្រអប់ដាក់គ្រឿងតែងខ្លួន

៨. បុរសម្នាក់បានធ្វើគ្រឿងអលង្ការដែលប្រពន្ធរបស់គាត់ ព្រោះតែមិនអាចរកបានខ្សែដៃដែលប្រពន្ធតែងតែស្រម៉ៃចង់បាន

ខ្សែដៃ

៩. ប្តីម្នាក់បានធ្វើស្លាកសញ្ញាកូនឆ្កែដែលប្រពន្ធរបស់ខ្លួនស្រលាញ់បំផុតគ្រប់កន្លែងដែលនឹកស្មានមិនដល់

សញ្ញាកូនឆ្កែ

១០. បុរសជាសង្សារបានតុបតែងចង្រ្កានកំដៅដោយដាក់ស្រោមជើង សំរាប់បុណ្យណូអែលដូចក្នុងភាពយន្តដែលសង្សាររបស់ខ្លួនចង់បាន

តែងចង្ក្រាន

១១. បុរសជាប្តីបានធ្វើបន្តោង ខ្សែក ជាពីរចំនែកសំរាប់ថ្ងៃបុណ្យនៃក្តីស្រលាញ់ ដែលនៅលើបន្តោងខ្សែកមានបង្ហាញពីផ្លូវពីផ្ទះរបស់ពួកគេ ទៅកន្លែងដែលពួកគេធ្លាប់រស់នៅ កន្លែងដែលពួកគេធំឡើង និងកន្លែងដែលពួកគេបានជួបគ្នា។

១២. បុរសជាសង្សារធ្វើរោងកុនភួយអោយសង្សារខ្លួន

រោងកុនភួយ

១៣. ប្តីប្រពន្ធមួយគូរដែលគ្មានលទ្ធផលធ្វើខួបអាពាហ៍ពិពាហ៍របស់ខ្លួននៅភោជនីយដ្ឋានទំនើប ទើបសំរេចចិត្តចំអិនអាហារមួយពេលដ៏វិសេសសំរាប់ពួកគេទាំងពីរ

អាហារមួយពេល

១៤. មិត្តស្រីធ្វើក្រដាសអធិប្បាយខ្លីៗដែលគួអោយស្រលាញ់សំរាប់រយៈពេលពេញមួយឆ្នាំអោយមិត្តប្រុសរបស់ខ្លួន

ពាក្យក្រដាសពាក្យសំដី

១៥. បុរសជាប្តីបានធ្វើផ្កាកុលាតំនាងស្នេហ៍អោយប្រពន្ធរបស់ខ្លួន ដូចក្នុងរឿង  Beauty and the Beast 

ផ្កាកុលាប

១៦. បុរសជាប្តីព្យាយាមសំអាតមុខរបស់កូនតុក្កតារបស់កូនស្រីរបស់ខ្លួនជាមួយអាកុល ប៉ុន្តែចៃដន្យបានធ្វើអោរលុបមុខរបស់តុក្កតា ឃើញបែបនេះហើយបុរសជាប្តីក៏សំរេចចិត្តធ្វើមុខថ្មីអោយកូនតុក្កតាដោយកាត់យករូបភ្នែកពីទស្សនាវត្តីបិតលើមុខតុក្កតា

តុក្កតា

 

គួរដឹង13 hours ago

យល់​ដឹង៖ អ្នកមានពិត និងអ្នកមានក្លែងក្លាយ ក្នុងហ្វេសប៊ុក ខុសគ្នាត្រង់ណា?

ថ្មីៗ14 hours ago

ប្រទេសអាស៊ីមួយនេះសំណាងផ្ទួនៗ ខណៈរោងចក្រផលិតកំពូលស្មាតហ្វូន២ ដណ្តើមគ្នាចូលទៅផលិត

គួរដឹង14 hours ago

មេរៀនជីវិត៖ ត្រចៀកស្តាប់បាន ប៉ុន្តែធ្វើមិនដឹងមិនឮព្រោះតែគំនាប ឬកាលៈទេសៈបង្ខំ

ថ្មីៗ14 hours ago

ប្រសើរណាស់! ទីបំផុតសហគ្រាសកសិដ្ឋានមួយនៅកម្ពុជា បានជោគជ័យក្នុងការផលិតត្រីសុខភាពតាមស្តង់ដារជប៉ុន ដំបូងគេបង្អស់

ថ្មីៗ14 hours ago

លោកឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះអារម្មណ៍ពិតរបស់ខ្លួន ខណៈឃើញគេបង្ហោះអួតទ្រព្យសម្បត្តិ ឡាន វីឡា មាសពេជ្រ ពេញ Facebook ស្របពេលប្រទេសប្រឈមវិបត្តិកូវីដ-១៩

Trending

Copyright © 2019 ANARCHAK