ទើបតែដឹងថាផ្សែងធូបមានគ្រោះថ្នាក់ខ្លាំងជាងបារីទៀត!
Connect with us

សុខភាព & សម្រស់

ទើបតែដឹងថាផ្សែងធូបមានគ្រោះថ្នាក់ខ្លាំងជាងបារីទៀត!

នរណាៗក៏ដឹងដែរថាបារីគឺជាសារធាតុញៀនមួយដែលអាចបំផ្លាញសុខភាពរបស់បានដោយមិនអាចជៀសផុតនោះឡើយ ព្រោះថានៅក្នុងផ្សែងបារីដែលអ្នកជក់លេបទៅក្នុងពោះនោះ គឺអាចធ្វើអោយប៉ះពាល់ដល់គ្រប់ផ្នែកនៃសរីរាង្គរបស់មនុស្សតាំងពីមាត់ ដល់សួត។ ប៉ុន្តែតើអ្នកដឹងថា ក្រៅពីបារី មានរបស់ម្យ៉ាងទៀតដែលអាចផ្តល់គ្រោះថ្នាក់ខ្លាំងដូចគ្នាអញ្ចឹង ដែលវត្ថុនោះគឺ ធូប។

ធូប គឺជាសម្ភារះដែលខ្មែរយើងចំណាំប្រើប្រាស់ដើម្បីដុតនៅតាមទីសង្ការះបូជា។ ការដុតធូបបន់ស្រន់គឺជាទំនៀមទម្លាប់មួយដែលយើងតែងតែប្រើប្រាស់ពីបុរាណកាលមកម្ល៉េះ ប៉ុន្តែតើអ្នកដឹងទេថា ធូបនេះហើយគឺជាឃាតករលាក់មុខមួយ ដែលអាចបង្កគ្រោះថ្នាក់មកដល់យើងដោយមិនដឹងខ្លួន។

ថ្វីត្បិតតែមនុស្សយើងមិនជក់ធូប ដូចជាជក់បារីពិតមែន ប៉ុន្តែការហិតផ្សែងធូបគឺជារឿងដែលមិនល្អនោះទេសម្រាប់សុខភាព។ ដោយសារតែក្លិនរបស់ធូបខ្លះត្រូវបានគេកែច្នៃអោយមានក្លិនក្រអូប មនុស្សភាគច្រើនតែងតែមិនបានប្រយ័ត្នព្យាយាមស្រូបយកពួកគេ។ ផ្សែងធូបនីមួយៗដែលអណ្តែតនៅក្នុងខ្យល់សុទ្ធតែមានផ្ទុកទៅដោយលម្អងផេះតូចៗនៅក្នុងខ្យល់ ដែលយើងមិនអាចមើលនឹងភ្នែកឃើញ។ នៅពេលដែលយើងដកវាចូលទៅក្នុងសួត វានឹងធ្វើអោយធូលីទាំងនោះដែរ។

បញ្ហាគឺនៅត្រង់ថា ផ្សែងរបស់ធូបទាំងនោះគឺមានផ្ទុកសារធាតុពុលបីប្រភេទដែលរួមមាន សារធាតុមូតាសែននិច សែនូតុសិច និងស៊ីតូតុសិច ដែលសារធាតុទាំងបីនេះគឺសុទ្ធតែជាពពួកបង្កជាជម្ងឺមហារីក។ ដូច្នេះសម្រាប់អ្នកដែលឧស្សាហ៍ដុតធូបសែនព្រេនជាដើម អ្នកគួរតែព្យាយាមចេញពីទីនោះបន្ទាប់ពីដុតធូបរួច ដើម្បីជៀសវាងការប៉ះពាល់នៅថ្ងៃក្រោយ៕

អត្ថបទល្អផ្សេងទៀត៖ មិននឹកស្មានថា អ្នកហិតផ្សែងបារី អាចមានគ្រោះថ្នាក់ដល់ថ្នាក់នេះសោះ!

នរណាៗក៏បានដឹងដែរហើយថា ការជក់បារីគឺជាគ្រោះថ្នាក់ដ៏ធំបំផុតនៃសុខភាព ព្រោះវាគឺជាប្រភពនៃជម្ងឺជាច្រើន ដែលក្នុងនោះរួមមានទាំងជម្ងឺមហារីកទៀតផង។ ប៉ុន្តែតើអ្នកដឹងទេថា ថ្វីត្បិតតែការជក់បារីគឺមហន្តរាយនៃជីវិតសម្រាប់អ្នកដែលជក់ពិតមែន ប៉ុន្តែសម្រាប់អ្នកដែលហិតផ្សែងនោះវិញ វាហាក់បីដូចជាថ្នាំពុលមួយដែលពួកគេបរិភោគពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងដែរ។

មានករណីជាច្រើនដែលអ្នកជម្ងឺសុទ្ធតែជាប្រភេទ អ្នកជក់អកម្ម រឺ ដែលមានន័យថា ពួកគេមិនបានជក់បារីទេ ប៉ុន្តែពួកគេតែងតែនៅជិត រឺហិតក្លិនផ្សែងបារីនោះជាប្រចាំ។ អ្នកជម្ងឺប្រភេទនេះអាចកើតមានបញ្ហាធ្ងន់ធ្ងរជាច្រើន ដែលបញ្ហាទាំងនោះភាគច្រើនគឺធ្ងន់ធ្ងរជាងអ្នកដែលចេះជក់បារីទៀតផង។

ហេតុផលដ៏ធំបំផុតនៃការហិតក្លិនផ្សែងបារីគឺ ដោយសារតែនៅពេលហិត ផ្សែងនោះនឹងចូលទៅក្នុងសួតរបស់យើង ដូចជាអ្នកជក់បារីអញ្ចឹងដែរ។

ភាពខុសគ្នាដែលធ្វើអោយអ្នកហិតផ្សែងនោះមានគ្រោះថ្នាក់ធ្ងន់ធ្ងរជាងនោះគឺ ដោយសារនៅក្នុងបារីមានបន្ទះម្យ៉ាងដែលជួយចម្រោះសារជាតិគីមីដែលនៅក្នុងថ្នាំជក់ ដូច្នេះហើយអ្នកដែលជក់បារីផ្ទាល់មិនសូវទទួលជាតិពុលដែលខ្លួនបានជក់នោះទេ។

ផ្ទុយទៅវិញ សម្រាប់អ្នកដែលហិតផ្សែងវិញនោះ ពួកគេពុំមានបន្ទះចម្រោះអ្វីមកការពារនោះទេ ពោលគឺនៅពេលដែលគេស្រូបចូលទៅ គឺសារធាតុពុលទាំងអស់អាចចូលទៅក្នុងសួតបានទាំងស្រុងតែម្តង។ ជម្ងឺភាគច្រើននៃអ្នកដែលឧស្សាហ៍ហិតផ្សែងបារីរួមមានជម្ងឺមហារីកសួត និងមហារីកបំពង់កជាដើម។

ដូច្នេះដើម្បីសុខភាពរបស់អ្នក និងមនុស្សជាទីស្រលាញ់របស់អ្នក អ្នកគួរតែឈប់ជក់បារី។ រីឯអ្នកដែលតែងតែនៅក្បែរផ្សែងបារី អ្នកគួរតែព្យាយាមគេចពីផ្សែងទាំងនោះអោយបានកាន់តែច្រើនកាន់តែល្អ៕

មតិយោបល់

ពេញនិយម