សុខភាព & សម្រស់
អស់បារម្ភជាមួយបញ្ហាថ្នក់ក្រោមភ្នែក ជាមួយនឹងវិធីងាយៗទាំងនេះ!
មុខ គឺជារឿងសំខាន់មួយសម្រាប់សម្រស់ខាងក្រៅ ព្រោះថាតែកាលណាមុខរបស់យើងមានផ្នែកណាមួយមិនស្អាតហើយនោះ វានឹងធ្វើអោយយើងមិនសូវមានទំនុកចិត្ត រឺសប្បាយចិត្តនឹងខ្លួនឯង។ ក្នុងចំនោមបញ្ហានៅលើផ្ទៃមុខជាច្រើន បញ្ហាស្នាមដក់នៅក្រោមភ្នែកគឺជាបញ្ហាដែលមនុស្សជាច្រើនកំពុងតែជួបប្រទះដូចៗគ្នា។
សម្រាប់អ្នកមានបញ្ហាដូចនេះ ក្រៅពីការទៅវះកាត់បូមបូមយកខ្លាញ់ដែលនៅក្រោមភ្នែកនោះចេញ យើងមានវិធីងាយៗមួយចំនួនទៀតដែលអ្នកអាចធ្វើបាន ដោយគ្រាន់តែវាត្រូវចំនាយពេលរាងយូរបន្តិច។
វិធីទាំងនោះមានដូចជា៖
១. ដំឡូងបារាំង
អត្ថប្រយោជន៍ដំឡូងបារាំងចំពោះសម្រស់គឺមិនចេះរីងស្ងួត។ ដូចគ្នាអញ្ចឹងដែរ ដើម្បីដោះស្រាយបញ្ហាថ្នក់ក្រោមភ្នែក អ្នកអាចយកដំឡូងបារាំងឆៅមួយមកពុះជាពីរចំនិច ហើយញីវាថ្នមៗនៅជុំវិញភ្នែកនោះ។ បន្ទាប់មកទៀតដាក់វាទុកចោលប្រមាណជា២០នាទី សឹមលាងវាចេញជាការស្រេច។ ធ្វើបែបនេះ២ទៅ៣ដងនៅក្នុងមួយអាទិត្យដើម្បីទទួលបានលទ្ធផលឆាប់រហ័ស។
២. ទឹកដោះគោ
វិធីមួយទៀតនៅក្នុងការដោះស្រាយបញ្ហានេះគឺ យកសំឡីកប្បាសមកច្រលក់វាអោយជោគល្មមនៅក្នុងទឹកដោះគោឆៅ រួចស្អំនៅលើភ្នែកប្រមាណ ២០នាទីទៅ ៣០នាទីសឹមលាងវាចេញ។
៣. ត្រសក់
សម្រាប់បញ្ហារង្វង់ភ្នែកខ្មៅ រឺស្នាមថ្នក់ក្រោមភ្នែកជាដើម ការប្រើប្រាស់ត្រសក់មកព្យាបាលគឺជាវិធីដ៏មានប្រសិទ្ធិភាពបំផុត។ អ្នកអាចយកត្រសក់ពីរចំនិតមកដាក់ស្អំលើផ្នែកប្រមាណ ២៥នាទី ហើយសឹមលាងជម្រះវាចេញ។
៤. កាកតែ
តើអ្នកដឹងទេថា បន្ទាប់ឆុងតែរួច កាកតែនោះគឺមានប្រសិទ្ធិភាពខ្លាំងណាស់នៅក្នុងការដោះស្រាយបញ្ហានេះ។ អ្នកគ្រាន់តែយកកាកកែចំនួនពីរថង់តូចៗមកស្អំលើភ្នែកប្រមាណ២០នាទីជាការស្រេច។
៥. ពងមាន់ផ្នែកស
វិធីម្យ៉ាងទៀតនៅក្នុងការព្យាបាលបញ្ហានេះគឺប្រើប្រាស់ពងមាន់ផ្នែកខាងស។ អ្នកអាចយកពងមាន់ផ្នែកខាងសមកលាបនៅលើកន្លែងដែលមានថ្នក់ ទុកចោលប្រហែលជា២០នាទី។ បន្ទាប់មកអ្នកអាចលាងសម្អាតវាជាមួយនឹងទឹកត្រជាក់ជាការស្រេច៕
អត្ថបទល្អផ្សេងទៀត៖ ភ្នែករបស់អ្នកនឹងស្អាតល្អ ប្រសិនបើអ្នកចេះវិធីងាយៗទាំងនេះ!
កែវភ្នែកគឺជាសរីរាង្គដែលសំខាន់ជាងគេសម្រាប់យើង កែវភ្នែកឱ្យយើងបានឃើញអ្វីៗគ្រប់យ៉ាងដែលកើតមាននៅលើសកលលោក។ ប៉ុន្តែកែវភ្នែកក៏ជាផ្នែកមួយដែលមនុស្សគ្រប់រូបត្រូវប្រើវាច្រើនជាងគេដែរ សម្រាប់ការរស់នៅប្រចាំថ្ងៃ យើងប្រើក្រសែភ្នែកដើម្បីសំលឹងមើលអ្វីៗជុំវិញខ្លួនយើង។
ហើយរាល់ថ្ងៃកែវភ្នែកមានភាពនឿយហត់ខ្លាំងណាស់ ដោយសារតែមនុស្សម្នាក់ៗឥឡូវត្រូវសំលឹងមើលកុំព្យូទ័រ ទូរស័ព្ទ អាយផេត ឬទូរទស្សន៏ រាប់ម៉ោងមិនថានៅទីណា ធ្វើការឬនៅផ្ទះ។ជាការពិតណាស់ការសំលឹងវត្ថុអស់ទាំងនោះយូរៗពេកគឺធ្វើឲប៉ះពាល់ដល់កែវភ្នែកយើងខ្លាំងណាស់ វាអាចធ្វើឲយើងទៅជាម្ញូបភ្នែក ឬក៏ឈឺភ្នែក ហើមភ្នែកអ្វីផ្សេងៗដែលជាហានិភ័យខ្ពស់សម្រាប់យើង។ ដូច្នេះថ្ងៃនេះអាណាចក្រនឹងនាំមកជូនជាមួយវិធីដោះស្រាយដើម្បីការពារភ្នែករបស់អ្នកពីហានិភ័យទាំងនោះ។
យើងគួរធ្វើលំហាត់ប្រាណដោយងក់ក្បាលចុះឡើងៗ យឺតៗ ថ្នមៗដើម្បីឲឈាមរត់បានស្រួលទៅកាន់ កនិងភ្នែករបស់យើង។ កុំសំលឹងព្រះអាទិត្យដោយភ្នែកទទេរ បើត្រូវពន្លឺខ្លាំងពេកវានឹងប៉ះពាល់ភ្នែកយើងខ្លាំង។
ចំពោះរបបអាហារវិញដើម្បីថែរក្សាភ្នែកយើង គឺត្រូវញ៉ាំអាហារណាដែលជាតិ វីតាមីនអា វីតាមីនសេ វីតាមីនគ្រាប់ភ្នែកត្រី ឬ ផ្លែដំឡូង ផ្លែប៊័រ ល្ហុង ផ្លែប្លូប៊ឺរី ឬផ្លែទំពាំងបាយជូជាដើម។ ក៏អាចញ៉ាំផ្លែការ៉ុត ឬទឹកការ៉ុតកិនក៏បាន។
គួរតែសំរាកភ្នែកឲបានច្រើន បិទភ្នែកសំរាកពីការសំលឹងទូរស័ព្ទឬគ្រឿងអេឡិចត្រូនិចផ្សេងៗ ដើម្បីឲសាច់ដុំធ្វើដំណើរការបានល្អ យ៉ាងហោចត្រូវសំរាកភ្នែកឲបាន១០នាទីម្តង។ បន្ថយពន្លឺទូរស័ព្ទ ឬកុំព្យូរទ័រ ឱ្យទាបបំផុត។ បើសិនជាមានអារម្មណ៏ថាក្តៅភ្នែក ស្រវាំងភ្នែក ឬហត់ភ្នែកពីការសំលឹងរាប់ម៉ោងនោះ គួរតែលុបមុខឲបានញឹក និងសម្អាតភ្នែកដោយជះទឹកសម្អាតភ្នែក វានឹងជួយឲយើងមានអារម្មណ៏ស្រស់ថ្លាឡើងផងដែរ។
ធ្វើលំហាត់ភ្នែកដោយយកបាតដៃញីភ្នែកថ្នមៗ ស្រាល ឬបិទភ្នែកនិងស្រម៉ៃទៅកាន់ទីកន្លែងមួយដែលស្រស់បំព្រង។ ជៀសវាងការញ៉ាំរបស់ផ្អែមច្រើន កាលណាញ៉ាំរបស់ផ្អែមកាន់តែច្រើន វាអាចប៉ះពាល់ដល់ក្រសែភ្នែកយើងកាន់តែខ្លាំង។ មួយវិញទៀតចំពោះអ្នកដែលជក់បារី គឺមិនល្អ សំរាប់កែវភ្នែកឡើយ យល់ល្អបើចង់បានក្រសែភ្នែកល្អប្រសើរ គួរតែបឈ្ឈប់ការជក់បារីជាភ្លាម។
ធ្វើលំហាត់ប្រាណភ្នែកដោយសំលឹងមើលរបស់ដែលនៅឆ្ងាយពីយើងប្រហែល ៦ម៉ែត្រ រាល់២០នាទីម្តង ជាពិសេសសំលឹងមើលរុក្ខជាតិដែលមានពណ៍បៃតង។ ចំពោះពាក់វ៉ែនតា គួរតែកុំពាក់ជាប់ពេក ដោះចេញខ្លះ ដើម្បីសំរាកភ្នែក។
បើយោងតាមលោកដុកទ័រ រីណា សិទ្ធិ (Dr. Reena Sethi) បានណែនាំឲធ្វើលំហាត់ប្រាណភ្នែកដោយបង្វិលខ្សែភ្នែកជារង្វង់ដូចទ្រនិចនាឡិកាយឺតៗ ហើយក៏អាចស្អំភ្នែកដោយផ្លែត្រសក់ត្រជាក់ៗផងដែរ។ ជាចុងក្រោយគាត់ក៏បានផ្តាំឲយើងត្រូវញ៉ាំអាហារសុខភាពឲបានកាន់តែច្រើនកាន់តែល្អ ជាពិសេសញ៉ាំស៊ុត និងបន្លែផ្លែឈើណាដែលជំនួយដល់សុខភាពភ្នែកយើងតែម្តង៕
មតិយោបល់
-
គួរដឹង1 year ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
គួរដឹង2 years ago
អីយ៉ា! វែបសាយទាំងនេះដឹងតែជាទីពេញចិត្តរបស់ប្រុសៗតែម្ដង!
-
ទាក់ទាញ1 year ago
កក្រើកឆាកអន្ដរជាតិ! បឹងយក្សឡោមកម្ពុជាជាប់បឹងស្អាតជាងគេទាំង ១៥ លើពិភពលោក!
-
បែបផែនជីវិត1 year ago
ស្ដ្រីចំណាស់សួរទៅព្រះពុទ្ធថា៖ “ធ្វើម្ដេចទើបឈប់ក្រ?” ទ្រង់មានពុទ្ធដីកាតបយ៉ាងមានអត្ថន័យ!
-
គួរដឹង1 year ago
ឯកសារដ៏កម្រស្ដីពីការបែកបាក់បន្ទាយលង្វែក! នេះជាប្រវត្តិសាស្ដ្រដែលកូនខ្មែរគ្រប់រូបគួរដឹង!
-
គួរដឹង2 years ago
ប្រើកុំព្យូទ័រយូរហើយ មិនដែលដឹងសោះថា F1 ដល់ F12 ហ្នឹងមានមុខងារចឹងសោះ !!
-
គួរដឹង1 year ago
បើសិនជ្រុលប្រឡាក់កាវកំពូលស្អិត ៥០២ ជាប់ដៃ ជើង បបូរមាត់ ភ្នែក តើត្រូវធ្វើយ៉ាងណាទៅ?
-
បែបផែនជីវិត9 months ago
មិនគួរឱ្យជឿ! មនុស្សរាប់រយនាក់ឱ្យតែស្ដាប់បទចម្រៀងនេះហើយសុទ្ធតែធ្វើអត្តឃាត!