ប្រទេសទាំង១០ដែលមានអ្នកលេងFacebook ច្រើនជាងគេបំផុតនៅលើពិភពលោក!
Connect with us

ទាក់ទាញ

ប្រទេសទាំង១០ដែលមានអ្នកលេង Facebook ច្រើនជាងគេបំផុតនៅលើពិភពលោក!

បើនិយាយដល់រឿង មានមនុស្សតិចណាស់ដែលថាមិនលេងFacebook ជាពិសេសអ្នកដែលរស់នៅតាមទីក្រុង រឺអ្នកដែលមានជីវភាពគ្រាន់បើ ព្រោះFacebook អាចជួយអោយពួកគេរក្សាទំនាក់ទំនងរបស់ខ្លួនជាមួយនឹងអ្នកជិតស្និទ មិនថាទោះបីជានៅឆ្ងាយពីគ្នាប៉ុណ្ណាក៏ដោយ។


មកទល់សព្វថ្ងៃនេះ ចំនួនអ្នកប្រើប្រាស់ Facebookគឺមានរហូតដល់ទៅជាង ១ពាន់លានអ្នកហើយ ដែលចំនួននេះគឺស្មើនឹងប្រមាណជា ១៥%នៃប្រជាជនសរុបនៅក្នុងពិភពលោក។ ប៉ុន្តែថ្វីបើចំនួននេះមានច្រើនអញ្ចឹងមែន មិនមែនសុទ្ធតែគ្រប់ប្រទេសទាំងអស់សុទ្ធតែអាចប្រើប្រាស់ Facebookបាននោះទេ ព្រោះថាប្រទេសមួយចំនួនបានហាមឃាត់មិនអោយប្រជាជនខ្លួនប្រើប្រាស់Facebook ឡើយ ចំនែកឯប្រទេសជាច្រើនទៀតសុទ្ធតែជាប្រទេសក្រីក្រ ដែលប្រជាជនពួកគេមិនមានលទ្ធភាពទិញឧបករណ៍ដើម្បីលេងFacebook នោះទេ។

ក្នុងចំនួនប្រមាណជិត ២០០ប្រទេសនៅក្នុងពិភពលោក ខាងក្រោមនេះគឺជាប្រទេសទាំង១០ដែលប្រើប្រាស់ច្រើនជាងគេបំផុត ដែលក្នុងនោះរួមមាន៖

១០.ចក្រភពអង់គ្លេស មានអ្នកលេងFacebook ចំនួន៤៤ លាននាក់

៩.ប្រទេសតួគី មានអ្នកលេងFacebook ចំនួន៥៦ លាននាក់

៨.ប្រទេសថៃ មានអ្នកលេងFacebook ចំនួន៥៧ លាននាក់

៧.ប្រទេសវៀតណាម មានអ្នកលេងFacebook ចំនួន៦៤ លាននាក់

៦.ប្រទេសហ្វីលីពីន មានអ្នកលេងFacebook ចំនួន៦៩ លាននាក់

៥.ប្រទេស ម៉ិចស៊ីកូ មានអ្នកលេងFacebook ចំនួន ៨៥លាននាក់

៤.ប្រទេស ឥណ្ឌូនេស៊ី មានអ្នកលេងFacebook ចំនួន ១២៦ លាននាក់

៣.ប្រទេស ប្រេហ្សីល មានអ្នកលេងFacebook ចំនួន១៣៩ លាននាក់

២.សហរដ្ឋអាមេរិច មានអ្នកលេងFacebook ចំនួន ២៤០លាននាក់

១. ប្រទេស ឥណ្ឌា មានអ្នកលេងFacebook ចំនួន ២៤១លាននាក់៕

អត្ថបទល្អផ្សេងទៀត៖ កំពូលប្រទេសទាំង១០ដែលមានរ៉ែប្រេងច្រើនជាងគេបំផុតលើពិភពលោក!

រ៉ែធម្មជាតិដែលនៅលើផែនដីទាំងអស់ភាគច្រើនសុទ្ធតែមានតម្លៃ និងមានប្រយោជន៍។ តួយ៉ាងដូចជារ៉ែប្រេងកាតអញ្ចឹងដែរ ដែលវាគឺជារូបធាតុដែលពិភពលោកកំពុងតែត្រូវការវាជាទីបំផុត។ រ៉ែប្រេងកាតត្រូវបានគេយកមកប្រើប្រាស់ស្ទើរតែគ្រប់វិស័យទាំងអស់ ដែលក្នុងនោះវិស័យដែលត្រូវការវាច្រើនជាងគេគឺវិស័យឧស្សាហកម្មសេដ្ឋកិច្ច និងទូរគមនាគមន៍ជាដើម។

ដោយសារវាបម្រើអោយបានស្ទើរតែគ្រប់វិស័យដូច្នេះហើយ ទើបបានជាធ្វើអោយប្រទេសណាដែលមានពួកវាជាទូទៅ សុទ្ធតែអាចសោយសុខនឹងសម្បត្តិធម្មជាតិមួយប្រភេទនេះ រហូតទទួលបានការអភិវឌ្ឍន៍ត្រឹមតែមួយពព្រិចភ្នែកតែប៉ុណ្ណោះ។ ក្នុងនោះមានប្រទេសធំៗទាំង១០ ដែលមានសំណាងជាងគេ ព្រោះពួកវាបានទទួលអំនោយផលភ្នែកភូមិសាស្ត្រដែលធ្វើអោយប្រទេសទាំងនោះមានរ៉ែប្រេងកាតច្រើនជាងគេបំផុតក្នុងពិភពលោក។ ប្រទេសទាំងនោះមានដូចជា៖

 

១០. ប្រទេស នីហ្សេរីយ៉ា មានចំណុះប្រេងសរុបនៅក្នុងដីចំនួន ៣៧.២ ពាន់លានប៉ារ៉ែល

៩.ប្រទេស លីប៊ី មានចំណុះប្រេងសរុបនៅក្នុងដីចំនួន ៤៨.០១ ពាន់លានប៉ារ៉ែល

៨.ប្រទេស រុស្សី មានចំណុះប្រេងសរុបនៅក្នុងដីចំនួន ៨០ ពាន់លានប៉ារ៉ែល

៧.ប្រទេស អារ៉ាប់រួម មានចំណុះប្រេងសរុបនៅក្នុងដីចំនួន ៩៧.៨ពាន់លានប៉ារ៉ែល

៦.ប្រទេស គុយវ៉ែត មានចំណុះប្រេងសរុបនៅក្នុងដីចំនួន ១០៤ ពាន់លានប៉ារ៉ែល

៥.ប្រទេស អ៊ីរ៉ាក់មានចំណុះប្រេងសរុបនៅក្នុងដីចំនួន ១៤១.៣៥ ពាន់លានប៉ារ៉ែល

៤.ប្រទេស អ៊ីរ៉ង់មានចំណុះប្រេងសរុបនៅក្នុងដីចំនួន ១៥៤.៥៨ ពាន់លានប៉ារ៉ែល

៣.ប្រទេស កាណាដា មានចំណុះប្រេងសរុបនៅក្នុងដីចំនួន១៧៣.១០៥ ពាន់លានប៉ារ៉ែល

២. ប្រទេស អារ៉ាប៊ី សាអ៊ូឌី ឌមានចំណុះប្រេងសរុបនៅក្នុងដីចំនួន ២៦៧.៩១ ពាន់លានប៉ារ៉ែល

១. ប្រទេស វេនេហ្ស៊ូអេឡា មានចំណុះប្រេងសរុបនៅក្នុងដីចំនួន ២៩៧.៦ ពាន់លានប៉ារ៉ែល៕

មតិយោបល់

ពេញនិយម