តំបន់អច្ឆរិយពិភពលោកទាំង ៧ ដែលបំបាំងខ្លួនពេលទឹកជោរ ឃើញហើយស្ទើរមិនគួរអោយជឿ
Connect with us

ទាក់ទាញ

តំបន់អច្ឆរិយពិភពលោកទាំង ៧ ដែលបំបាំងខ្លួនពេលទឹកជោរ ឃើញហើយស្ទើរមិនគួរអោយជឿ

ពិភពលោកមួយនេះគឺជាទីកន្លែងដ៏អស្ចារ្យដែលមានរឿងចម្លែកនិងគួរឲ្យចាប់អារម្មណ៍ជាច្រើនបានកើតឡើង។ ជាក់ស្ដែង ខណៈពេលតំបន់អច្ឆរិយៈមួយចំនួនត្រូវបានបង្កើតឡើងដោយមនុស្ស ដូចជាប្រាសាទអង្គរវត្តជាដើម តំបន់រឺទីកន្លែងមិនធម្មតាមួយចំនួនទៀតកើតឡើងដោយសារបាតុភូតធម្មជាតិ។ ជាពិសេសជាងនេះទៅទៀតនោះ ភាពអស្ចារ្យរបស់ទីកន្លែងមួយចំនួនអាចមើលឃើញបានតែនៅពេលវេលាជាក់លាក់ណាមួយប៉ុណ្ណោះ។ ហើយក្នុងចំណោមកន្លែងទាំងអស់នោះនៅលើពិភពលោក មានតំបន់អច្ឆរិយៈចំនួន ៧ ដែលមនុស្សអាចមើលឃើញបានតែនៅពេលដែលទឹកស្រកប៉ុណ្ណោះ។

១. ក្រុង Manjuyod ប្រទេសហ្វីលីពីន៖ ក្រុង Manjuyod គឺជាផ្នែកមួយនៃខេត្ត Negros Oriental ក្នុងប្រទេសហ្វីលីពីន។ វាគឺជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយ ដែលបានទាក់ទាញភ្ញៀវទេសចរណ៏ជាច្រើន រហូតដល់ទទួលបានរហ័សនាមថាជា ម៉ាល់ឌីវនៃប្រទេសហ្វីលីពីន។ ប៉ុន្តែភាពស្រស់ស្អាតនៃឆ្នេរសមុទ្រពណ៌សនេះនឹងបាត់បង់ទាំងស្រុងនៅពេលដែលទឹកជោរឡើង។

២. ប្រាសាទ Stambheshwar Mahadev ប្រទេសឥណ្ឌា៖ ប្រាសាទនេះគឺជាប្រាសាទហិណ្ឌូបុរាណមួយដែលមានអាយុកាល ១៥០ ឆ្នាំហើយ។ ប៉ុន្ដែដោយសារតែទីតាំងរបស់ប្រាសាទនេះនៅជិតសមុទ្រខ្លាំង អ្នកអាចទៅបន់ស្រន់បានតែនៅពេលទឹកស្រកតែប៉ុណ្ណោះ។

៣. Mont Saint Michel ប្រទេសបារាំង៖ វាគឺជាឃុំនៅលើកោះមួយក្នុងខេត្ត Normandy ប្រទេសបារាំង។នៅក្នុងឆ្នាំ ២០០៩ មានមនុស្សតែ ៤៤ នាក់ប៉ុណ្ណោះដែលបានរស់នៅលើកោះមួយនេះ។ ដោយសារតែវាមានចម្ងាយត្រឹម ៦០០ ម៉ែត្រពីឆ្នេរសមុទ្រ អ្នកអាចដើរទៅកាន់ប្រាសាទបុរាណដែលបានកសាងនៅលើកោះនេះបាន នៅពេលដែលទឹកនាច ប៉ុន្ដែនៅពេលទឹកជោរ ផ្លូវដើរនិងដីជុំវិញប្រាសាទនោះនឹងត្រូវលិចអស់។

៤. St. Michael’s Mount ប្រទេសអង់គ្លេស៖ St. Michael’s Mount គឺជាកោះតូចមួយនៅតាមឈូងសមុទ្រក្នុងរដ្ឋ Cornwall នៃប្រទេសអង់គ្លេស។ កោះនេះត្រូវបានតភ្ជាប់ទៅក្រុង​ Marazion ដោយផ្លូវមួយក្រាលដោយថ្មក្រានីត ធ្វើឲ្យមនុស្សអាចឆ្លងកាត់បាននៅពេលទឹកស្រក។ ប៉ុន្ដែនៅពេលទឹកឡើង ផ្លូវដែលនាំអ្នកទៅកាន់កោះដែលជាទីកន្លែងនៃវិហារគ្រឹស្តនិងប្រាសាទដ៏អស្ចារ្យជាច្រើននឹងត្រូវជន់លិច។

៥. The Horsemen on the Thames ប្រទេសអង់គ្លេស៖ ដឹងទេថា រូបចម្លាក់ទាំងនេះអាចត្រូវបានគេមើលឃើញតែពីរដងប៉ុណ្ណោះក្នុងមួយថ្ងៃ? ហើយហេតុអ្វីបានជារូបចម្លាក់ទាំងនេះត្រូវបានគេយកទៅដាក់ជិតទន្លេទៅវិញ? ការធ្វើបែបនេះគឺដើម្បីរំលឹកដល់ប្រជាជនអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

៦. Passage du Gois ប្រទេសបារាំង៖ វាគឺជាផ្លូវមួយក្នុងចំណោមផ្លូវគ្រោះថ្នាក់បំផុតនៅលើពិភពលោក។នាឡិកាដែលត្រូវបានគេដាក់នៅខាងចុងទាំងសងខាងនោះបង្ហាញពីពេលវេលាដែលនៅសល់ មុនពេលផ្លូវនេះត្រូវបានជន់លិចដោយទឹកកម្ពស់ ៤ ម៉ែត្រ។

៧. Angel Road ប្រទេសជប៉ុន៖ វាអាចជាទីកន្លែងសម្រាប់ការក្រេបទឹកឃ្មុំរបស់លោកអ្នក។ គេជឿថា ប្រសិនបើមនុស្សពីរនាក់កាន់ដៃគ្នា ដើរកាត់ផ្លូវប្រវែង ៥០០ ម៉ែត្រនេះ ពួកគេទាំងពីរនឹងមានសុភមង្គលជារៀងរហូត។

ប្រភព៖ Bright Side

អត្ថបទល្អផ្សេងទៀត៖ កំពូលកន្លែងទាំង១៤​ ដែលអ្នកស្ទើរតែមិនជឿថាពិតជាមានមែននៅលើពិភពលោក

រូបថតដែលបានដាក់បង្ហាញនេះវាហាក់បីដូចជាមិនពិតទាល់តែសោះ ព្រោះអ្នកទាំងអស់គ្នាប្រហែលជាមិនដែលបានឃើញ ឫក៏ជួបប្រទះកន្លែងបែបនេះពីមុនមកនោះទេ។​ ប៉ុន្តែអ្វីដែលមិនគួរឲ្យជឿនោះថា មានកន្លែងអស្ចារ្យ និងមិនគួរឲ្យជឿបែបនេះជាច្រើនពិតជាមានមែននៅលើភពផែនដី ហើយមួយចំនួននឹងត្រូវបានលើកយកមកបង្ហាញនៅខាងក្រោម៖

១៤. ភ្នំ Roraima នៅអាមេរិកខាងត្បូង

១៣.  ផ្លូវរូងភ្នំនៃក្តីស្រឡាញ់នៅអ៊ុយក្រែន

១២. សួន Hitachi Seaside នៅប្រទេសជប៉ុន

១១. ភ្នំ Tianzi នៅប្រទេសចិន

១០. ល្អាង Algarve នៅព័រទុយហ្គាល់

៩.  ហាមីលតុន នៅរដ្ឋតិចសាស នៃសហរដ្ឋអាមេរិក

៨. Great Blue Hole នៅអាមេរិកកណ្តាល

៧. បឹង Moraine ប្រទេសកាណាដា

៦. ព្រៃ Bambang Sagano នៅប្រទេសជប៉ុន

៥. ​​Son Doong នៅប្រទេសវៀតណាម

៤.  ល្អាងទឹកកក នៅឈីលី

៣. សួនលែនវ៉េន នៅទីក្រុងឡុងដ៍

២. Salar De Uyuni នៅបូលីវី

១. Antelope Canyon, Arizona នៅសហរដ្ឋអាមេរិក

មតិយោបល់

ពេញនិយម