គាស់កកាយប្រវត្តិសាស្ដ្រឱ្យកូនខ្មែរបានដឹងស្ដីពីការបែកបាក់បន្ទាយលង្វែក (ភាគ២)!
Connect with us

គួរដឹង

គាស់កកាយប្រវត្តិសាស្ដ្រឱ្យកូនខ្មែរបានដឹងស្ដីពីការបែកបាក់បន្ទាយលង្វែក (ភាគ២)!

ដើម្បីរកឲ្យឃើញពីមូលហេតុនៃការដួលរលំរបស់អាណាចក្រដ៏រឹងមាំ និងជាឃ្លាំងវប្បធម៌ដ៏អស្ចារ្យរបស់ខ្មែរបន្ទាប់ពីយុគដ៏រុងរឿងនៃយសោធរៈបុរៈ ឬក្រុងអង្គរ យើងត្រូវស្វែងយល់ពីភាពអស្ចារ្យ របស់បន្ទាយលង្វែកជាមុនសិន!

ទីតាំងភូមិសាស្រ្ត

លង្វែក ជាទីតាំងប្រវិត្តសាស្រ្តខ្មែរដែលស្ថិតនៅក្នុងស្រុកកំពង់ត្រឡាច ខែត្រកំពង់ឆ្នាំង និង ជាកន្លែងយុទ្ធសាស្រ្តមួយមាន ទន្លេ បឹង ជាពិសេសព្រែក។ ក្រុមមេការឲ្យគេជីកបុកឫសរៀបថ្ម ៦ ហត្ថជុំវិញបន្ទាយជាបីជ្រុង ហើយលើកដីច្រុះក្ដារធ្វើបន្ទាយនេះកម្ពស់ ១៤ ហត្ថ កម្រាស់ខ្នងលើ ១០ ហត្ថ ជើងទេរខាងក្រោម ២២ ហត្ថ ឯជ្រុងទី៤គឺទន្លេ ។

មូលហេតុនេះហើយ ទើបព្រះចន្ទរាជាបញ្ជាអោយមន្រ្តីឧកញ៉ាសេនាបតីអោយកេណ្ឌរាស្រ្តកាប់ឈើ ជញ្ចូនថ្ម រែកដី ដើម្បីសង់បន្ទាយ និង រាជវាំង ទ្រង់បានអោយគេធ្វើកំពែងការពារ ៥ ជាន់ព្រមទាំងដាំរបងឫស្សីយ៉ាងក្រាស់កម្រាស់ ២ សិន (១៦០ម) មានគូទឹក មានទ្វារ ៨ ខាងក្នុងបន្ទាយទាំង៥ជាន់ ដាក់សុទ្ធតែទាហានកាំភ្លើងវែង ។

ក្នុងកំពែងជាន់ទីមួយដាក់សុទ្ធតែទាហានកាំភ្លើងធំ ហើយនៅមុខកំពែងនេះមានរោងដំរី ក្នុងកំពែងជាន់ទី១ ដាក់សុទ្ធតែទាហាកាំភ្លើងធំ ហើយ នៅមុខកំពែងនេះ មានរោងដំរី និងរោងសេះ ។ កំពែងទី២ ដាក់សុទ្ធតែទាហានកាំភ្លើងវែង សាលាជំនុំ សាលាដំបូង និង សាលាឧទ្ធរណ៍ ។

ក្នុងកំពែងទី៣ដាក់សុទ្ធតែទាហាអាវុធខ្លី មានដាក់ផ្គាក់ កាំបិត។ កំពែងទី៤ ដាក់សុទ្ធ តែទាហានរក្សាព្រះអង្គ រោងល្ខោន និងព្រះពន្លាទតល្ខោន ។ នៅក្នុងកំពែងទី៥ មានរោងបញ្ចក្សេត្រ និងដំណាក់សំរិទ្ធ វិមានកំសាន្ត ភិរម្យ ក្រុមបាគូ បុរោហិត និងក្រុមមហាតលិកនៅ ។

ក្នុងកំពែងនេះដែរ មានរាជវាំង កំពូលប្រាំបិទមាស និង លាបម្រ័ក្ស៍សម្រាប់ព្រះមហាក្សត្រាធិរាជផ្ទុំ ហើយមានតម្កល់វត្ថុសក្តិសិទិ្ធគឺ ព្រះកែវ ឬ ព្រះត្រឡែងកែង និងព្រះគោចំនួន ១២ ដែលនៅក្នុងពោះព្រះគោទាំងនោះមានរក្សានូវគម្ពីរក្បួនសាស្រ្តាដ៏មានតម្លៃលើសលប់។មានផ្ទះស្រីស្នំ ក្រមការ បុត្រាបុត្រី និងមានឃ្លាំងធំៗទុកស្រូវ អង្ករ អំបិល ប្រហុក ត្រីងៀត ត្រីឆ្អើរ និងឃ្លាំងសាស្រ្តាវុធ។

ម្យ៉ាងទៀតតាមជំនឿរបស់ខ្មែរ ព្រះគោ និងព្រះកែវជាបងប្អូនបង្កើតនិងគ្នា ដែលអ្នកស្រុកតែងតែគោរពបូជាទុកជាវត្ថុស័ក្ដិសិទ្ធិ ដោយសារនៅក្នុងបន្ទាយលង្វែកមានរូបព្រះគោ ព្រះកែវ គេមានជំនឿថា នេះជាបន្ទាយ មួយយ៉ាងមាំសម្រាប់ការពារសត្រូវផង និងឃ្លាំងវប្បធម៌ជាតិបន្ទាប់ពីអង្គរ ។ បន្ទាយលង្វែកមានទទឹងប្រវែង ២ សហាតិមាត្រ (ស្មើនឹង ២០០០ម៉ែត្រ) និងបណ្ដោយប្រវែង ៣ សហាតិមាត្រ (ស្មើនឹង ៣០០០ម៉ែត្រ)ហើយចំណាយពេលសាងសង់ ៣ ឆ្នាំ (១៥២៧ – ១៥២៩)។

គ្រឿងសក្តិសិទ្ធិការពារក្រុងលង្វែក

១~ អ្នកតាឃ្លាំងមឿង (ជាអ្នកតាចាស់ស្រុក)
២~ បដិមាព្រះភគិនេស្ស
៣~ ព្រះពុទ្ធបដិមាព្រះភក្ត្រ័៤ទិសខ្នងទល់គ្នា ដែលជាព្រះអង្គធំប្រតិស្ថានក្នុងព្រះវិហារនៃវត្តត្រឡែងកែង (ឆ្លាក់អំពីដើមឈើទាល ដែលបានទើជាប់ផ្ទាំងថ្មមួយដុំ តាំងពីបុរាណ ដោយយកផ្ទាំងថ្មនោះឆ្លាក់ជាព្រះបាទ)
៤~ ព្រះគោឧសភរាជ និងព្រះពុទ្ធមហាមណី ឬកែវមរកត

ប្រភព៖ ឃុនបរមវិសេសៈ ហ្លួងរតនៈសម្បត្តិ

ចុចអានភាគ ១

មតិយោបល់

ពេញនិយម