មុននឹងគិតថាខ្លួនឯងជោគជ័យ អ្នកគួរតែសួរសំណួរទាំង៤ នេះមកកាន់ខ្លួនឯងសិន!
Connect with us

បែបផែនជីវិត

មុននឹងគិតថាខ្លួនឯងជោគជ័យ អ្នកគួរតែសួរសំណួរទាំង៤ នេះមកកាន់ខ្លួនឯងសិន!

គោលបំនងរបស់មនុស្សស្ទើរតែគ្រប់គ្នានៅក្នុងមួយជីវិតរបស់ខ្លួន គឺធ្វើយ៉ាងណាអោយពួកគេអាចដើរដល់ចំនុចមួយដែលខ្លួនគេអាចនិយាយបានថា ពួកគេជោគជ័យនៅក្នុងជីវិតហើយ ប៉ុន្តែភាពជោគជ័យមិនមែនជារឿងដែលអាចសម្រេចបាននៅក្នុងពេលត្រឹមតែមួយយប់នោះឡើយ។

ប្រសិនជាអ្នកចង់ដឹងថាខ្លួនឯងជោគជ័យឬក៏នៅឡើយ អ្នកគួរតែសួរខ្លួនឯងសំនួរទាំង ៤នេះសិន៖

១. តើអ្នកអោយនិយមន័យពាក្យថា “ជោគជ័យ” របៀបណា?

មនុស្សជាច្រើនសុទ្ធតែមានវិធីរាងៗខ្លួននៅក្នុងការអោយនិយមន័យពាក្យថា “ជោគជ័យ” នេះ។ មនុស្សមួយចំនួនគិតថាខ្លួនឯងនឹងជោគជ័យ នៅពេលដែលពួកគេមានប្រាក់ច្រើន អ្នកផ្សេងទៀតអោយនិយមន័យនេះថានៅពេលដែលគេមានអ្នកដទៃទៀតគោរពជាដើម។

២. តើអ្នកបានសម្រេចភាពជោគជ័យ តាមនិយមន័យរបស់អ្នកនេះហើយរឺនៅ?

អ្នកត្រូវតែដឹងពីនិយមន័យនៃភាពជោគជ័យរបស់ខ្លួនសិន ទើបអាចដឹងថាតើអ្នកជោគជ័យរឺក៏អត់? បន្ទាប់ពីអោយនិយមន័យហើយនោះ អ្នកអាចចាប់ផ្តើមពិនិត្យមើលហើយថា តើអ្វីដែលអ្នកកំពុងតែមានសព្វថ្ងៃនេះគឺវាត្រូវនឹងនិយមន័យដែលអ្នកអោយរឺក៏អត់?

៣. តើអ្នកសប្បាយចិត្តឬនៅ?

ប៉ុន្តែក្រៅពីប្រៀបធៀបស្ថានភាពប្រចាំថ្ងៃទៅនឹងនិយមន័យនៃភាពជោគជ័យដែលអ្នកមានដាក់នោះ អ្នកត្រូវសួរសំនួរសំខាន់មួយទៀតមកកាន់ខ្លួនឯង ដែលសំណួរនោះគឺ “តើអ្នកសប្បាយចិត្តឬនៅ?”។ ជួនកាលមិនថាអ្នកមានអ្វីគ្រប់យ៉ាងសមស្របតាមនិយមន័យដែលអ្នកបានដាក់អោយខ្លួនឯងនោះក៏ដោយ អ្នកជួនកាលនៅតែមានអារម្មណ៍ថាមិនគ្រប់គ្រាន់ ប្រសិនជាអ្នកនៅមិនទាន់សប្បាយចិត្តនឹងអ្វីដែលអ្នកមាននៅឡើយ។

៤. តើអ្នករៀនបានអ្វីខ្លះហើយ?

នៅក្នុងជីវិតរបស់មនុស្សម្នាក់គឺរៀនមិនចេះចប់នោះទេ មិនថានៅក្នុងរឺក៏ក្រៅសាលានោះឡើយ។ មុននឹងសម្រេចថាខ្លួនឯងជោគជ័យ អ្នកគួរតែសួរខ្លួនឯងសិនថាតើអ្នករៀនបានអ្វីខ្លះហើយ? នៅមានអ្វីទៀតដែលអ្នកខ្វះខាត? សំនួរនេះមិនត្រឹមតែអាចធ្វើអោយអ្នកជោគជ័យនោះទេ ប៉ុន្តែវាក៏ធ្វើអោយអ្នកកើនខ្លាំងសមត្ថភាពខ្លាំងជាងអ្វីដែលអ្នករំពឹងទុកទៀត៕

អត្ថបទល្អផ្សេងទៀត៖ បើអាចធ្វើបានតាមពាក្យមួយម៉ាត់របស់ក្រុមហ៊ុន Nokiaនេះ អ្នកនឹងជោគជ័យមិនថានៅក្នុងស្ថានភាពណាទេ!

នៅក្នុងចំនោមក្រុមហ៊ុនទូរស័ព្ទដៃទាំងអស់ ក្រុមហ៊ុនទូរស័ព្ទដៃNokia នេះគឺជាក្រុមហ៊ុនដែលមានឈ្មោះល្បីយ៉ាងខ្លាំងមួយ ដែលត្រូវបានគេចាត់ទុកជាជើងខ្លាំងនៅក្នុងវិស័យបច្ចេកវិទ្យាអេឡេត្រូនិច ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយភាពល្បីល្បាញនេះគឺត្រឹមតែរយះពេលខ្លីតែប៉ុណ្ណោះ ពោលគឺមិនមានទៀតទេនៅក្នុងសម័យបច្ចុប្បន្ននេះ។

ក្រុមហ៊ុនNokia នេះត្រូវបានបាក់មុខជាខ្លាំងដោយនឹកស្មានមិនដល់ ព្រោះថាខ្លួនធ្លាប់តែជាក្រុមហ៊ុនដែលទទួលបានអតិថិជនគាំទ្រមិនស្រាកស្រាន្ត ប៉ុន្តែបែរជាត្រូវអស់អ្នកប្រើប្រាស់ខណះពេលដែលក្រុមហ៊ុនទូរស័ព្ទផ្សេងៗបានវាយលុក ជាមួយនឹងបច្ចេកវិទ្យាខ្លាំងៗជាង។

ថ្វីត្បិតតែបែបនេះមែន ដើម្បីរក្សាអោយបាននូវកេរ្តិ៍ឈ្មោះដែលខ្លួនធ្លាប់មាន ក្រុមហ៊ុននេះនៅតែមិនបោះបង់ចោលការផលិតទូរស័ព្ទដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារជាមួយក្រុមហ៊ុនឈានមុនផ្សេងៗ។ជាមួយនឹងការឈានចូលនៅក្នុងទីផ្សារបច្ចេកវិទ្យាឡើងវិញនេះ ក្រុមហ៊ុន បានព្យាយាមរិះរកអ្វីៗដែលថ្មីៗដើម្បីទទួលបានការគាំទ្រត្រឡប់មកវិញ។ ដូច្នេះហើយក្រុមហ៊ុនNokiaបានត្រៀមសម្ភោធផលិតផលអេឡិចត្រូនិចដ៏អស្ចារ្យមួយដែលមានឈ្មោះថា IoT ។

ក្រុមហ៊ុននេះបានភ្ជាប់ពាក្យស្លោកជាមួយផលិតផលនេះដែរថា “យើងមិនអាចមើលឃើញអនាគតនោះទេ ប៉ុន្តែយើងអាចរៀបចំខ្លួនដើម្បីវា”។ ពាក្យស្លោកនេះគឺពិតជាមានន័យខ្លាំងណាស់ សម្រាប់មនុស្សគ្រប់គ្នា ជាពិសេសប្រសិនជាអ្នកចង់ទទួលបានជោគជ័យនាពេលអនាគត។

ន័យបង្កប់នៅក្នុងពាក្យស្លោកមួយឃ្លានេះ គឹចង់អោយមនុស្សគ្រប់គ្នាចេះត្រៀមខ្លួនទុកជាមុន ចំពោះរឿងអ្វីគ្រប់យ៉ាង ព្រោះថាយើងមិនអាចមើលឃើញថាថ្ងៃក្រោយនឹងមានអ្វីកើតឡើងនោះទេ ប៉ុន្តែយើងអាចគ្រប់គ្រងស្ថានការណ៍ដែលយើងកំពុងតែមានឥឡូវនេះ ដូច្នេះហើយយើងគួរតែក្តោបក្តាប់អ្វីដែលមាននៅចំពោះមុខអោយបានល្អ ហើយរៀបចំខ្លួនដើម្បីទទួលយកអនាគត។ អោយតែយើងមានសមត្ថភាព និងការរៀបចំប្រុងប្រៀបត្រឹមត្រូវ មិនថារឿងថ្ងៃក្រោយទៅជាយ៉ាងណា យើងបាននៅតែអាចទប់ទល់ជាមួយវាបាន៕

មតិយោបល់

Trending

Copyright © 2019 ANARCHAK